បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា រាជធានីបាងកកបានចេញសេចក្តីប្រកាសបញ្ជាឲ្យមានការ បិទជាបណ្តោះអាសន្នទាំងសាលារៀង កីឡាដ្ឋាននិងសារមន្ទីរហើយ ដោយសង្ឃឹមថានឹង អាចទប់ស្កាត់បញ្ហារីករាលដាលនៃកូវីដ។ យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាល ថៃទទួលបន្ទុកកិច្ចការងាររដ្ឋបាលលោក Pongsakorn Kwanmuang បានបញ្ជាក់ថាបម្រាមទាំងនេះនឹងចូលជាធរមានចាប់ពីថ្ងៃសៅរ៍ តទៅដោយក្នុងនោះសាលារៀននឹងចាប់ផ្តើមបិទពីថ្ងៃទី៤ដល់ថ្ងៃទី១៧ខែមករាខណៈដែលទីកន្លែងផ្សេងទៀតដូចរៀប រាប់ខាងលើនឹងបិទរហូតដល់ ពេលការផ្តល់ព័ត៌មានបន្ថែម។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃបានរាយការណ៍អំពីករណីឆ្លងថ្មីដល់ទៅ២៧៩ករណីដែលសុទ្ធតែជា ករណីផ្ទុះក្នុងសហគមន៍ហើយក្នុងនោះមានចំនួន២នាក់បានបាត់បង់ ជីវិតក្នុងថៃជាមួយគ្នា៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នៅពេលថ្មីឺៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការអំពាវនាវឲ្យដោះលែងភ្លាមនូវសកម្មជនហុងកុង១០រូប ដែលតុលាការរបស់ប្រទេសចិន ធ្វើការកាត់ទោសឲ្យជាប់ពន្ធនាគារ ចន្លោះរយៈពេលពីចំនួន៧ខែ ទៅរយៈពេល៣ឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Mike Pompeo បាននិយាយដូច្នេះថា “សហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់តុលាការនៅទីក្រុងសិនជិន និងស្នើឲ្យសមាជិក១០រូបរបស់ក្រុម ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារនោះ ត្រូវបានដោះលែងវិញភ្លាមដោយគ្មានលក្ខខណ្ឌ”។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលរៀបចំ ពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំ នៅចុងខែធ្នូឆ្នាំ២០២១ លើកទៅឆ្នាំ២០២២ វិញ។ បុណ្យទន្លេលើកទី៧នេះ នឹងត្រូវធ្វើឡើងនៅខេត្តកំពង់ធំ ៕
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា កាលពីឆ្នាំ២០២០ អង្គភាពស៊ីម៉ាក់ ធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួន៩,២០០ហិកតា ហើយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន គ្រប់ប្រភេទចំនួន៣៩.២៤៩គ្រាប់។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក លោក ហេង រតនា នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសថា យន្តហោះក្រុមហ៊ុនអាកាសចរ EVA Airways ដែលលោកស្រី មូរ សុខហួរ និងប្រតិភូអមដំណើរ ត្រូវធ្វើដំណើរចេញពីអាមេរិក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខនេះ បានផ្អាកការហោះហើរ ដូច្នេះដំណើរមាតុភូមិនិវត្តន៍របស់ពួកគាត់ ត្រូវបានលើកពេលទៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វិញ តាមយន្តហោះ...
បរទេស៖ ប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគ Covid-19 ចំនួន ២ នាក់ទៀត និង រកឃើញការឆ្លងថ្មីចំនួន ២៧៩ ករណី ចំពេលមានការព្រួយបារម្ភថានិន្នាការឆ្លងថ្មីនេះនឹងបន្តកើតមាននៅពេល ដែលប្រជាជនធ្វើដំណើរ កាន់តែច្រើនក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញ នូវចំណាប់អារម្មណ៍ ក្នុងការទិញយកនាវាផ្ទុកយន្តហោះធុនតូច និងយន្តហោះដែលហោះឡើង និងចុះចតត្រង់ៗ ស្របពេលដែលប្រទេសនេះ ត្រៀមខ្លួនធ្វើការចំណាយប្រាប់បន្ថែម លើការពារជាតិ នៅឆ្នាំក្រយនេះ។ អគ្គសេនាធិការរបស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្ដាហ៍នេះ បានជួបប្រជុំគ្នាពិភាក្សាអំពីការទិញយកនាវាផ្ទុកយន្តហោះធុនតូចទម្ងន់៣០.០០០តោន ដែលអាចផ្ទុកយន្តហោះបាន២០គ្រឿង និងឧទ្ធម្ភាគចក្រចម្បាំង៣០គ្រឿង ហើយការរចនាផលិត អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២២។ យោងតាមសេចក្តីរាយការណ៍ពីកាសែត Donga Ilbo យោធាកូរ៉េខាងត្បូងពីមុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ ប្រាក់ប្រមាណជា៣,២៣ពាន់លានដុល្លារ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រកាសអនុម័តហើយកាលពី ថ្ងៃព្រហស្បតិ៍ដែលនឹង ត្រូវប្រើប្រាស់សម្រាប់ ការងារប្រចាំឆ្នាំរបស់ខ្លួន។ UNGA ដែលជាអង្គភាពទាក់ទង នឹងបញ្ហារដ្ឋបាលនិងថវិការបស់យូអិន និងជាគណៈកម្មាធិការទី ៥ បានពិភាក្សានិងអនុម័តថវិកាកាលពីរសៀលថ្ងៃព្រហស្បតិ៍មុនពេលមហាសន្និបាតបានបោះឆ្នោតគាំទ្រ ផែនការហិរញ្ញវត្ថុមួយនេះ។ រំលឹកដែរថាកាលពីខែតុលាកន្លង ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើថវិកាកម្មវិធី...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួបានចេញផ្សាយថា ប្រទេសចិននិងអេហ្ស៊ីបបានឈាន ទៅដល់ការចុះហត្ថលេខារួមគ្នាជាផ្លូវការមួយ ដើម្បីបញ្ជាក់អំពី បំណងក្នុងការសហការទ្វេភាគីទៅលើ ការប្រើប្រាស់វ៉ាក់សាំងកូវីដ។ រដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបលោក Liao Liqiang ដែលជាគឺជាអ្នកបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងគ្នាលើកនេះតំណាង ឲ្យក្រសួងសុខាភិបាល ចិននិងដោយមានលោកអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល អេហ្ស៊ីបលោក Mohamed Hassani ជាតំណាងខាងអេហ្ស៊ីបផង។ កិច្ចព្រមព្រៀងដែលមានរៀបរាប់ បញ្ជាក់យ៉ាងច្បាស់ថាភាគីទាំងពីរមាន ការប្តេជ្ញាចិត្តនឹងព្រមទាំងធ្វើការ សហការគ្នាទៅលើទាំងការស្រាវជ្រាវ អភិវឌ្ឍការផលិត ក៏ដូចជាការប្រើប្រាស់...
បរទេស៖ ស្ត្រីជាអ្នកដំណើរជនជាតិវៀតណាមម្នាក់ ដែលត្រឡប់មកពីអង់គ្លេសវិញ ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាទម្រង់ថ្មីដែលងាយចម្លង។ នាងស្ថិតក្នុងចំណោមក្រុមអ្នកដំណើរចំនួន ៣០៥ នាក់ដែលវិលត្រឡប់មកប្រទេសវៀតណាមវិញតាមជើងហោះហើរ VN50 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដែលបានចុះចតនៅទីក្រុង Can Tho កាលពីថ្ងៃទី ២២ ខែធ្នូ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា...