ភ្នំពេញ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០៖ តើ Samsung AirDresser ជាអ្វីទៅ? នេះជារបកគំហើញ និងការច្នៃប្រឌិតដ៏អស្ចារ្យបំផុតនៅចុងឆ្នាំ 2020 នេះ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោក កាន់តែមានផាសុកភាពដោយការថែរក្សា និងសម្អាតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះ ដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រេស៊ីល បានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានចុះបញ្ជីដែលមានចំនួនអ្នកឆ្លងជំងឺថ្មី១៨.៤៧៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេសកើនឡើងដល់៧.៤៨៤.២៨៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន៣៤៤នាក់ត្រូវបានកត់ត្រា ដែលនាំឲ្យចំនួនអ្នកស្លាប់បានកើនឡើងដល់១៩១.១៣៩នាក់ ។ រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេស ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺចំនួន១.៤២៦.១៧៦នាក់ និងមានអ្នកស្លាប់ចំនួន៤៥.៨៦៣នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ...
បរទេស៖ នៅថ្ងៃច័ន្ទ រដ្ឋាភិបាលថៃបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីវីរុស Covid-19 ថ្មីចំនួន ១៤៤ ករណី ក្នុងនោះ រកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១១៥ នាក់, ពលករចំណាកស្រុកចំនួន ១៤ នាក់ និងអ្នកមកពីបរទេសកំពុងធ្វើចត្តាឡីស័ក ១៥នាក់ ដូច្នេះអ្នកជំងឺកូវីដសរុបនៅថៃកើនឡើងដល់ ៦ ២៨៥ នាក់។ យោងតាមសារព័ត៌មាន...
កំពង់ចាម ៖ បញ្ហាសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ស្រុកបាធាយ ដែលបានកើតឡើងជាហូរហែនាពេលកន្លងមក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រើយុទ្ធសាស្ត្រឈ្នះឈ្នះ ដោះស្រាយបានដោយជោគជ័យ ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា បញ្ហាមួយចំនួនដែលបានកើតឡើងនៅផ្សារផ្អាវ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន...
បរទេស៖ក្រុមអ្នកវិភាគសេដ្ឋកិច្ចអង់គ្លេស មួបាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងជែងសេដ្ឋកិច្ចអាមេរិកនៅត្រឹមឆ្នាំ២០២៨ គឺលឿនជាង៥ឆ្នាំដែលធ្លាប់បានព្យាករកាលពីមុន ព្រោះតែគោលនយោបាយខុសគ្នារបស់ ប្រទេសទាំងពីរ លើជម្ងឺកូវីដ១៩។ តារាងពានសេដ្ឋកិច្ចពិភពលោក ដែលចេញដោយមជ្ឈមណ្ឌល ស្រាវជ្រាវសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ការគ្រប់គ្រងបានឆាប់រហ័សនិងខ្លាំងក្លារបស់ចិន លើការរាតត្បាតជម្ងឺកូវីដ១៩ ដែលផ្ទុះឡើងក្នុងទីក្រុងវូហាន ក្នុងឆ្នាំ២០១៩ បានបណ្ដាលឲ្យមានការប៉ះពាល់ខូចខាត សេដ្ឋកិច្ចតិចតួចជាង ក្នុងឆ្នាំ២០២០ នាំឲ្យមានការចាប់ផ្តើមមានភាពឆាប់ប្រសើរឡើង។ គួរបញ្ជាក់ថា យោងតាមក្រុមតាមដានអនឡាញ នៅសាកលវិទ្យាល័យ...
បរទេស៖យោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានមួយ ដែលដកស្រង់សម្តីអភិបាលរដ្ឋនៅថ្ងៃអាទិត្យថា ប្រទេសស៊ូដង់ នឹងដាក់ពង្រាយកងទ័ពជាច្រើន នៅក្នុងរដ្ឋ South Darfur ក្រោយមានការសម្លាប់មនុស្សចំនួន១៥នាក់ ក្នុងហេតុការណ៍អំពើហិង្សារបស់កុលសម្ព័ន្ថ នាពេលថ្មីៗនេះ។ លោក Mousa Mahdi អភិបាលរដ្ឋ South Darfur បាននិយាយប្រាប់សារព័ត៌មានថា កិច្ចប្រជុំមួយរបស់គណៈកម្មាធិការសន្តិសុខរដ្ឋ ជាមួយយោធានិងថ្នាក់ដឹកនាំសហគមន៍ ក្នុងទីក្រុង Gereida...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្តទៅដល់ រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យចូលរួមយ៉ាងផុលផុស ក្នុងការចុះផ្សព្វផ្សាយ និងណែនាំឲ្យអនុវត្ត «វិធានសុវត្ថិភាពទេសចរណ៍» ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីលើកទឹក ចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ (ថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង-ខណ្ឌ) ដែល បានចូលរួមយ៉ាងផុលផុសក្នុងការចុះ ផ្សព្វផ្សាយ...
ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ពុំមានអ្វីចម្លែកឡើយ ហើយអាជ្ញាធរប្រទេសណាក៏ដោយ មានកាតព្វកិច្ចអនុវត្ត នូវមុខការរបស់ខ្លួនដែរ។ លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាលរាជធានី-ខេត្តពីការដំឡើងឋានន្តរស័ក្តិថ្នាក់ប្រចាំឆ្នាំ និងតាមកម្រិតសញ្ញាបត្ររបស់មន្ត្រីរាជការស៊ីវិល ដែលត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក សម្រាប់ឆ្នាំ ២០២១ខាងមុខនេះ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាន ពិនិត្យឃើញរដ្ឋបាលរាជធានី ខេត្តនីមួយៗ បានខិតខំយកចិត្តទុកដាក់ និងចូលរួមសហការ ក្នុងដំណើរការរៀបចំការដំឡើងឋានន្តរស័ក្តិ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសបារាំងបានរាយការណ៍អំពីករណីដំបូងនៃកូវីដពូជក្លាយដែលត្រូវបានគេដឹងថាបានតែកំពុងផ្ទុះ នៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាលនៃប្រទេសបារាំងបានបញ្ជាក់ទៀតថាបុរសម្នាក់ដែលជនជាតិ បារាំងរូបនេះគឺជាអ្នកដែលរស់នៅក្នុងក្រុង Tours និងក៏ជាអ្នកដែលទើបបានធ្វើដំណើរមកពីចក្រភពអង់គ្លេស កាលពីថ្ងៃទី១៩ខែធ្នូផងដែរ។ គួរឲ្យដឹងដែរថាក្រោយការប្រកាសអំពីវត្តមាន នៃកូវីដពូជក្លាយថ្មីនៅអង់គ្លេសរួចមកមានបណ្តាប្រទេសជាង៥០មកហើយ បូករួមទាំងប្រទេសក្បែរខាងផងបានដាក់បម្រាម យ៉ាងតឹនតឹងជាមួយនឹងអង់គ្លេសពាក់ព័ន្ធទៅនឹង ការធ្វើដំណើរឆ្លងគ្នាទៅវិញទៅមក៕ ប្រែសម្រួល៖ស៊ុនលី