ស៊ូវ៉ា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ដែនកោះ Fiji ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន០៤នាក់ ដែលជាលទ្ធផលសរុបនៅថ្ងៃសៅរ៍នេះ ដោយសាររងគ្រោះដោយព្យុះស៊ីក្លូន Yasa ដែលបានបោកបក់មកលើ់់ដែនកោះ ក្នុងរយៈពេល០២ថ្ងៃមកនេះ ។ ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសដែនកោះ Fiji បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្លាប់ចុងក្រោយមានអាយុ៥០ឆ្នាំ រស់នៅភាគខាងលិចនៃដែនកោះនេះ នៅក្រុង Viti Levu...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Mercedes Benz នៅសប្តាហ៍នេះ បានប្រកាសបិទទ្វារបស់ខ្លួនជាផ្លូវការនូវរោងចក្រផលិតរថយន្តប្រណិតរបស់ខ្លួន មួយដែលមានទីតាំងនៅក្នុងប្រទេសប្រេស៊ីល។ ការប្រកាសក៏បានបញ្ជាក់ផងដែរថា ដោយសារបញ្ហាកូវីដ១៩ទើបធ្វើឲ្យមានការសម្រេចចិត្តចុងក្រោយមួយនេះហើយបញ្ជាក់ទៀតថារោងចក្រដែល ត្រូវបានបើកទ្វាដំបូងតាំងតែពីខែមិនាឆ្នាំ២០១៦នេះគឺស្ថិតនៅក្នុងតំបន់ Iracemapolis ស្ថិតនៅភាគអាគ្នេយ៍នៃរដ្ឋ Sao Paulo នឹងត្រូវបិទទ្វាជាស្ថាពរនៅក្នុងខែធ្នូនេះហើយ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនម្នាក់ ដែលមានឈ្មោះថាលោក Jorg Burzer បាននិយាយថាស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសប្រេស៊ីល បានជួបប្រទះបញ្ហាលំបាកជាច្រើនឆ្នាំមកហើយជាពិសេសកាន់តែ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាធនាគារន ប្រទេសជប៉ុន បានប្រកាសកាលពី ថ្ងៃសុក្រម្សិលមិញហើយថានឹងបន្តកម្មវិធីកញ្ចប់ជំនួយសម្រាប់កិច្ចការងារ សហប្រតិបត្តិការណ៍ក្នុងរយៈពេលយ៉ាងហោចណាស់៦ខែទៀតពោល គឺរហូតដល់ខែកញ្ញាឆ្នាំក្រោយ។ ប្រភពដដែលបានសរសេរទៀតថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃដោយធនាគារកណ្តាល ជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញក្នុងគោលបំណងដើម្បីឲ្យធនាគារក្នុងការជ្រើសយកវិធីដើម្បី បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ធនាគារកណ្តាលជប៉ុនឬ BOJ ក៏បានប្រកាស ជ្រើសយកជម្រើសក្នុងការបន្តអត្រាការប្រាក់ប្រមាណជា០,១ភាគរយដដែលសម្រាប់កំចី រយៈពេលខ្លីនិងអត្រាការប្រាក់សូន្យភាគរយសម្រាប់ កំចីរយៈពេលវែង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ក្រសួងកាបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងផ្អាកការងារនៅស្ថានកុងស៊ុលពីរកន្លែងក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាសុវត្ថិភាពនិងសន្តិសុខ នៅតាមស្ថានកុងស៊ុល ជាទីដែលប្រតិបត្តិការត្រូវបានកាត់បន្ថយ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលពិភាក្សាគ្នាជាមួយលោកឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Vladivostok នៅតំបន់ភាគខាងកើត និងផ្អាកប្រតិបត្តិការនានា នៅស្ថានកុងស៊ុល នៅក្នុងទីក្រុង...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានណែនាំទៅដល់ខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូលមកកម្ពុជា ព្រោះ ខេត្តសាមុតសាខន នៃប្រទេសថៃ កំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង។ រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវបែបនេះបន្ទាប់ពីទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុងប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩នៅខេត្តសាមុតសាខន មានរហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង...
បរទេស៖ Moderna នៅថ្ងៃសៅរ៍នេះ ត្រូវបានអាមេរិកប្រកាសទទួលស្គាល់ ជាផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស របស់ខ្លួន បន្ទាប់ពីវ៉ាក់សាំង របស់ Pfizer។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសោរ៍នេះ បានឲ្យដឹងទៀតដែរថារដ្ឋបាលទទួលបន្ទុកកិច្ចការងារចំណីអាហារនិងឧិសថឬ FDA ទើប តែបានប្រកាសទទួលស្គាល់វ៉ាក់សាំងដំបូងបង្អស់ របស់ Pfizer មួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះហើយពេលនេះ វាក៏ត្រូវបានគេដឹងដែរថាកំពុងត្រូវបានចែកចាយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បំផុត។ គួរឲ្យដឹងដែរថាក្រោយការប្រកាស...
កណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ស្រី ចាន់ថន ប្រធានចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកណ្តាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ឃុំវិហារសួគ៌ រួមទាំងសហការី នាំយកអំណោយ ទៅចែកជូន ប្រជាពលរដ្ឋក្រីក្រខ្វះខាតជួបការលំបាក និងមានជម្ងឺ ១ គ្រួសារ ឈ្មោះ ពេញ សម្បូ...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអាមេរិក ចុះបញ្ជីខ្មៅអង្គភាពនិងមន្ត្រីចិន ដោយពិពណ៌នាទង្វើនោះថា គឺជាការវាយប្រហារផ្លូវអារម្មណ៍ ចំពោះគោលនយោបាយចិនក្នុងទឹកដីរបស់ខ្លួន។ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានមានប្រសាសន៍នៅក្នុងអំឡុងពិធីមួយរៀបចំឡើងដោយសមាគមអាស៊ីថា មន្រ្តីជាន់ខ្ពស់អាមេរិកនានា កំពុងតែចូលរួមក្នុងទម្រង់នៃការចោទប្រកាន់ដោយគ្មានភស្តុតាង ទន្ទឹមនឹងការចង្អុលមកលើប្រទេសចិន និងមេដឹកនាំ គឺលោក ស៊ី ជីនពីង។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី បានប្រកាសចេញបញ្ជាជាផ្លូវការហើយក្នុងការបិទប្រទេសជាពិសេស ឱកាសបុណ្យគ្រិស្តម៉ាកដែលខ្លួនជឿជាក់ថា នឹងមានចំនួនការជួបជុំគ្នា ច្រើនពេកនិងដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩សាជាថ្មី។ សេចក្តីប្រកាសដែលត្រូវធ្វើឡើងដោយភ្នាក់ងារ សេវាកម្មសុខភិបាលនិងកិច្ចការងារ បន្ទាន់បានបញ្ជាក់ថាប្រទេសនឹងត្រូវដាក់ឲ្យ ស្ថិតនៅក្រោមកម្រិតសញ្ញាក្រហមព្រម ទាំងការរឹតត្បិតជាពិសេសទៅ លើពិធីបុណ្យនានា។ ភោជនីយដ្ឋានហាងដែលមិនចាំបាច់ព្រមទាំង បារទាំងឡាយត្រូវតែបិទហើយលើកលែង តែការធ្វើដំណើរទៅធ្វើការងារ ប៉ុណ្ណោះត្រូវបានអនុញ្ញាតិ។ លើសពីនោះផងដែរការធ្វើដំណើរ ទៅសួរសុខទុក្ខ នៅតាមគ្រួសារនានា...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា មជ្ឈមណ្ឌលការពារសុខភាពរបស់ក្រុងហុងកុង (CHP) បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៧០នាក់ គិតត្រឹមថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៧.៩៦៩នាក់ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ករណីថ្មីក្នុងនោះរាប់ទំាងអ្នកឆ្លងជំងឺក្នុងស្រុកចំនួន៦៤នាក់ ជាមួយគ្នានេះដែរ ចំនួន២៥ករណីមិនស្គាល់ច្បាស់ពីប្រភពចម្លងជំងឺ ។ យោងតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យនៅក្រុងហុងកុង បានឲ្យដឹងថា មានអ្នកជំងឺចំនួន១.១១៥នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះមាន៦១នាក់...