រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងសេចក្តីប្រកាសមួយចេញពីម្ចាស់អណ្តូងរ៉ែ បានឲ្យដឹងថា គ្រោះបាក់ដីមួយបានកើតឡើងនៅជិតទីតំាងនៃទំនប់ទឹក Brumadinho ២០១៩ នៅក្នុងប្រទេសប្រេស៊ីល បានសង្កត់បុរសម្នាក់ដែលជាកម្មករស្លាប់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសប្រេស៊ីល ឈ្មោះថា Vale SA បានឲ្យដឹងថា កម្មករ ជាបុគ្គលិករបស់អ្នកម៉ៅការ របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ក្នុងនោះដែរ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម (Social Network) ជាច្រើនបានបង្កើតឡើង សម្រាប់ផ្តល់ការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា ក្រឡេកមកមើល Facebook...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា បានបង្ហាញទិន្នន័យចុងក្រោយថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងសរុបលើសពី១០លាននាក់់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលមានអ្នកឆ្លងកើនដល់១០.០០៤.៥៩៩នាក់ ដែលមានអ្នកថ្មីចំនួន២៥.១៥២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យ បានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៤៥.១៣៦នាក់ ដែលមានអ្នកជំងឺចំនួន៣៤៧នាក់ បានស្លាប់គិតចាប់ពីព្រឹកថ្ងៃសុក្រ ។ មានអ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសចំនួន៣០៨.៧៥១នាក់...
ភ្នំពេញ ៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) បានចាត់ទុកថា វិបត្តិកូវីដ-១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយ សម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោក ក៏ដូចជា នៅប្រទេសកម្ពុជា ត្រូវដកពិសោធន៍ និងត្រូវត្រៀមខ្លួនស ម្រាប់ប្រឈមនៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។ យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០ ២០ បានឲ្យដឹងថា «ក្នុងន័យនេះ និពន្ធនាយកសារព័ត៌មានទាំងអស់ដែលបានចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel DiazCanel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីអាមេរិកអាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទទាំងអស់។ នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំសភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចានិងអ្វី ដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម និយមនិងអធិបតេយ្យភាព របស់យើងតែម្តង។ រំលឹកដែរថាកាលពីខែតុលាកន្លងទៅលោក Biden ធ្លាប់បាននិយាយថាអាមេរិកទាមទារឲ្យគុយបាក្នុងការរៀបចំគោលនយោបាយថ្មីមួយ...
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថាក្រសួងកំពុងគិតគូរពីការផ្តល់បណ្ណសមធម៌ ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈ ដើម្បីទទួលបានកិច្ចគាំពារផ្នែកសុខភាព។យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន។ ក្នុងកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៧ ក្រោមប្រធានបទ «សារព័ត៌មានក្នុងបរិបទនៃវិបត្តិជំងឺឆ្លងសកល” ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ...
បរទេស៖មន្ត្រីជាន់ខ្ពស់ក្រិកមួយរូប បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃសុក្រនេះថា ប៉ូលីសក្នុងប្រទេសក្រិក ទើបបានឃាត់ខ្លួនមន្ត្រីកុងស៊ុលតួកគីមួយរូប ពីបទសង្ស័យប្រព្រឹត្តធ្វើអំពើចារកម្ម ហើយនេះករណីមួយ ដែលទំនងជានឹងធ្វើឲ្យជាប់គាំងថែមទៀត ក្នុងចំណងមិត្តភាពរវាងសម្ពន្ធមិត្តណាតូទាំងពីរ។ មន្ត្រីដែលត្រូវឃាត់ខ្លួន ជាជនជាតិក្រិកដែលធ្វើការងារជាមួយកុងស៊ុលតួកគី នៅលើកោះ Rhodesនោះ គឺត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រនេះ ក្រោយត្រូវបានសាកសួរកាលពីមួយសប្ដាហ៍កន្លងទៅ ហើយជនជាតិក្រិកទីពីរមួយរូបទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ។ មន្ត្រីប៉ូលីសមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ាងដូច្នេះថា “មនុស្សម្នាក់ គឺកំពុងតែធ្វើការងារនៅកុងស៊ុលតួកគី លើកោះ Rhodes...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គ្រោងធ្វើការបង្ហាញជាសាធារណៈ នូវក្រុមការងារផ្នែកអាកាសធាតុនិងថាមពល របស់លោក នៅថ្ងៃសៅរ៍នេះ ហើយនេះជាក្រុមបង្កើតប្រវត្តិសាស្ត្រមួយ ដែលនឹងទទួលបន្ទុក កិច្ចការអភិវឌ្ឍគោលនយោបាយស្តីពីអាកាសធាតុ និងពង្រឹងកិច្ចការពារប្រឆាំងការបំពុលបរិស្ថាន។ តាមសេចក្តីរាយការណ៍ ក្រុមការងារផ្នែកអាកាសធាតុនោះ នឹងត្រូវណែនាំបង្ហាញជាផ្លូវការ នៅក្នុងរដ្ឋ Delaware នាថ្ងៃសៅរ៍នេះ នៅក្នុងអំឡុងពិធីសន្និសីទកាសែតមួយ ជាពិធីដែលលោក បៃដិន ត្រូវបានគេរំពឹងថា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសតួកគី បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា យ៉ាងហោចណាស់ អ្នកជំងឺចំនួន០៩នាក់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ក្រោយពីមានករណីផ្ទុះម៉ាស៊ីនអុកស៊ីសែន ដែលបង្កជាអគ្គីភ័យកើត នៅក្នុងមន្ទីរពេទ្យឯកជនមួយ នៅខេត្ត Gaziantep ភាគអាគ្នេយ៏នៃប្រទេសតួកគី...