(ភ្នំពេញ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០៖ ងាកៗជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងដាច់ឆ្នាំបាត់ទៅហើយ…! និយាយចឹងតើលោកអ្នកមានត្រៀមកាដូពិសេសសម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? បើមិនទាន់ទេ ឬមិនដឹងថាត្រូវជូនអ្វីទេនោះ…តោះ…ចាំស្តាប់ សាមសុង ហើយមកទទួលយកកំពូលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ពី សាមសុង ទាំងអស់គ្នា! ជាមួយនឹង Samsung Galaxy Series លោកអ្នកនឹងមិនខកខាន...
បរទេស៖ ប្រទេសអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ ឆ្នាំ២០២០ បានប្រញាប់ប្រញាល់តាមដានប្រភពនៃករណីឆ្លងថ្មីមេរោគកូវីដ១៩ ជាក្រុមតូចមួយ ដែលត្រូវបានគេរកឃើញនៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ ដោយអាជ្ញាធរបានជំរុញអោយប្រជាជនធ្វើតេស្ត៍រកវីរុស ប្រសិនបើពួកគេមានរោគសញ្ញាដូចជំងឺផ្តាសាយ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ករណីឆ្លងថ្មីមេរោគកូវីដ១៩ ត្រូវបានគេរកឃើញនៅជាយក្រុងឆ្នេរសមុទ្រភាគខាងជើងរបស់ស៊ីដនី មួយថ្ងៃបន្ទាប់ពីទីក្រុងនេះបានកត់ត្រានូវករណីឆ្លងចំនួន...
បរទេស៖ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកប្រាកដចិត្តថា រដ្ឋបាលអនាគតរបស់អាមេរិក នឹងវិលត្រឡប់មករកការប្តេជ្ញាកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងដកទណ្ឌកម្មដែលដាក់លើប្រទេសអ៊ីរ៉ង់។ លោក រ៉ូហានី តាមសេចក្តីរាយការណ៍ បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំគ្មានមន្ទិលសង្ស័យទេថា ភាពអត់ធ្មត់រយៈពេល៣ឆ្នាំរបស់ប្រជាជនអ៊ីរ៉ង់ នឹងជំរុញរដ្ឋាភិបាលអាមេរិកអនាគត ឲ្យវិលត្រឡប់មករកការប្តេជ្ញារបស់ខ្លួនវិញ ហើយទណ្ឌកម្មនឹងត្រូវបានដកចេញ”។ គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រទេសរុស្ស៊ី នឹងបង្កើនការគាំទ្ររបស់ខ្លួន ចំពោះតំបន់ Donbass ដែលពួកឧទ្ទាមកាន់កាប់នៅភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ហើយជាទីមានជម្លោះផ្ទុះឡើង នៅក្នុងឆ្នាំ២០១៤ រវាងពួកឧទ្ទាមគាំទ្រទីក្រុងមូស្គូនិងកងកម្លាំងរដ្ឋាភិបាល។ លោក ពូទីន បាននិយាយប្រាប់សន្និសីទកាសែតប្រចាំឆ្នាំរបស់លោកថា ប្រទេសរុស្ស៊ី នឹងជួយដល់តំបន់នោះ ក្នុងការធ្វើទំនើបកម្មរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានារបស់វា និងជួយវាសម្រេចតម្រូវការសង្គមរបស់ប្រជាជនក្នុងតំបន់...
កំពង់ចាម ៖ មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០នេះ មានមន្ត្រីរាជការនិងព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានចូលរួមបរិច្ចាគថវិកាសរុប ចំនួន ១៤៦.៤៦២.០០០ និង៣២០ដុល្លារ ជូនសម្ដេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួយដោះស្រាយបញ្ហាលំបាកមួយចំនួន ក្នុងចំណងមិត្តភាពរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់លោក លោក ពូទីន បានថ្លែងបន្ថែមទៀតថា ក្រុមហ៊ែកឃើរុស្ស៊ី មិនបានធ្វើការជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ ដើម្បីជួយដល់លោកប្រធានាធិបតី...
បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងនៅតែរក្សាបន្តប្រើប្រាស់ជម្រើសអាវុធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺទណ្ឌកម្ម ស្របពេលដែលលោកស្វះស្វែងកំណត់រូបរាងថ្មីនៃគោលនយោបាយបរទេសរបស់អាមេរិក។ ប៉ុន្តែប្រភពនានាបាននិយាយថា នៅពេលលោក បៃដិន ឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា លោកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមយ៉ាងឆាប់រហ័ស នូវការពិចារណាជាថ្មីឡើងវិញ អំពីវិធីសាស្ត្រមិនច្បាស់លាស់របស់លោក ត្រាំ ទន្ទឹងនឹងការប្រើប្រាស់ពេលវេលាធ្វើការសម្រេចយ៉ាងច្បាស់លាស់ មុនពេលធ្វើការផ្លាស់ប្តូរចម្បងៗណាមួយ...
CNN៖ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 បន្ទាប់ពីមានរោគសញ្ញាហើយនឹងត្រូវផ្តាច់ខ្លួនមួយសប្តាហ៍។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា វិមានអេលីសេ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ម៉ាក្រុង អាយុ ៤២ ឆ្នាំ...
• សុវត្ថិភាពយុវជននៅតែបន្តជាអាទិភាព រួមជាមួយនឹងសកម្មភាព ដែលផ្តល់ផលប៉ះពាល់ថ្មីមួយចំនួននៅក្នុងគោលការណ៍សុវត្ថិភាពលើកុមារឬក្មេងៗរបស់ Tik Tok រួមមានការភ្នាល់ ហ្គេម ឬសកម្មភាពគ្រោះថ្នាក់ផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់យុវជន នឹងមិនត្រូវបានអនុញ្ញាតិនៅលើ Tik Tok • សេចក្តីណែនាំដែលត្រូវបានកំណែថ្មីត្រូវបាន បង្កើតឡើងដោយរួមបញ្ចូលមតិយោបល់និងពាក្យពាចន៍ដែលត្រូវបានប្រើដោយអ្នកជំនាញផ្នែកសុខភាព ផ្លូវចិត្ត ដើម្បីពង្រឹងគោលការណ៍Tik Tok អំពីការធ្វើបាបខ្លួនឯង និងមាតិកាអំពីការធ្វើអត្តឃាត និងដើម្បីបញ្ជៀសពីសកម្មភាពធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ •...
បរទេស៖ ប៉ូលិសនៅភាគខាងត្បូងខេត្ត Ca Mau ប្រទេសវៀតណាម កាលពីថ្ងៃច័ន្ទ បានឃុំខ្លួនបុរសម្នាក់ ពីបទរំលោភក្មេងប្រុស ៤ នាក់ ដែលស្នាក់នៅជាមួយគាត់ នៅឯមជ្ឈមណ្ឌលគាំពារសង្គមក្នុងតំបន់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ Pham Chi...