បរទេស៖យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាទំហំជំនួញនិងពាណិជ្ជកម្មរវាងប្រទេសចិននិងប្រទេសរុស្សីត្រូវបានគេរំពឹងទុកថា នឹងកើនឡើងទៅដល់២០០ពាន់លានដុល្លារគិតនៅត្រឹមចុងឆ្នាំខាងមុខនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Igor Morgulov បានបញ្ជាក់ទៀតថាពួកយើងមានភាពច្បាស់លាស់ណាស់ថា នឹងអាចទទយលបាននូវលទ្ធផលធ្វើពាណិជ្ជកម្មជាមួយគ្នាដល់ទៅ២០០ពាន់លានដុល្លារ ដែលជាការកំណត់ទុកដោយមេដឹកនាំរបស់យើងទាំងពីរ។ ពួកយើងនឹងអាចទទួលបានឆាប់រហ័សជាងការគ្រោងទុកយូរបំផុតត្រឹម ចុងឆ្នាំ២០២២នេះ។ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើភាពមិនអាចញែកចេញពីគ្នា បាននៃទំនាក់ទំនងរវាងទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងប៉េកាំង និងជាពិសេសក្រោយពេលបរាជ័យនៃការប៉ុនប៉ងចុងក្រោយបំផុត របស់បណ្តាលោកខាងលិចដើម្បីព្យាយាមបំបែក រុស្សីនិងចិនឲ្យឃ្លាតឆ្ងាយពីគ្នា៕ ប្រែសម្រួល៖ស៊ុនលី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ប្រហែល ១ភាគ៥ នៃទឹកដីរបស់ប្រទេសនេះ ចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជាង ៣ខែមុន។ លោក Zelenskyy បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភា ក្នុងប្រទេសលុចសំបួរថា “ថ្ងៃនេះប្រហែល ២០ភាគរយនៃទឹកដីរបស់យើងស្ថិតនៅក្រោមការគ្រប់គ្រង របស់អ្នកកាន់កាប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ The National។ ទន្ទឹមនឹងនេះ...
ញូវយ៉ក៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃសុក្រ ឆ្ពោះទៅរកការកើនឡើងប្រចាំសប្តាហ៍ទី៦ បើទោះបីជាមានការសម្រេចចិត្ត ដើម្បីបង្កើនទិន្នផលដោយសម្ព័ន្ធអ្នកផលិត Opec+ ដែលមានសមាជិក ២៣សមាជិកក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែល ជា តម្លៃ គោល សម្រាប់ ប្រេង ពីរ ភាគ បី របស់ ពិភពលោក ត្រូវ...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅថ្ងៃសុក្រនេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី បន្ទាប់ពីការបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរបស់ទីក្រុងព្យុងយ៉ាង និងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ លោក Kim Gunn តំណាងពិសេសកូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានជួបពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូងជាមួយសមភាគីជប៉ុន និងសហរដ្ឋអាមេរិក ចាប់តាំងពីលោក Yoon Suk Yeol ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងកាលពីខែមុន។ កិច្ចប្រជុំនេះមានការចូលរួមពីលោក Sung...
កូឡុំបូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានសត្វវិទ្យារបស់ប្រទេសស្រីលង្កា បានជូនដំណឹងដល់ក្រសួងសត្វព្រៃថា ខ្លួនបានអស់ថវិកា ដើម្បីផ្តល់អាហារប្រចាំថ្ងៃដល់សត្វនៅក្នុងសួនសត្វហើយ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត។ មន្ត្រី នាយកដ្ឋាន បាន ដក ស្រង់ សម្ដី ដោយ ប្រព័ន្ធ ផ្សព្វផ្សាយ បាន ឲ្យដឹងថា មាន ការ ខ្វះខាត ថវិកា...
គ.ជ.ប លុបចោលការផាកពិន័យលើ គង់ រ៉ៃយ៉ា ព្រមទាំងរក្សាសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជី បេក្ខជនបក្សភ្លើងទៀន ១៥រូបhttps://dap-news.com/national/2022/06/03/250750/ លោក គិន ភា៖ សន្លឹកឆ្នោតមួយសន្លឹករបស់ពលរដ្ឋ មានសារៈសំខាន់ សម្រាប់ភាពសុខសាន្តhttps://dap-news.com/national/2022/06/03/250760/ ព្រះមហាក្សត្រ តែងតាំងលោក ប្រាក់ សុខយូរ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទhttps://dap-news.com/national/2022/06/03/250823/ សម្តេចតេជោ ៖ ត្រូវដាក់អាល់កុល...
ភ្នំពេញ៖លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្អឺបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា កំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីប្រទេសជាតិ និងប្រជាជន។ លោកហ៊ុន ម៉ានីបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣មិថុនាដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ថា៖”ខ្ញុំសូមឆ្លៀតយកឱកាសនេះផ្តាំផ្ញើការសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ថ្នាក់ដឹកនាំគណបក្សជាពិសេសសម្តេចប្រធានបក្សជូនដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាក្រុមការងារគណបក្សចុះជួយរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានចូលរួមលះបង់បំពេញភារកិច្ចរបស់គណបក្សយើងទាំងមុន និងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកទល់ពេលនេះ។ គណបក្សសូមអរគុណសម្រាប់ការលះបង់...
កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅគណបក្សភ្លើងទៀន បានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនានេះបន្ទាប់ពីធ្វើសមាជគណបក្សលើកទី២របស់ខ្លួនរួចមក។ ស្របពេលជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សភ្លើងទៀន បានដាក់បេក្ខជនជាង ១,៦០០ ឃុំសង្កាត់នៅ២៥ ខេត្តក្រុង ក្នុងចំណោមឃុំសង្កាត់ ១,៦៥២ ដែលចំនួននេះគឺនៅក្រោមតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។ គណបក្សភ្លើងទៀនដែលបានបង្កើតឡើង និងបោះបង់ចោលដោយលោកសម រង្សីបានចាប់ផ្ដើមធ្វើដំណើរនយោបាយរបស់ខ្លួនឡើងវិញក្រោយធ្វើសមាជគណបក្សលើកទី២ រួចដោយសម្រេចចិត្តចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយលទ្ធភាពនៃការឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥...
ឱកាសអាជីវកម្មតាមអនឡាញនិងប្រព័ន្ធឌីជីថល ត្រូវបានគេរំពឹងថា នឹងនៅតែមាន សម្រាប់អាជីវករនៅកម្ពុជា ពីព្រោះអតិថិជននិងអ្នកលក់រាយ គឺមានការយល់ដឹងកាន់តែខ្ពស់ទៅលើបច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រុមហ៊ុន Httpool ដែលជាអ្នកតំណាងផ្លូវការតែមួយគត់នៅកម្ពុជា របស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook, TikTok និងSpotify។ ជាមួយនឹងទីផ្សារអនឡាញក្នុងស្រុកដែលមានតម្លៃរាប់ពាន់លានដុល្លារ Httpoolកំពុងផ្ដល់ការប្រឹក្សាយោបល់ជូនដល់ក្រុមហ៊ុនក្នុងស្រុកទាំងឡាយ ឲ្យត្រៀមខ្លួនរួចជាស្រេច ពីព្រោះថា ពាណិជ្ជកម្មអេឡិចត្រូនិច និងអាជីវកម្មតាមអនឡាញ នឹងស្ថិតនៅគង់វង្ស ជាបន្តទៀត។ ការរាតត្បាតនៃវីរុសកូវីដ១៩...
ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌី ហៅកាត់ ( CL REALTY) សូមប្រកាសផ្ទះវីឡាកូនកាត់ កែងកាច់ជ្រុង ដាក់លក់ ស្ថិតនៅក្នុង បុរី ប៉េង ហួត ផ្លូវជាតិលេខ6A ទំហំដី 7m x 15m ទំហំផ្ទះ...