បរទេស៖ សេវាកម្មប៉ូលីសក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា មនុស្សជាង ១៥០ នាក់ត្រូវបានឃុំខ្លួនក្នុងទីក្រុងឡុងដ៍ ក្នុងការតវ៉ាប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺឆ្លង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការបិទ ឬហៅថា ចាក់សោរនៅទូទាំងប្រទេស បានចូលជាធរមាននៅចក្រភពអង់គ្លេសនៅថ្ងៃទី ៥ ខែវិច្ឆិកា ខណៈដែលប្រទេសនេះ បានធ្វើតេស្តិ៍ រកឃើញអ្នកវិជ្ជមានវីរុសចំនួន ២៥...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ត្រូវសហការគ្នាឲ្យជិតស្និទ្ធ មានជំហររឹងមាំ និងមានទិសដៅតែមួយក្នុងការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បញ្ចប់តាមផែនការ។ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងារបច្ចេកទេស អន្តរក្រសួង ៩ក្រុម ដើម្បី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានធ្វេីការអំពាវនាវទៅដល់ប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានសរសេរ សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយណែនាំប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។...
បរទេស៖នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី តាមសេចក្តីរាយការណ៍ បានធ្វើទស្សនកិច្ចទីតាំងអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំងឈានមុខគេនានាក្នុងប្រទេស នៅថ្ងៃសៅរ៍ម្សិលមិញនេះ ស្របពលដែលករណីឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងជាលំដាប់។ លោក ម៉ូ ឌី បានធ្វើដំណើរទៅកាន់ទីក្រុងចំនួន៣ និងបានធ្វើទស្សនកិច្ចទីតាំងក្រុមហ៊ុនផលិតឱសថ Zydus Cadila នៅក្នុងទីក្រុង Ahmedabad ស្ថិតនៅភាគខាងលិចប្រទេស ទីតាំងរោងចក្រផលិតឱសថ Bharat Biotech...
ភ្នំពេញ៖ក្នុងរដូវប្រមូលផលស្រូវនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានកត់សម្គាល់ឃើញថា ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន កំពុងសស្រាក់សស្រាំធ្វើការប្រមូលផលស្រូវសែនក្រអូប និងស្រូវ – ម្លិះ ឱ្យទាន់ពេលវេលា ក៏ប៉ុន្តែព្រមពេលជាមួយគ្នានេះ នៅតំបន់មួយចំនួន ការប្រមូលផលស្រូវទាំងពីរប្រភេទនេះ កំពុងប្រឈមមុខនិងការខ្វះខាតនូវកំលាំងពលកម្មដើម្បីច្រូតកាត់ ក៏ដូចជាខ្វះខាតម៉ាស៊ីនច្រូតកាត់ស្រូវធ្វើឱ្យការ ច្រូតកាត់មិនបានទាន់ពេលវេលា ដោយមូលហេតុការប្រមូលស្រូវក្នុងរដូវប្រមូលផលឆ្នាំនេះមានភាពសម្រុកខ្លាំងផ្ទួនគ្នា ហេតុដូចនេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមធ្វើការអំពាវនាវដល់អ្នកដែលមានម៉ាស៊ីនច្រូតកាត់ស្រូវ សូមមេត្តាកុំដំឡើងថ្លៃឈ្នួល...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសចិន នៅថ្ងៃអាទិត្យបានរាយការណ៍ ឲ្យដឹងថា ករណីនៃវីរុសកូរ៉ូណា មានករណីថ្មីចំនួន១១នាក់ នៅប៉េកាំង គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ធៀបនឹង០៦នាក់ដែលបានឆ្លងកាលពីថ្ងៃមុន ។ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងដូច្នេះ ។...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ ប្រទេសឈីលី បានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីចំនួន១.៧១៨នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩បានកើនឡើងដល់១៥.៣២២នាក់ ទន្ទឹមនឹងនេះដែរ មានករណីឆ្លងកើនឡើងដល់៥៤៨.៩៤១នាក់...
បរទេស៖កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក David Frost ប្រធាននៃក្រុមចរចា Brexit របស់អង់គ្លេសបាននិយាយ ថាចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប EU នឹងចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មទល់មុខគ្នាសាជាថ្មីនៅទីក្រុងឡុងដ៍នៅថ្ងៃសៅរ៍នេះ។ លោក Frost បានសរសេរនៅលើបណ្តាញសង្គម Twitter ថាពួកយើងបានទន្ទឹងរង់ចាំស្វាគមន៍ លោក Michel Barnier ប្រធានក្រុមអ្នកចរចាសហភាពអឺរ៉ុបលោក និងក្រុមរបស់លោកមកកាន់ ទីក្រុងឡុងដ៍ហើយនិងបន្តកិច្ចពិភាក្សាទល់មុខ។ រំលឹកដែរថាការអត្ថាធិប្បាយរបស់...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្នុងដំណាក់កាល ជំងឺកូវីដ-១៩ មិនមែនជាពេលវេលារកត្រូវ រកខុស ឡើយ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នា គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២៩ វិច្ឆិកានេះ លោកស្រីឱ វណ្ណឌីន បន្ដថា «ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៨ វិច្ឆិកា បានផ្តាំផ្ញើកុំឲ្យកូនចៅចេញទៅផ្សារ និងហាងទំនើបក្រោយ មានស្រ្តីម្នាក់ឆ្លងកូវីដ១៩ នៅផ្សារអ៊ីអនមួយ និងមានប្រពន្ធអគ្គនាយកដ្ឋានពន្ធនាគារឆ្លងផងដែរ។