បរទេស៖ ប្រទេសថៃ បានរកឃើញករណីឆ្លងថ្មីរបស់ជំងឺកូវីដ១៩ ចំនួន ១៩នាក់ថែមទៀត នៅថ្ងៃសុក្រ ដែលនាំឱ្យថៃមានអ្នកជំងឺនេះសរុបបានកើនឡើងដល់ ៣.៩៦១ នាក់ និងមានអ្នកស្លាប់ចំនួន ៦០នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បាននិយាយថា...
បរទេស៖ប្រទេសតួកគីនៅថ្ងៃសុក្រនេះ បានច្រានចោលសំណើធ្វើឡើងដោយរដ្ឋសភាអឺរ៉ុប ឲ្យដាក់ទណ្ឌកម្មលើតួកគី ជុំវិញរឿងដំណើរទស្សនកិច្ចថ្មីៗនេះរបស់លោកប្រធានាធិបតី Tayyip Erdogan ទៅកាន់រដ្ឋស៊ីបតួកគីបំបែកខ្លួនមួយ នៅក្នុងសាធារណរដ្ឋស៊ីបភាគខាងជើង ដោយហៅការទាមទារនោះមិនពាក់ព័ន្ធជាមួយការពិត។ មន្ត្រីនាំពាក្យក្រសួងការបរទេសតួកគី លោក Hami Aksoy តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះសេចក្តីសម្រេចនោះ និងបានចោទរដ្ឋសភាអឺរ៉ុបពីបទប្រកាន់រើសអើង និងផ្តាច់ចេញពីការពិត ស្តីពីកោះស៊ីប។ លោក Hami Aksoy បានមានប្រសាសន៍យ៉ាងដូច្នេះថា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១នាក់ និងអ្នកជាសះស្បើយចំនួន១នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣០៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៩៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៩នាក់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។ យោងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍...
បរទេស៖ មេដឹកនាំបាតុកម្ម និងមេធាវីសិទ្ធិមនុស្ស បានប្តឹងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ប្តឹងលោក ឧបនាយករដ្ឋមន្រ្តី លោក Prawit Wongsuwon និងអ្នកផ្សេងទៀត យក ៣,៥ លានបាត ចំពោះការខូចខាតដោយសារ ការប្រកាសអំពីភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកកកាលពីខែមុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា អ្នកតំណាងអចិន្ត្រៃយ៏អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មកលើប្រទេសអ៊ីរ៉ង់ បានធ្វើឲ្យជះឥទ្ធិពលមិនល្អដល់ការទប់ស្កាត់ជំងឺកូវីដ១៩ ។ លោក Majid Takht Ravanchi បានថ្លែង ដែលបានរាយការណ៍ដោយ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលរដ្ឋ ថា “អ៊ីរ៉ង់ បច្ចុប្បន្ន កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មមកលើប្រទេស...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយថា ព្យុះកំបុតត្បូង Nivar បានបង្កឲ្យមានគ្រោះបាក់ដី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលកើតចេញពីភ្លៀងធ្លាក់ដ៏អាក្រក់បំផុត នៅរដ្ឋ Tamil Nadu និង Puducherry ។ ព្យុះកំបុតត្បូងនេះ បានឆ្លងកាតដែនដីឆ្នេរសមុទ្រនៅជិតក្រុង Marakkanam នៅរដ្ឋ Tamil...
ខេត្ដបាត់ដំបង៖ កូនស្រីជនរងគ្រោះសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ ក្រោយពីជនដៃដល់បានបង្កហិង្សាបណ្ដាលឲ្យមានរបួសស្នាម ធ្ងន់ធ្ងរដល់ឪពុក បន្ទាប់ពីសាលាដំបូងខេត្ដបាត់ដំបងបានកាត់ក្ដីសម្រេចឲ្យជនដៃដល់សងជាសំណងនូវទឹកប្រាក់ចំនួន ៣០លានរៀលប៉ុន្តែ រយ:ពេលកន្លងផុតទៅ ៥ ជិត ៦ខែ ទៅហើយខាងជនរងគ្រោះមិនទាន់បានទទួលប្រាក់សំណងនៅឡើយ ។ អ្នកស្រី ខុម សុខនី រស់នៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ត្រូវជាកូនស្រីបង្កើតជនរងគ្រោះឈ្មោះ លោក...
ភ្នំពេញ ថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2020 ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា និងជាគ្រឹះស្ថានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាផងដែរនោះ បានសម្រេច លទ្ធផលថ្មីមួយទៀត គឺសមតុល្យប្រាក់បញ្ញើសន្សំសរុបមានចំនួន 2 ប៊ីលានដុល្លារ និងមានគណនីអតិថិជនចំនួន 800,000 គណនី។ នេះគឺជាសមិទ្ធផលថ្មីបន្ថែមពីលើលទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់រួមមាន ទ្រព្យសកម្មសរុប 3.39 ប៊ីលានដុល្លារ សម្ពៀតឥណទានច្រើនជាង 2.96...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា មន្ដ្រីអនុវត្តច្បាប់ មិនត្រូវប្រើមាត់ជំនួសច្បាប់ឡើយ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង ត្រូវយកច្បាប់មកដោះស្រាយ ព្រោះប្រទេសកម្ពុជាគ្រប់គ្រងដោយនីតិរដ្ឋ ដូច្នេះត្រូវគោរពនីតិរដ្ឋ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការពង្រឹងអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគីរី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០ ២០ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី សម្ដេចក្រឡាហោម...