សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធរបស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅថ្ងៃពុធនេះថា មន្រ្តីការពារជាតិជាន់ខ្ពស់របស់កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីបានធ្វើកិច្ចប្រជុំតាមខ្សែអាត់សំឡេង និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ្នកទាំងពីរ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មការពារជាតិ។ យោងតាមរដ្ឋបាលកម្មវិធីការទិញយកផ្នែកការពារជាតិ បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃអង្គារនេះភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីការពារបច្ចេកវិទ្យាការពារនិងពិភាក្សាអំពីបញ្ហា ដែលមិនទាន់សម្រេច។ ឧត្តមសេនីយ៍ឯក Sung Il មន្រ្តីសហប្រតិបត្តិការអន្តរជាតិនៅទីភ្នាក់ងារនេះបានតំណាងឱ្យភាគីកូរ៉េខាងត្បូង ហើយសមភាគីរបស់លោក គឺឧត្តមសេនីយ៍ឯក Dadang Hendrayudha នៃក្រសួងការពារជាតិឥណ្ឌូណេស៊ី។ ក្រុមហ៊ុនចំនួន...
ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍ «គម្រោងទប់ស្កាត់នឹងសំណល់ ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ វិច្ឆិកា បានឲ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្ត ដោយក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP ដោយមានគោលបំណងទប់ស្កាត់ និងកាត់បន្ថយឲ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រ តាមរយៈការជំរុញឲ្យមានការអនុវត្ត...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានបញ្ជូនអូប័រល្បឿនលឿន ១គ្រឿង ដឹកយកលោកគ្រូបង្រឿនម្នាក់ ដែលបានដួលប្រកាច់ ដោយសារលើសឈាម នៅកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះភ្លាមៗ ។ លោកគ្រូបង្រៀន ដែលត្រូវបានដឹកយក មកសង្គ្រោះភ្លាមៗ តាមរយៈអូប័រល្បឿនលឿន របស់លោកឧកញ៉ា...
(ភ្នំពេញ) ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០៖ ដូចដែលលោកអ្នកបានដឹងហើយថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោកដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង…! ជាក់ស្តែងនៅថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជា ធ្វើឱ្យគុណភាពជីវិតរបស់អតិថិជនព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ…ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់…ទំនើបទាន់សម័យ...
បរទេសៈ កាលពីថ្ងៃអង្គារម្សិលមិញ នេះរដ្ឋមន្រ្តីក្រសួងការបរទេស លោក Marcelo Ebrard បានប្រកាសថា ប្រទេសម៉ិកស៊ិក អាចចាប់ផ្តើមចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួន បានហើយចាប់ពីខែធ្នប្រសិន បើស្ថាប័នច្បាប់នានា នឹងអាចធ្វើការបញ្ជាក់ពីប្រសិទ្ធភាព នៃថ្នាំវ៉ាក់សាំងទាំងនោះ។ បច្ចុប្បន្នប្រទេសម៉ិកស៊ិក កំពុងមានទំនាក់ទំនង ជាមួយក្រុមហ៊ុនដែលធ្វើករលើ គម្រោងដែលមានប្រសិទ្ធិភាពខ្ពស់ៗដូចជា ក្រុមហ៊ុនប្រទេសចិន CanSino Biologic...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានថ្លែងថា គោលនយោបាយក្នុងកិច្ចការពារ អ្នកប្រើប្រាស់របស់កម្ពុជា គឺមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបទៅនឹងប្រទេសក្នុងតំបន់ ហើយនេះ ក៏ជាប្រធានបទថ្មីសន្លាងសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងគេហទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។ ក្នុងកិច្ចប្រជុំជាលើកដំបូងរបស់ ខ្លួនដើម្បីកំណត់ផែន ការសកម្មភាព ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់នៅកម្ពុជា នារសៀលថ្ងៃទី២៥...
ភ្នំពេញ៖ ព្រះពុទ្ធបដិមាមួយអង្គ នៅទិសខាងត្បូងនៃរួតបាកាណ កំពូលប្រាសាទអង្គរវត្តដែលមានបញ្ហាចុះខ្សោយគុណភាពសំណង់ ត្រូវបានអ្នកជំនាញ អភិរក្សចម្លាក់នៃអាជ្ញាធរជាតិអប្សរាជួសជុលរួចរាល់ជាស្ថាពរ នាខែវិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ លោក សយ សុភារិន្ទ មន្ត្រីជំនាញអភិរក្សចម្លាក់នៃ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនងបុរាណវិទ្យាបង្ការ និងជាអ្នកជួសជុលបានលើកឡើងថា ព្រះពុទ្ធបដិមាអង្គនេះមានបញ្ហាមួយចំនួននៅត្រង់ព្រះកេស ព្រះភក្រ្ត ជើងផ្នែកខាងក្រោម និងជើងទម្រទប់លំនឹង។ ដោយសារតែ ជើងទម្រទប់លំនឹងខ្សោយគុណភាព ធ្វើឲ្យទម្ងន់រូបសង្កត់ធ្ងន់លើបាតជើងក្រោម...
បរទេស៖លោក Joe Biden នៅថ្ងៃពុធនេះត្រូវបានទូរទស្សន៍ CNN ចេញផ្សាយថាបានក្លាយទៅជាប្រធានាធិបតី អាមេរិកដំបូងគេដែលបានទទួល សម្លេងគាំទ្រភ្លុកទឹកភ្លុកដីមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រពោល គឺដល់ទៅ៨០លាន។ គិតត្រឹមល្ងាចថ្ងៃអង្គារលោក Biden បានទទួលបានសម្លេងឆ្នោត គាំទ្រដល់ទៅ៨០ ០១១ ០០០ខណៈដែលលោក Trump ដែលជាគូប្រជែងវិញបានទទួល សម្លេងគាំទ្រដល់ទៅ៧៣ ៨០០ ០០០ផងដែរ។ ទោះបីជាយ៉ាងណាក្តី...
ប៉េកាំង៖ អ្នកជំនាញការកិច្ចការបរទេស បានឲ្យដឹងថា ទំហំពាណិជ្ជកម្មចិនសរុបជាមួយកូរ៉េខាងជើង បានធ្លាក់ចុះដល់កម្រិត ទាបបំផុតនៅក្នុងខែតុលា ដោយបញ្ជាក់ពីរបៀបដែលសេដ្ឋកិច្ចកូរ៉េខាងជើង រងផលប៉ះពាល់យ៉ាងខ្លាំងពីការ ឆ្លងរាតត្បាតកូវីដ-១៩។ រដ្ឋបាលគយរបស់ចិន បានឲ្យដឹងថា ពាណិជ្ជកម្មរបស់ចិន ជាមួយកូរ៉េខាងជើង បានធ្លាក់ចុះ ៩២ ភាគរយពីមួយខែមុន ដល់ ១,៦៦ លានដុល្លារក្នុងខែតុលា ខណៈការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ក៏បានធ្លាក់ចុះ ៩៨...
ភ្នំពេញ៖ ២៥ វិច្ឆិកា ២០២០ វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជា ទូតសុឆន្ទៈថ្មីបំផុតមួយរូប តំណាងឱ្យក្រុមហ៊ុនសែលកាត។ ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េប អាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតា...