Mសេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ថា ប្រទេសកូរ៉ែខាងត្បូង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣១៣នាក់ គិតត្រឹមម៉ោង០០និង០០នាទី ព្រឹកថ្ងៃពុធនេះម៉ោងក្នុងស្រុក បើធៀបនឹងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់២៩.៣១១នាក់ ។ ក្នុងចំណោមករណីថ្មី មាន៩១នាក់គឺអ្នកស្រុកនៅក្រុងសេអ៊ូល និង៨១នាក់ជាពលរដ្ឋដែលរស់នៅខេត្ត Gyeonggi ។ ចំនួន៦៨នាក់ ជាអ្នកដែលមកពីខាងក្រៅមកពីបរទេស ដែលមិនបានរាប់តួលេខនៃការរួមបញ្ជូលគ្នាចំនួន៤.២៦២នាក់ឡើយ ។...
ភ្នំពេញ ៖ ណាហ្គា វើ លដ៍ បេះដូង សប្បុរស ដែលជា ផ្នែក ការងារ សង្គម របស់ ក្រុមហ៊ុន ណាហ្គា វើ លដ៍ បាន បន្ត កិច្ចខិតខំ ប្រឹងប្រែង រប ស់...
បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានធ្វើដំណើរតាមដងផ្លូវជុំវិញវិមានរដ្ឋសភាក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ដែលសមាជិកសភាកំពុងពិភាក្សាគ្នា អំពីការផ្លាស់ប្តូរដែលអាចកើតមាន ចំពោះរដ្ឋធម្មនុញ្ញដែលចែងដោយយោធា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមបាតុករដែលប៉ុនប៉ងរុះរើរនាំងប៉ូលីស ដែលធ្វើពីបេតុង និងលួសបន្លានោះ ត្រូវបានជួបជាមួយកាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។ អ្នកឆ្លើយឆ្លងព័ត៌មាន CNA នៅកន្លែងកើតហេតុបានឃើញអ្នកតវ៉ានៅខាងមុខស្រែក និងរត់ដោយអ្នកខ្លះស្រែកយ៉ាងឈឺចាប់បន្ទាប់ពីរងការវាយប្រហារដោយការបាញ់ទឹក...
បរទេស៖យោងតាមការ ចេញផ្សាយ របស់កាសែតបរទេសនៅ ថ្ងៃអង្គារនេះបានសរសេរថាប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានធ្វើការពិភាក្សាគ្នា ជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាទីប្រឹក្សារបស់ខ្លួនជច្រើនរូបដើម្បីជ្រើសយកជម្រើស ធ្វើការសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ហេតុការណ៍បានកើតឡើងតែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក Trump បានប្រកាសបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនប៉ុន្តែ បែរជាបានប្តូរចិត្តវិញនៅនាទីទីចុងក្រោយដោយសារតែមាន ការលើកឡើងពន្យល់ពី ទឺប្រឹក្សារបស់ខ្លួនថាវានឹងអាចនាំឲ្យកើតចេញជាជម្លោះ ដ៏ធំមួយក្នុងរយៈពេលដ៏ខ្លីដែលលោកនៅមានតំណែងនៅឡើយបែបនេះ។ ប្រភពដដែលបានសរសេរទៀតថា ទីប្រឹក្សាដែលបាននាំឲ្យលោក Trump...
បាងកក៖ ប៉ូលិសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ទៅលើក្រុមអ្នកតវ៉ា នៅថ្ងៃអង្គារទី ១៧ ខែវិច្ឆិកា ក្នុងគោលបំណង ដើម្បីបំបែកការធ្វើបាតុកម្មនៅសភាទាមទារការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដែលនឹងប៉ះពាល់ដល់រាជាធិបតេយ្យ ដែលមានអំណាចក្នុងប្រទេសនេះ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១៨ នាក់បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតចាប់តាំងពីចលនាតវ៉ាដែលដឹកនាំដោយយុវជនបានលេចចេញជារូបរាងនៅក្នុងខែកក្កដា។...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ខ្លួនប្រឆាំងដាច់ខាត ចំពោះវិធានការរបស់សហរដ្ឋអាមេរិកក្នុ ងការហាមឃាត់ ការវិនិយោគរបស់ សហរដ្ឋអាមេរិក នៅក្នុងក្រុមហ៊ុនចិន មួយចំនួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា សហរដ្ឋអាមេរិកបាន ព្រងើយកន្តើយ ចំពោះអង្គហេតុ និងចាត់ទុកក្រុមហ៊ុនចិន មួយចំនួនថាជាក្រុមហ៊ុនគ្រប់គ្រង ដោយយោធា ដែលជាសកម្មភាពមួយ...
បរទេស៖ ក្រុមសមាជិកសភាប្រទេសថៃ បានចាប់ផ្តើមចាកចេញ ពីរដ្ឋសភាដោយទូក ខណៈក្រុមអ្នកគាំទ្ររដ្ឋាភិបាល និងបាតុករ គាំទ្រលទ្ធិប្រជាធិបតេយ្យ បានប៉ះទង្គិចគ្នានៅផ្លូវបំបែក Kiak Kai ក្បែរទីក្រុងបាងកក នៅល្ងាចថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកនៃក្រុមទាំងពីរបានបោះ របស់របរ ដាក់គ្នាទៅវិញទៅមកនៅ...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌ នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន បង្ហាញ៣ចំណុចដែល ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសទ្ធិសេរីភាពតាមបែបប្រជាធិបតយ្យនៅ អាមេរិកនិងកម្ពុជា។ ៣ចំណុចនោះរួមមាន៖១. ជាគោលការណ៍ច្បាប់ទាំងនៅ អាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរ ការនីតិវិធីតុលាការនិងដំណើរ ការប្រព្រឹត្តទៅនៃសវនា ការដែលធ្វើជាសាធារណៈ...
បាងកក៖ ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ៦,៤ ភាគរយក្នុងរយៈពេល ៣ ខែគិតមកដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះទាបជាងការធ្លាក់ចុះ ១២,១ ភាគរយនៅក្នុងត្រីមាសមុន។ យោងតាមការិយាល័យ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ បានឱ្យដឹងថា ផ្អែកលើមូលដ្ឋានដែលត្រូវ បានកែតម្រូវតាមរដូវកាលផលិតផល ក្នុងស្រុកសរុបបានកើនឡើង ៦,៥ ភាគរយក្នុងមួយត្រីមាស...
កូឡាឡាំពួរ៖ រដ្ឋមន្រ្តីមកពីសេដ្ឋកិច្ចប៉ាស៊ីហ្វិកចំនួន ២១ ហៅកាត់ថា APEC នៅថ្ងៃច័ន្ទម្សិលមិញនេះ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការស្តារ សេដ្ឋកិច្ចឡើងវិញ នៅពេលដែលតំបន់នេះ រងផលប៉ះពាល់ពីការរាតត្បាតនៃមេរោគឆ្លងថ្មីកូវីដ-១៩។ រដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយថា “យើងនឹងបន្តសហប្រតិបត្តិការ និងធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីជំរុញកំណើនប្រកបដោយ គុណភាព ការពារអាយុជីវិត និងជីវភាពរស់នៅ របស់ប្រជាជនរបស់យើង ដើម្បីលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ចរបស់យើង និងគាំទ្រដល់ការងើបឡើងវិញ...