ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងសុខាភិបាល បញ្ចេញម៉ាសក្រណាត់២លានម៉ាស ដេីម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
ក្នុងតួនាទី ជាប្រធាន អាស៊ាន ២០២០ ប្រទេស វៀតណាម នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ វិច្ឆិកា នៅ ហាណូយ តាមទម្រង់សន្និសីទវីដេអូ ។ នេះគឺជាពេលប្រារព្ធកិច្ចប្រជុំធំៗជាច្រើន ដ៏មានសារៈសំខាន់បំផុតក្នុងឆ្នាំ មានអត្ថន័យកំណត់ដល់ជោគជ័យរួម នៃឆ្នាំប្រធាន...
ហាណូយ៖ ទីភ្នាក់ងារចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍មានអ្នកឆ្លងជំងឺថ្មីចំនួន១១នាក់ ដោយសារជំងឺកូវីដ១៩គិតត្រឹមថ្ងៃអង្គារ ដែលនាំឲ្យអ្នកឆ្លងជំងឺកើនឡើងដល់១.២២៦នាក់ ជាមួយគ្នានេះថា មានអ្នកស្លាប់ចំនួន៣៥នាក់ដោយសារវីរុសបង្កជំងឺ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំងជនជាតិរុស្ស៊ី និងវៀតណាម ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសវៀតណាម ដែលមកពីបរទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកតាំងពីបានមកដល់ ។ ក្រសួងបានឲ្យដឹងថា...
បរទេស៖យោងតាមរបាយការណ៍ថ្មី ដែលត្រូវបានចេញផ្សាយ ដោយអង្គការ UNICEF ស្តីពីផលប៉ះពាល់នៃវិរុសកូវីដ១៩ មានរយៈពេលជាង ៧ ខែមកហើយនោះ គឺកំពុងតែធ្វើឲ្យខកខានដល់ការសិក្សានៃកុមារជាង ១៣៧ លាននាក់ហើយផងដែរដែលក្នុងនោះមាន៩៧ភាគរយជាសិស្សដែលរស់នៅ ក្នុងតំបន់ប្រទេសអាមេរិកឡាទីននិងការ៉ាប៊ីន។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺ រាតត្បាតកុមារនៅក្នុងប្រទេសអាមេរិកឡាទីន ព្រមទាំងការ៉ាប៊ីឬ LAC បានបាត់បង់ជាមធ្យម ៤ ថ្ងៃបន្ថែមទៀតនៃការសិក្សា ឬ១៧៤បើប្រៀបធៀបទៅនឹងពិភពលោក។ ខណៈពេលដែលសាលារៀនកំពុងបើកដំណើរការឡើងវិញ ជាបណ្តើរ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជា ទេសចរមកទស្សនា នៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៅបរិវេណមុខប្រាសាទអង្គរវត្ត។ សូមជម្រាបថា ការអភិវឌ្ឍទាំងនោះ រួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយ នៅកន្លែងលក់ដូរ និងចំណតជាដើម។នេះបើ យោងតាម គេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យ មន្ដ្រីរាជការនៃគ្រប់អង្គភាព ក្នុងទីស្ដីការក្រសួងសេដ្ឋកិច្ច បំពេញការងារនៅផ្ទះ តាមប្រព័ន្ធ អនឡាញ (Online) ចាប់ពី ថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០...
The 37th ASEAN Summit and other related summits and high-level meetings will take place from November 12 to 15 in Hà Nội,...
បរទេស៖ អង្គការអ៊ីស្លាមបានរៀបចំព្រឹត្តិការណ៍មួយ កាលពីថ្ងៃអង្គារដើម្បីបង្ហាញ ការគាំទ្រដល់ស្ថាប័នរាជវង្ស។ ព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រុមប្រឹក្សាអ៊ិស្លាមកណ្តាល នៃប្រទេសថៃនៅសង្កាត់ Nong Chok ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំសាសនាមូស្លីមលោក Aziz Pitakkumpon ដែលជាប្រធានក្រុមប្រឹក្សាបានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំក្រុមមូស្លីមមកពី បណ្តាខេត្ត...
បរទេស៖ អគ្គរដ្ឋអាជ្ញាអាមេរិកលោក William Barr បានអនុញ្ញាតឱ្យ ព្រះរាជអាជ្ញាសហព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប្រធានាធិបតី ដែលជំរុញឱ្យមន្រ្តីនៃក្រសួងយុត្តិធម៌ជាន់ខ្ពស់ត្រូវលាលាងពីតំណែង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីម្នាក់ឈ្មោះ Richard Pilger នឹងត្រួតពិនិត្យលើការស៊ើប អង្កេតបែបនេះ។ ករណីបែបនេះជាធម្មតាជាការតបតរបស់រដ្ឋនីមួយៗប៉ុន្តែលោក Barr បាននិយាយថា...
បរទេស៖រដ្ឋបាលលោក ត្រាំ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលចិន៤រូបថែមទៀត ពីបទជួយមហាយក្សអាស៊ី ក្នុងការអនុវត្តច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង ដែលត្រូវគេរិះគន់ខ្លាំងក្លាថាជាឧបករណ៍ ដើម្បីបំបាត់ការប្រឆាំង នៅក្នុងទឹកដីអតីតអាណានិយមអង់គ្លេសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា មនុស្ស៤នាក់ ដែលក្រសួងការបរទេសនិងក្រសួងរតនាគារចុះក្នុងបញ្ជីខ្មៅនាថ្ងៃចន្ទសប្ដាហ៍នេះ គឺត្រូវបានកំណត់ជាគោលដៅ សម្រាប់ការពាក់ព័ន្ធចំពោះការអនុវត្តច្បាប់សន្តិសុខជាតិរបស់ប្រទេសចិននៅក្នុងខែកក្កដា។ គួរបញ្ជាក់ថា ច្បាប់សន្តិសុខជាតិចិនលើហុងកុងនោះ ត្រូវបានគេអនុវត្តក្រោយមួយឆ្នាំបន្ទាប់មានការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំ...