ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាកងទ័ពជើងគោក ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុ ធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ...
ភ្នំពេញ៖លោកជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ក្រុងសិរីសោភ័ណ តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំសមាជិកសមាជិការ ចុះសួរសុខទុក្ខ និងនាំយកថវិការចំនួន៥០មឺនរៀល ប្រគល់ជូនគ្រួរសារលោក គង់ សារ៉ូ ដែលជាសមាជិកសកម្មសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ក្រុងសិរីសោភ័ណ ដែលប្រពន្ធទើបសម្រាលកូន ដោយវៈកាត់ដែលកំពុងសម្រាកនៅផ្ទៈ ឋិតនៅភូមិកំពុងស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕
វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន បានធ្វើការរៀបចំឆ្ពោះទៅរកការផ្ទេរអំណាចក្នុងខែមករា ខណៈដែលលោកបានទំនាក់ទំនងជាមួយសាធារណជន អំពីភាពចាំបាច់ ដើម្បីពាក់របាំងមុខ ដើម្បីដោះស្រាយការរាតត្បាត និងបានជជែកជាមួយនាយករដ្ឋមន្រ្តីកាណាដា។ អតីតអនុប្រធានាធិបតីវ័យ ៧៧ ឆ្នាំរូបនេះ បាននិយាយពីរដ្ឋកំណើតរបស់លោកនៅដេឡាវ៉ា ពីរថ្ងៃបន្ទាប់ពីប្រកាសជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអង្គារថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទៅធ្វើការដោយដោះស្រាយតម្រូវការរបស់ប្រជាជនអាមេរិក។ ថ្ងៃនេះការងារនេះចាប់ផ្តើមហើយ” ។ ការិយាល័យផ្លាស់ប្តូររបស់លោក...
សេអ៊ូល៖ កូរ៉េខាងជើងនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះជ័យជម្នះរបស់លោក Joe Biden ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីលោក ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់ការបរាជ័យ ចំពេលមានសំណួរអំពីពេលវេលា និងរបៀបដែលទីក្រុងព្យុងយ៉ាងនឹងមានប្រតិកម្មចំពោះលទ្ធផលនេះ។ ទីក្រុងព្យុងយ៉ាង ហាក់ដូចជាកំពុងប្រយ័ត្នប្រយែងក្នុងការឃ្លាំមើលការបោះឆ្នោតនៅសហរដ្ឋអាមេរិក ដោយមិនបញ្ចេញសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយណាមួយ អំពីបញ្ហានេះទេ ព្រោះមេដឹកនាំលោក គីម ជុងអ៊ុន បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ តាមរយៈការប្រជុំប្រវត្តិសាស្ត្រចំនួន...
(ភ្នំពេញ) ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ មនុស្សជាតិ នៅពេលអនាគត ឱ្យមានភាពកាន់តែទំនើប… ទាន់សម័យដើម្បីជម្រុញគុណភាព ជីវិតឱ្យមានលក្ខណៈកាន់តែ ប្រសើរឡើង ដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផល របស់ខ្លួនទាំងអស់ ទូទាំងពិភពលោក ជាចម្បងដោយច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ ផ្នែកបច្ចេកវិទ្យា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថា ការវិភាគដំបូងមួយអាចបង្ហាញថាវ៉ាក់សាំងប្រឆាំង នឹងកូវីដ១៩មួយគឺអាចជួយការពារមនុស្សដល់ ទៅជាង ៩០ភាគរយពីការឆ្លងមេរោគ កូវីដ១៩។ ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំង ដែលមានឈ្មោះថា Pfizer និង BioNTech បានពិពណ៌នាថាវាជាថ្ងៃដ៏អស្ចារ្យសម្រាប់វិទ្យាសាស្ត្រនិងមនុស្សជាតិ ។វ៉ាក់សាំងរបស់ពួកគេមួយនេះក៏ត្រូវបានគេដឹងដែរថាបានធ្វើតេស្តលើមនុស្សចំនួន ៤៣ ៥០០ នាក់មកហើយ នៅក្នុងប្រទេសចំនួន ៦ ហើយមិនមានការព្រួយបារម្ភអំពីសុវត្ថិភាពណាកើតឡើងឡើយ។ គួរឲ្យដឹងដែរថាក្រុមហ៊ុនគ្រោងនឹង...
បរទេស៖នៅថ្ងៃចន្ទសប្តាហ៍នេះ សមាជិកសភាដែលនិយមគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងជាច្រើនរូបបានប្រកាសថា ពួកគេនឹងលាឈប់ពីក្រុមប្រឹក្សា នីតិប្បញ្ញត្តិទីក្រុងនេះ ប្រសិនបើរដ្ឋាភិបាលចិនកណ្តាល នៅទីក្រុងប៉េកាំងនឹងសម្រេចចិត្តដកសិទ្ធិពួកគេណាម្នាក់ចេញនោះ។ ការប្រកាសរបស់សមាជិកសភាប្រឆាំងទាំង ១៩ រូបនេះបានធ្វើឡើងចំពេលមានរបាយការណ៌ដែលមិនបានបញ្ជាក់ព័ត៌មានលំអិតថាគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនដែលនឹងជួបប្រជុំគ្នានៅ ថ្ងៃអង្គារនិងថ្ងៃពុធនេះកំពុងរៀបចំដកសិទ្ធិសមាជិកសភាចំនួន ៤ រូប។ គួរឲ្យដឹងដែរថារបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងរួមទាំងមកពីកាសែត South China Morning Post បាននិយាយថាសមាជិកសភាទាំងបួនរូបនឹងត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំប្រជុំ និងរំលោភលើសម្បថរបស់ ពួកគេមុនការប្រកាសបណ្តេញចេញតាមផែនការ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ពីការដាក់ដេញថ្លៃប្រតិបត្តិការផ្ដល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី៦៩៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញប្រកាសជូនដំណឹងពីការព្យាករធាតុអាកាសនៅកម្ពុជា ដោយបង្ហាញថា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រសួងឲ្យដឹងថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាន...
មូស្គូ៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក បានធ្វើតេស្ត៍វិជ្ជមានសម្រាប់ការឆ្លងមេរោគវីរុសកូវីដ១៩ ហើយលោកនឹងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅពេលកំពុងព្យាបាល។ យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskiy នៅលើបណ្តាញសង្គម Twitter ថា « មិនមានអ្នកមានសំណាងនៅលើពិភពលោកដែល Covid-19...