ភ្នំពេញ ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់ ( ស្រី ៣នាក់) ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនជាង៣៧កញ្ចប់តូចធំ និងសម្ភារៈសម្រាប់សេពមួយចំនួនទៀតផងដែរ។ ការបង្រ្កាបនេះធ្វើឡើងនៅចំណុចផ្លូវ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កាលពីវេលាម៉ោង២០:១០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ...
(ភ្នំពេញ) ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ មានអតិថិជនយ៉ាងច្រើនលើសលុបកំពុងតែទទួលបាននូវបទពិសោធន៍ នៃបច្ចេកវិទ្យាដ៏អស្ចារ្យ និងកំពុងតែរីករាយក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយពីក្រុមហ៊ុន សាមសុង ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពងាយស្រួល និងពោរពេញដោយភាពទាន់សម័យ។ ជាក់ស្តែងតាមរយៈស្តេចកំពូលទូរទស្សន៍ Samsung QLED 8K ស៊េរីឆ្នាំ 2020 នេះនឹងផ្តល់ជូននូវកំពូលបទពិសោធន៍នៃការទស្សនាតាមរយៈ កំពូលកម្រិតរូបភាពដ៏សែនច្បាស់…...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែបង្ហាញពីការឆ្លើយតបដ៏ខ្លាំងក្លាមួយ ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកឲ្យកោះតៃវ៉ាន់ គឺកូនដ្រូនពិឃាត MQ-9 Reaper មានទំហំជាទឹកប្រាក់៦០០លានដុល្លារ ដែលត្រូវបានអនុម័តដោយក្រសួងការបរទេសនាពេលថ្មីៗនេះ។ យោងតាមព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បានអះអាងក្នុងសន្នសីទកាសែតមួយ កាលពីថ្ងៃពុធម្សិលមិញនេះថា...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ University of Oxford បានសង្ឃឹមថា នឹងមានវត្តមានដែលបង្ហាញអំពីលទ្ធផលនៃវ៉់ាក់សាំងកូវីដ១៩ នៅក្នុងឆ្នាំនេះ ដែលនាំឲ្យមានក្តីសង្ឃឹមថា ចក្រភពអង់គ្លេស អាចចាប់ផ្តើមធ្វើការជោគជ័យក្នុងការផលិតវ៉ាក់សាំង នៅចុងខែធ្នូ ឬដើមឆ្នាំ២០២១ ។ វ៉ាក់សាំងមួយដែលបានផលិតមកនោះ...
https://www.facebook.com/KhmerUnityOfficial/videos/816949102398542
បរទេស៖ពលរដ្ឋវេណេស៊ុយអេឡាជាច្រើន កំពុងតែសង្ឃឹមការជាប់ឆ្នោតសារជាថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានយុទ្ធនាការទណ្ឌកម្មធ្ងន់ធ្ងរ ប្រឆាំងគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសវេណេស៊ុយអេឡា។ លោក Jose Gregorio Bastidas វ័យ៥៦ឆ្នាំ ជាកម្មករសំណង់មួយរូបមកពីស្រុកក្រីក្រមួយ បាននិយាយថា “ លោក ត្រាំ ឈ្នះ ព្រោះលោកបានប្រឆាំងចំពោះមនុស្សគ្មានការអៀនខ្មាស់នៅទីនេះ គឺក្នុងប្រទេសវេណេស៊ុយអេឡា និងចំពោះលោក ម៉ាឌូរ៉ូ”។...
បរទេស៖ក្រុមរដ្ឋឥស្លាមជ្រុលនិយម តាមសេចក្តីរាយការណ៍ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ក្នុងទីក្រុងវីយែន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញតាមទីភ្នាក់ងារសារព័ត៌មាន អមដោយរូបភាពនិងវីដេអូអះអាងបង្ហាញបុរសកាន់កំាភ្លើងមួយរូប។ រូបភាពដែលចេញលើបណ្ដាញសង្គមតេឡេក្រាម បានបង្ហាញឲ្យឃើញបុរសមានពុកមាត់ ឈ្មោះ Abu Dagnah Al-Albany អមដោយប្រយោគសរសេរថា គាត់បានវាយប្រហារហ្វូងមនុស្សនៅកណ្ដាលទីក្រុងវីយែន កាលពីថ្ងៃចន្ទ ដោយប្រើកាំភ្លើងខ្លី និងកាំភ្លើងយន្ត នៅមុនពេលប៉ូលីសបាញ់ស្លាប់។ ចំណែកមន្ត្រីអូទ្រីស បានបញ្ជាក់អត្តសញ្ញាណអ្នកវាយប្រហារនោះថា មានឈ្មោះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា គិតត្រឹមម៉ោង២៣យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់ជាមួយ រដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ចំនួន៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវអ្នកប៉ះពាល់បន្ដទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំ មន្ទីរសាធារ ណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ត្រូវអនុវត្តការងាររបស់ខ្លួនជាប្រចាំ ក្នុងចុះបិទជង្ហុកសំបុកមាន់ ដោយមិនត្រូវរង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់អ្នកធ្វើដំណើរឡើយ។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គ្រឹះស្ថានសិក្សាណា ដែលមានបុគ្គលិកប្រា ស្រ័យទាក់ទងផ្ទាល់ នឹងគណៈប្រតិភូប្រទេសហុងគ្រី ត្រូវផ្អាកដំណើរការសិក្សា រយៈពេល១៤ថ្ងៃ ហើយត្រូវបន្តការបង្រៀន និងរៀន តាមរយៈប្រព័ន្ធអនឡាញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជាក់ថា ដោយសារតែមានការវិវត្តថ្មីៗនេះ...