ភ្នំពេញ ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុ និយម ព្យុះទី១៩ ឈ្មោះ ហ្គោនី ( GONI ) នៅសមុទ្រចិនខាងត្បូងហើយថមថយអស់ឥទ្ធិពល នៅពេលចូលដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២០ គឺពុំមានឥទ្ធិលមកលើកម្ពុជាទេដែលធ្វើឲ្យកម្ពុជាពុំមានភ្លៀងជោគជាំខ្លាំងទេ។ ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °Cនិងសីតុណ្ហភាពអតិបរមា...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី បានកើនឡើងដល់៦២នាក់ ។ អាជ្ញាធរខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា សរុបអ្នករងរបួសមានចំនួន៩៤០នាក់ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិទ័រ ដែលបានវាយប្រហារនៅក្រោមសមុទ្រ Aegean នៅក្នុងស្រុក Seferihisar កាលពីថ្ងៃសុក្រ ។...
ភ្នំពេញ ៖ លោកស្រី កុយ ពិសីអនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាបានថ្លែងបញ្ជាក់ថា កម្ពុជានិងប្រទេសវៀតណាម បានបញ្ចប់នូវការបោះបង្គោលព្រំដែនគោកជាមួយគ្នាទាំងស្រុងនៅខេត្តចំនួន៣។ ខេត្ត៣ដែលលោកស្រីលើកឡើងពីការបញ្ចប់បោះ បង្គោលព្រំដែននោះរួមមាន៖ ខេត្តព្រៃវែង ក្រចេះ និងត្បូងឃ្មុំ។ នេះជាការបញ្ជាក់របស់លោកស្រីលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រោយបញ្ចប់សម័យប្រជុំរដ្ឋសភា នា ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសការពារសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-វៀតណាម។ លោកស្រី...
បរទេស៖នៅថ្ងៃចន្ទនេះអ្នកនាំ ពាក្យរបស់ FBI បានបញ្ជាក់ថាខ្លួន កំពុងចាប់ផ្តើមបើកការស៊ើបអង្កេតហើយទៅលើករណី រំខាន ទៅលើរថយន្តក្រុងដែលជាយុទ្ធនាការលោក Joe Biden កាលពីសប្តាហ៍មុនដោយ ក្រុមអ្នកបើកបរយានយន្តជាមួយនឹងទង់រូប Trump ២០២០ ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាអ្នកនាំពាក្យរបស់ FBI បានប្រកាសថាFBI ប្រចាំនៅSan...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថាកងកម្លាំងរដ្ឋាភិបាល ឥណ្ឌាបានសម្លាប់មេបញ្ជាការកំពូលឧទ្ទាមម្នាក់នៅកាស្មៀរកាលពី ថ្ងៃអាទិត្យម្សិលមិញ ដែលខ្លួនបានហៅវាថា ជាជោគជ័យដ៏ធំមួយប្រឆាំងនឹងការប្រយុទ្ធដ៏យូរ របស់ក្រុមឧទ្ទាមប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌា។ មេបញ្ជាការដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Saifullah Mir ដែលមានតំណែងជាប្រធានប្រតិបត្តិការនៃក្រុមឧទ្ទាមធំបំផុតក្នុងតំបន់គឺ Hizbul Mujahideen ដែលដែលក្រុមនេះ បានធ្វើការបះបោរប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ឥណ្ឌាអស់ជាច្រើនទសវត្សមកហើយ។ លោកអធិការ Vijay Kumar បាននិយាយថាប៉ូលីសនិងទាហាន ប៉េអឹមបានបើកប្រតិបត្តិការមួយកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ Srinagar ក្នុងសង្កាត់មួយនៅជាយក្រុង...
ភ្នំពេញ ៖ រដ្ឋសភា បានបន្តបើកសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើរបៀបវារៈ និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេច ហេងសំរិន ប្រធានរដ្ឋសភា។ របៀបវារៈ សម្រាប់កិច្ចប្រជុំពេញអង្គនេះមានដូចជា៖ ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈ បានចេញទិន្នន័យចុងក្រោយកាលពីថ្ងៃសុក្រថា ប្រទេសបារំាង ជាថ្ងៃដំបូងហើយនៃការបិទប្រទេស ដើម្បីទប់ស្កាត់រលកទី២នៃការឆ្លងរាលត្បាតវីរុសកូរ៉ូណា ដែលត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងបន្ថែមទៀតចំនួន៤៩.២១៥នាក់ ដែលជាករណីនៃវីរុសកូរ៉ូណា ។ ចំនួនអ្នកឆ្លងជំងឺគិតចាប់ពីផ្ទុះឡើងនៃជំងឺបានកើនឡើងដល់១.៣៣១.៩៨៤នាក់ ។ ជាមួយគ្នានេះដែរ មានអ្នកឆ្លងបន្ថែមទៀតចំនួន២៥៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩កើនឡើងដល់៣៦.៥៦៥នាក់ ។ បច្ចុប្បន្ននេះ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីល មានករណីនៃជំងឺកូវីដ១៩លើសពី៥,៥លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៥០.៤៧៧នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥០៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ។ ក្រសួងបានឲ្យដឹងថា ប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺថ្មីចំនួន២២.២៨២នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់៥.៥១៦.៦៥៨នាក់ ។ ប្រទេសប្រេស៊ីល...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីរបស់ប្រទេសតួកគី បានថ្លែងថា យ៉ាងហោចណាស់មនុស្សចំនួន១២នាក់បានស្លាប់ និង៤៣៨នាក់បានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារមកលើខេត្ត Izmir កាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលជាខេត្តមួយស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ នៅក្រុងអ៊ីស្តង់ប៊ុល លោក...