បរទេស៖មន្ទីរបញ្ចកោណ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចេញយុទ្ធសាស្ត្រឧត្តមភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិករបស់ខ្លួន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ ដោយមានបំណងភ្ជាប់សកម្មភាពប្រព័ន្ធអេឡិកត្រូម៉ាញ៉េទិក DoD ជាមួយកម្មវត្ថុនៃយុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០១៧ យុទ្ធសាស្ត្រការពារជាតិ និងគោលដៅនៃគោលនយោបាយជាតិនិងសេដ្ឋកិច្ចនោះ យុទ្ធសាស្ត្រនេះ បានដាក់ចេញនូវគោលដៅចំនួន៥ ដែលនីមួយៗ រណបទៅនឹងកម្មវត្ថុ។ យុទ្ធសាស្ត្រនេះ តាមប្រភពព័ត៌មាន មិនបានដាក់ចេញមធ្យោបាយជាក់លាក់ ដែលមន្ទីរបញ្ចកោណមានបំណងប្រើសម្រេចគោលដៅទាំងនោះ...
មូស្គូ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Oleg Syromolotov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតទៅលើទីក្រុងប៉ារីសអំពីការគំរាមកំហែងកើតឡើងពីក្រុមភេរវករនៅ North Caucasus (ជាផ្នែកមួយនៅក្នុងប្រទេសរុស្ស៊ី) នៃការវាយប្រហារដោយអំពើហិង្សាថ្មីៗនេះ ប៉ុន្តែប្រទេសបារាំងនៅតែបន្តទទួលយកពួកគេជា“ យុទ្ធជនដើម្បីសេរីភាព” ហើយថែមទាំងផ្តល់សញ្ជាតិដល់ពួកគេមួយចំនួនទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ប្រទេសថៃ៖ និស្សិតថៃមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសង្គម បើប្រៀបធៀបនឹងមិត្តភក្ដិដែលមានអាយុស្របាលនៅឯបរទេស។ នេះបើយោងតាមលទ្ធផលនៃរបាយការណ៍អន្តរជាតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា Development (OECD) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផ្អែកលើការស្ទង់មតិឆ្នាំ ២០១៨ លើក្មេងៗដែលមានអាយុ ១៥ ឆ្នាំនៅជុំវិញពិភពលោក។ អង្គការ OECD បានស្ទង់មតិទស្សនវិស័យរបស់ពួកគេក្នុងនាមជាពលរដ្ឋពិភពលោក និងទស្សនៈរបស់ពួកគេលើបញ្ហាបរិស្ថាននិងសិទ្ធិមនុស្ស។...
បរទេស៖ លោកស្រី Meng Wanzhou ទទួលបានជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នកាលពីថ្ងៃព្រហស្បតិ៍ ខណៈចៅក្រមត្រួតពិនិត្យដំណើរការនីតិវិធីបានយល់ព្រមអនុញ្ញាតឱ្យមេធាវីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ បន្តការអះអាងរបស់ពួកគេដែលសហរដ្ឋអាមេរិកបានបំភាន់កាណាដាអំពីមូលដ្ឋានគ្រឹះនៃករណីនេះ។ យោងតាមសារព័ត៌មាន CBC ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីសម្រេចមួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត ប្រធានផ្នែកយុត្តិធម៌លោក Heather Holmes បាននិយាយថា « មានភាពពិតនៃទឡ្ហីករណ៍របស់លោកស្រី...
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា កងទ័ពអាកាសអាមេរិកនិងយន្តហោះចម្បាំងប្រភេទ F-16 បានស្ទាក់ចាប់យន្តហោះគ្មាន ការអនុញ្ញាតមួយដែលហោះហើរក្បែរទីតាំងកំពុងប្រារព្ធទៅនៃយុទ្ធនាការបោះឆ្នោតរបស់ លោកប្រធានាធិបតី Donald Trump ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធនៅរដ្ឋអារីហ្សូណា។ បញ្ជាការការពារជាតិទ័ពអាកាសអាមេរិកខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណមួយ នោះមិនបានអើពើទៅនឹងនីតិវិធីស្ទាក់ចាប់ដំបូងទេប៉ុន្តែវាបានបង្កើតទំនាក់ទំនងតាមវិទ្យុនៅពេល ដែលយន្តហោះ F-16 ដាក់ពង្រាយរលកសញ្ញា។ នៅពេលដែលលោក Trump បានឃើញនិងដឹងហេតុការណ៍នេះហើយនោះគាត់បានចង្អុលនៅលើមេឃហើយនិយាយថា “មើលទៅពួកគេបានផ្តល់ឱ្យប្រធានាធិបតីនូវការបង្ហាញដ៏តិចតួចបំផុត”៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប៉ូលីសថៃ (RTP) បានបណ្តេញមន្រ្តីប៉ូលីសចេញពីក្របខណ្ឌចំនួន ២៤៥ នាក់ ពីបទប្រព្រឹត្តខុស ចាប់តាំងពីខែមករា ខណៈដែល ៥៣ នាក់ត្រូវបានរំសាយ និង ៤៤ ត្រូវបញ្ឈរជើងពីសេវាកម្ម។ នេះបើតាម អ្នកនាំពាក្យ RTP លោកឧត្តមសេនីយ៍ Yingyos Thepjamnong បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំមួយ នៅឯទីបញ្ជាការប៉ូលីសក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមានបំណងចង់ពង្រឹងសមត្ថភាពសន្តិសុខជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។ ដោយយោងទៅតាមអត្ថបទព័ត៌មានមួយ ចេញដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន ស៊ិនហួ ថ្នាក់ដឹកនាំរបស់បក្សកុម្មុយនិស្តចិន ក៏បាននិយាយផងដែរ នៅក្នុងកិច្ចប្រជុំមានរយៈពេល៤ថ្ងៃមួយថា ខ្លួនមានបំណងចង់អភិវឌ្ឍសមត្ថភាពការពារជាតិ ឲ្យស្របទៅនឹងសមត្ថភាពសេដ្ឋកិច្ច។ អត្ថបទព័ត៌មានរបស់កាសែតចិន ស៊ិនហួ ដដែលនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការលើកឡើងរបស់អតីតមេដឹកនាំ ក្រុមអាវលឿងចំពោះរដ្ឋប្រហារមួយ ដើម្បីបើកផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិមួយ ដើម្បីដោះស្រាយជម្លោះនយោបាយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយ៍ Prawit បានធ្វើឡើងក្រោយមានការស្នើសុំរបស់លោក Sondhi Limthongkul អតីតសហប្រធាននៃសម្ព័ន្ធភាពប្រជាជនដើម្បីប្រជាធិបតេយ្យ។...
តូក្យូ៖ ប្រទេសជប៉ុន បានទទូចដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបង្ហាញដំណោះស្រាយលើបញ្ហាពលកម្មពេលសង្គ្រាម នៅពេលដែលអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅប្រទេសជប៉ុន នេះបើយោងតាមក្រសួងការបរទេសជប៉ុន។ លោក Shigeki Takizaki ប្រធានការិយាល័យកិច្ចការអាស៊ី និងអូសេអានីរបស់ក្រសួង បានព្រមានសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោក គីម ជុងហាន់ ក្នុងពេលពិភាក្សានៅទីក្រុងសេអ៊ូលថា ការលក់ទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុនដែលរឹបអូសបានក្រោមសេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូង ស្តីពីសំណងពលកម្មពេលសង្គ្រាម ត្រូវតែជៀសវាង...
បរទេស៖ ប្រភពពីសមាជិកសភាបាននិយាយ នៅថ្ងៃពុធនេះថា ប្រទេសអាល្លឺម៉ង់មិនជឿថា ព្រះមហាក្សត្រថៃបានរំលោភលើបម្រាមរបស់ខ្លួន ក្នុងការធ្វើនយោបាយ នៅពេលគង់នៅអាល្លឺម៉ង់នោះទេ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ក្រុមអ្នកតវ៉ាថៃបានស្នើសុំប្រទេសអាល្លឺម៉ង់ ដើម្បីឱ្យប្រទេសនេះពិនិត្យមើលថាតើព្រះមហាក្សត្រ Maha Vajiralongkorn ដែលមានព្រះជន្ម ៦៨ព្រះវស្សា...