ភ្នំពេញ ៖ នាឱកាសឈប់សម្រាកបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ ក្រសួងទេសចរណ៍បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ បានឲ្យដឹងថា វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ,ការរក្សាគម្លាតសុវត្ថិភាព ,ត្រូវវាស់កម្តៅរាល់អ្នកចេញចូល...
គ្រួសារសពទី១៨៣ ក្នុងខណ្ឌដង្កោ ដែលលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមរំលែកទុក្ខ និងបានចូលបុណ្យសព នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ខណៈដែលពួកគាត់ជួបទុក្ខបាត់បង់សមាជិកក្នុងគ្រួសារ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈ លោក...
ភ្នំពេញ៖លោក មេបញ្ជាការ មេបញ្ជាការង កងរាជអាវុធហត្ថខណ្ឌទួលគោក អមដំណើរ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ស៊ុន សារាឌីន មេបញ្ជាការងអាវុធហត្ថខណ្ឌទួលគោក ដែលមានជំងឺកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរុស្សី។ ក្នុងឱកាសនោះលោកអភិបាលខណ្ឌបាននាំយកថវិកាចំនួន ១,០០០,០០០រៀល និងថវិការបស់លោកមេបញ្ជាការខណ្ឌចំនួន...
បរទេស៖ ព្យុះហ្គូនី ដែលត្រូវបានបង្កើតឡើងពីវិសម្ពាធទាបក្បែរប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងចូលទៅក្នុងសមុទ្រខាងកើតនៅថ្ងៃអាទិត្យ ហើយអាចនឹងវាយប្រហារភាគកណ្តាលប្រទេសវៀតណាមផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ព្យុះបានបោកបក់នៅចំងាយប្រហែល ១ ៥៤៥ គីឡូម៉ែត្រភាគខាងកើតនៃកោះលូហ្សុន ក្នុងប្រទេសហ្វីលីពីន ដែលមានល្បឿនអតិបរមា ១១០...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីបង្កើតសហប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាមួយប្រទេសឥណ្ឌូនេស៊ី និងគោរពកិច្ចប្រឹងប្រែងរបស់ទីក្រុងចាកាតា ក្នុងកិច្ចការពារដែនទឹករបស់ខ្លួន ទន្ទឹងនឹងការច្រានចោលការអះអាងកម្មសិទ្ធិក្នុងតំបន់មិនស្របច្បាប់របស់ចិន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ជាមួយលោក Retno Marsudi ជារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក ំMike Pompeo បានធ្វើការកោតសរសើរសកម្មភាពឥតរារែករបស់ទីក្រុងចាកាតា...
អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់...
ភ្នំពេញ ៖ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកវរសេនីយ៍ ឯក ហ៊ុល វណ្ឌី មេបញ្ជាការរងកងពល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក អ៊ុ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW Motorcycle Club Cambodia ដែលដឹកនាំសមាជិកក្លិប នាំយកអង្ករចំនួន...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង ពីជំនាន់មួយទៅជំនាន់មួយ ដោយថាពិភពលោក កំពុងមើលឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១០០ ឆ្នាំ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថាលោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងសារឆ្លើយតប ទៅមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្ទាប់ពីលោកគីម បានផ្ញើសារអបអរសាទរកាលពីដើមខែនេះ ក្នុងឱកាសខួបលើកទី៧១ នៃការបង្កើតប្រទេសចិន។ សារនេះមានគោលបំណងបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំក្នុងចំណោមសម្ព័ន្ធមិត្ត ចំពេលដែលការប្រជែងគ្នាកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំង...
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះសហរដ្ឋអាមេរិក នៅក្នុងអត្ថបទមួយ ស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានគម្រាមកម្ទេចមីស៊ីលអ៊ីរ៉ង់ណាមួយ ដែលដឹកបញ្ជូន ទៅប្រទេសនៅអាមេរិកឡាទិនមួយនេះ។ កាសែតផ្លូវការរបស់ទីក្រុងព្យុងយ៉ាងឈ្មោះ Minju Choson បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ គឺមានភាពស្របច្បាប់ ប៉ុន្តែកម្លាំងប្រឆាំងរដ្ឋាភិបាល កំពុងតែធ្វើសកម្មភាព ហាក់ដូចជាលោក ម៉ាឌូរ៉ូ គឺជាបន្លាក្នុងភ្នែករបស់ពួកគេ។...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងដល់១៥៧.៩៤៦នាក់ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃបន្ថែមទៀត ចំនួន៥៤៩នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ។ អ្នកស្លាប់ក្នុងមួយថ្ងៃប៉ុណ្ណោះ បានកើនឡើងស្ទើរតែទ្វេដងដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ ។ ទន្ទឹមនឹងនេះដែរ ការធ្វើតេស្តបានរកឃើញថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៩.៧៨៧នាក់ដោយសារវីរុស ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបចាប់តំាងពីផ្ទុះជំងឺ កើនឡើងដល់...