បរទេស៖ នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធចាន់អូចា នៅថ្ងៃពុធនេះ បានផ្តល់ភ្លើងខៀវដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ខណៈដែលការជជែកពិភាក្សាពិសេសរយៈពេលពីរថ្ងៃរបស់សភា ស្តីពីវិបត្តិនយោបាយបានបញ្ចប់។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកប្រាយុទ្ធថា លោកបានយល់ស្របនឹងចំណុចជាច្រើនដែលធ្វើឡើងដោយសមាជិកសភាអំពីវិបត្តិនេះ ប៉ុន្តែបាននិយាយថារឿងសំខាន់គឺគាំទ្រដល់ការធ្វើវិសោធនកម្មធម្មនុញ្ញ។ លោកបានបន្ថែមថា ទោះយ៉ាងណា សភាត្រូវតែអនុវត្តតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ព្រោះថាវានឹងចូលជាធរមានរហូតដល់រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើង។ ការធ្វើវិសោធនកម្មធម្មនុញ្ញគឺជាផ្នែកមួយនៃការទាមទារសំខាន់ៗចំនួនបីដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកតវ៉ាប្រឆាំងនឹងការបង្កើត។ ពួកគេក៏បានទាមទារឱ្យលោក ប្រាយុទ្ធ...
នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។ បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។ ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់ សេវាបាគង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់ កុមារចំនួន០៤នាក់បាត់បង់ជីវិត និង៣៥នាក់ទៀតបានរងរបួស ក្នុងនោះរាប់ទាំង កុមារតូចៗ នៅគ្រាដែលមានការបំផ្ទុះគ្រាប់បែកនៅក្នុងអំឡុងពេលបើកសិក្ខាសាលាមួយ នៅក្រុង Peshawar នៅខេត្ត Khyber Pakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអង្គារនេះ ។ លោក...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺសរុបចំនួន៧.៩៤៦.៤២៩នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន៣៦.៤៧០នាក់ត្រូវបានចុះក្នុងបញ្ជី ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់១១៩.៥០២នាក់ ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨៨នាក់ ដែលបានកត់ត្រាចាប់តាំងពីព្រឹកថ្ងៃចន្ទ ។ នេះជាតួលេខដំបូង នៅក្នុងរយៈពេល៤ខែមកនេះ នៅគ្រាដែលមានករណីថ្មីក្នុងមួយថ្ងៃដែលបានថយចុះនៅក្រោម៤០.០០០នាក់ និងជាថ្ងៃទី២ហើយ ដែលចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃបានថយចុះក្រោម៥០០នាក់ នៅក្នុងប្រទេសនេះ ។...
ភ្នំពេញ ៖ កម្ពុជា-អាមេរិក បានផ្តាំផ្ញើឲ្យ ក្រុមការងារសម្របសម្រួលកិច្ចប្រតិបត្តិការ (TASK FORCE) បន្តខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសអានាចារ្យរំលោភផ្លូវភេទលើកុមារ។ យោងតាមការចេញផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យ ដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន...
ភ្នំពេញ៖លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាប-អង្គរឱ្យបានប្រមាណ ៧ លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មី នៅជុំវិញអង្គរនឹងត្រូវបានបង្កើតឡើង ដែលផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ក្រោយបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តនៅត្រីមាសទី៤ ឆ្នាំ២០២០ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ថោង ខុន...
ស្វាយរៀង៖លោកឃួន សាវុធ អគ្គនាយករងនៃអគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានថ្លែងថាការប្រកួតប្រជែងមិនស្មោះត្រង់នៅក្នុងទូរកិច្ចវិស័យប្រេងឥន្ធនៈអាចបង្កផលប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់។ ការថ្លែងលើកឡើងរបស់លោកឃួន សាវុធ បែបនេះនៅក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីខ្លឹមសារនៃច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិផ្សេងទៀតពាក់ព័ន្ធនឹងការធ្វើអាជីវកម្មប្រេងឥន្ធនៈដល់អាជីវករម្ចាស់ស្ថានីយនិងដេប៉ូប្រេងឥន្ធនៈក្នុងខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២៨ខែតុលាឆ្នាំ២០២០។ សិក្ខាសាលានេះមានការចូលរួមពីលោកសុខេ រស់អភិបាលរងខេត្តស្វាយរៀង មន្ទីរពាណិជ្ជកម្មខេត្តនិងលោកផឹង និលប្រធានសាខាក ប បខេត្ត និងម្ចាស់ស្ថានីយប្រេងឥន្ធនៈនិងដេប៉ូចែកចាយនៅក្នងខេត្តស្វាយរៀងព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។ លោកឃួន សាវុធបានបន្តថាដើម្បីធានាការពារអ្នកប្រើប្រាស់ពីការក្លែងបន្លំផ្នែកសេដ្ឋកិច្ចក៏ដូចជាការប៉ះពាល់សុខុមាលភាពសង្គម ការពង្រឹង ការអនុវត្តច្បាប់គឺជាការងារអាទិភាព។ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជាត្រូវបានចាត់ចូលក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដូច្នេះការធ្វើអធិការកិច្ចលើស្ថានីយចែកចាយប្រេងឥន្ធនៈត្រូវបានក្រសួងពាណិជ្ជកម្មចាត់ទុកជាកម្មវិធីមួយយ៉ាងសំខាន់សំដៅធានា ការដាក់លក់ឲ្យបានត្រឹមត្រូវលើបរិមាណគុណភាពនិងថ្លៃលក់រាយ។ លោកបានបញ្ជាក់ថាគោលបំណងសិក្ខាសាលានេះដើម្បីជំរុញការអនុវត្តស្មោះត្រង់ក្នុងអាជីវកម្មធានាទីផ្សារក្នុងស្រុកប្រកបដោយទំនុកចិត្តពីអ្នកប្រើប្រាស់និងលើកស្ទួយកិត្យានុភាពជាតិ។ការធានាការធ្វើជីវកម្មប្រកបដោយសុចរិត មិនមែនជាការដាក់បន្ទុកដល់វិស័យឯកជន(មិនមានតម្រូវឲ្យបង់ថ្លៃសេវាត្រួតពិនិត្យ)ហើយគោលដៅដែលត្រូវអធិការកិច្ច...
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកមៃខើល តាន់ កេង ស៊ីង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ឱកាសដែលលោកត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។
បរទេស៖រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Peter Altmaier បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនការឆ្លងជម្ងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ទំនងជានឹងឡើងដល់ចំនួន២០.០០០ករណីក្នុងមួយថ្ងៃ នៅត្រឹមចុងសប្ដាហ៍នេះ ស្របពេលដែលអាជ្ញាធរត្រៀបការទប់ស្កាត់ថ្មីជាស្រេច ដើម្បីបំបែករលករាតត្បាតឆ្លងជាលើកទីពីរនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Altmaier បានមានប្រសាសន៍ដូច្នេះថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ដ្រីវៀតណាម ដែលបានបង្ហាញនូវក្ដីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខណៈដែលមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ដោយសារទឹកជំ នន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ជាបន្ដបន្ទាប់នៅកម្ពុជា។ យោងតាមសារលិខិតរបស់ សម្ដេចតេជោ...