បរទេស៖ លោកស្រី Metinee Chalodhorn ប្រធានាធិបតីថ្មីនៃ តុលាការកំពូលរបស់ប្រទេសថៃ បានប្រកាសអំពីគោល នយោបាយរបស់លោកស្រីក្នុងការ ជំរុញយុត្តិធម៌និងសមភាព រួមទាំងការកាត់បន្ថយការ ឃុំខ្លួនដែលមិនចាំបាច់ នៅក្នុងប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រមួយនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានតុលាការកំពូលទី ៤៦ ដែលបានចាប់ផ្តើមការងារកាលពីថ្ងៃទី...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្ម ថ្មីទៅលើអង្គភាពអ៊ីរ៉ង់ចំនួន ៥ ដែលខ្លួនថា បានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ។ នៅក្នុងសេចក្តីថ្លែង ការណ៍មួយក្រសួងរតនាគារ សហរដ្ឋអាមេរិក បានឲ្យដឹងថាខ្លួនបានកំណត់អង្គភាពឆ្មាំប ដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC), កងកំលាំង IRGC-Qods, វិទ្យាស្ថានបាយ័នរ៉ាសសាន់ហ្កោតា វិទ្យាស្ថានវិទ្យុ និងទូរទស្សន៍អ៊ីស្លាមអ៊ីរ៉ង់ និងសហភាពអេក្វាទ័រអន្តរជាតិ ដែលចូលរួមដោយផ្ទាល់...
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរខួប ២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា (២៣តុលា ១៩៩១-២៣តុលា ២០២០) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានរំលឹកថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចបានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ...
ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ អាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ៣ករណីផ្សេងគ្នា រួមមាន ៖ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួយ០២នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកប់ភ្លុក និងភូមិព្រៃកី...
ភ្នំពេញ ៖ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាអបអរសាទរខួប អនុស្សាវរីយ៍លើក ទី ២៩ ឆ្នាំ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២០)នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ក្រោម ព្រះ...
បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បានផ្តល់ភ្លើងខៀវដល់នាយកដ្ឋានរតនាគារ និងកងយោធពលខេមរភូមិន្ទ ដើម្បីចាប់ផ្តើមអភិវឌ្ឍឧទ្យាន Benjakitti Forest នៅទីក្រុងបាងកក ចាប់ពីខែក្រោយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Santi Promphat ថា វិកាចំនួន ៦៥២...
បរទេស៖នៅសប្តាហ៍នេះមន្ត្រីរដ្ឋាភិបាល ជាច្រើនរូបនេះបាននិយាយថាប្រទេសឥណ្ឌាកំពុងឈានដល់កិច្ចព្រមព្រៀងមួយជាមួយ សហរដ្ឋអាមេរិកដែលនឹងអនុញ្ញាតឱ្យខ្លួនទទួលបានទិន្នន័យផ្កាយរណបដ៏ត្រឹមត្រូវនៃមីស៊ីលនិង យន្តហោះគ្មានមនុស្សបើកខណៈដែលខ្លួនកំពុងព្យាយាមធ្វើឲ្យមានគម្លាតកាន់តែតូចជាមួយ យោធាចិន។ គេរំពឹងថាភាគីទាំងពីរនឹងប្រកាសអំពីកិច្ចព្រមព្រៀងនេះ ក្នុងដំណើរទស្សនកិច្ចនៅសប្តាហ៍ក្រោយរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងរដ្ឋមន្រ្តីការពារជាតិ Mark Esper សម្រាប់ កិច្ចពិភាក្សានៅទីក្រុងញូវដែលីជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankarនិងលោក Rajnath Singh ។ រំលឹកដែរថាសហរដ្ឋអាមេរិកដែលជំហប្រឆាំងនឹង ជាមួយនឹងទីក្រុងប៉េកាំងនោះនៅសប្តាហ៍នេះទើបតែបានអនុម័តលក់ប្រព័ន្ធអាវុធចំនួន ៣...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នឹងធ្វើទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី នៅសប្ដាហ៍ក្រោយនេះ ហើយនោះគឺជាដំណើរទស្សនកិច្ចទីមួយរបស់លោក មកកាន់ឥណ្ឌូនេស៊ី ចាប់តាំងពីថ្នាក់ដឹកនាំប្រទេសនេះ ច្រានចោលសំណើអាមេរិកសុំដាក់យន្តហោះចារកម្ម។ ដោយមិនបានផ្តល់សេចក្តីលម្អិតស្តីពីការធ្វើដំណើរ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោក Pompeo នឹងចូលរួមក្នុងសន្និសីទក្រុមយុវជនឥស្លាម ស្តីពីសាសនានិងអរិយធម៌ នៅក្នុងទីក្រុងចាកាតា។...
ភ្នំពេញ ៖ ដើម្បីឆ្លើយតបតាមតម្រូវការចាំចាច់របស់គ្រឹះស្ថានសិស្សា សិស្សានុសិស្ស និងអ្នកអាណាព្យា បាល ក្នុងការប្រើប្រាស់សេវា រថយន្ដដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យប្រើប្រាស់សេវាទាំងនេះ ដោយត្រូវ អនុវត្តតាមគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) បានម៉ឺងម៉ាត់បំផុត។ យោងតាមសេចក្ដីជម្រាបជូនរបស់ក្រសួងអប់រំប្រាប់ ដល់ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា...