បរទេស៖រថយន្តដ៏ប្រណីតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានក្រឡាប់ធ្លាក់ចូលប្រឡាយ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចភូមិដែលរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ហើយការថ្លែងដែលលោកធ្វើឡើង នៅក្រោយហេតុការណ៍នោះ នឹងក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍។ កាសែតបក្សពលករកូរ៉េ ឈ្មោះ Rodong Sinmun បាននិយាយក្នុងអត្ថបទពីរទំព័ររបស់ខ្លួន ដែលចេញផ្សាយនៅថ្ងៃចន្ទថា រថយន្តដ៏ប្រណីត SUV របស់មេដឹកនាំកូរ៉េខាងជើង ដែលគេជឿថា ជារថយន្តម៉ាក Lexus...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានសន្យាផ្តល់ប្រាក់កម្ចី ដែលមានការប្រាក់ទាបចំនួន ៥០ ពាន់លានយ៉េន (៤៧៣ លានដុល្លារ) ដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ពីការរាតត្បាតមេរោគនេះក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីនៃ ប្រទេសអាស៊ីអាគ្នេយ៍លោក ចូកូ វីដូដូ។ នៅក្នុងកិច្ចប្រជុំកំពូលនៅវិមានប្រធានាធិបតី ភាគខាងត្បូងនៃរដ្ឋធានីហ្សាកាតា មេដឹកនាំក៏បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខនិងចាប់ផ្តើមពិភាក្សាអំពីការបន្តការ ធ្វើដំណើរអាជីវកម្មរវាងប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Suga...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានចុះផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាព ជាមួយប្រទេសចិន។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងរាយការណ៍ថា លោកគីម នឹងខិតខំប្រឹងប្រែងជាវិជ្ជមានជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីងដើម្បី “ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពកូរ៉េខាងជើង – ចិន ជាប្រពៃណី”។ លោកគីម ជុងអ៊ុន បានធ្វើការកត់សម្គាល់នៅក្នុងសារឆ្លើយតបទៅលោកស៊ី ដែលបានផ្ញើលិខិតអបអរសាទរដល់លោកគីម...
រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ – បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន នៅពេលនេះ ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមប្រើប្រាស់ថវិកា ដែលមានការចូលរួមពីក្រុមហ៊ុនផ្ទាល់ផងនិងការបរិច្ចាគពីអតិថិជនរបស់ខ្លួនផង ដើម្បីចែកចាយកញ្ចប់អាហារ ដល់គ្រួសារចំនួន ២ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ កញ្ចប់អាហារ...
ខេត្តកំពង់ស្ពឺ៖កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ម៉ោង ១៧:២០នាទីមានករណីអគ្គិភ័យមួយកំពុងឆាបឆេះក្លឹប ៥៥ នៅផ្លូវ ២៤០ កែង ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
(ភ្នំពេញ) ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ នៅថ្ងៃនេះក្រុមហ៊ុនប្រឹក្សាយោបល់ម៉ាកសញ្ញាផលិតផលលំដាប់ថ្នាក់ពិភពលោក (Interbrand) បានធ្វើការប្រកាសជាសកលថា ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចបានជាប់ជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាផលិតផលល្អបំផុតលំដាប់កំពូលទី 5 ក្នុងពិភពលោកដែលម៉ាកសញ្ញាផលិតផលរបស់ខ្លួនមានតម្លៃដល់ទៅ 62.3 ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន សាមសុង បានឡើងមកឈរលំដាប់ថ្នាក់ទី 5 ក្នុងពិភពលោកជាមួយនឹងតម្លៃនៃម៉ាកសញ្ញាផលិតផលសរុបប្រចាំឆ្នាំចំនួន 62.3 ពាន់លានដុល្លារដោយមានការកើនឡើងចំនួន...
បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានផ្តោតគោលដៅលើឈ្មូញត្បូងមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ពីបទធ្វើជាអ្នកសម្របសម្រួលផ្នែកហិរញ្ញវត្ថុ សម្រាប់ក្រុមភេរវកម្ម អាល់កៃដា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានដាក់ទណ្ឌកម្មលោក Ahmed Luqman Talib និងក្រុមហ៊ុនត្បូង របស់លោក Talib and Sons នៅក្នុងទីក្រុងមែនប៊ើន...
បរទេស៖ គណៈរដ្ឋមន្រ្តីបានគាំទ្រសំណើរបស់សមាជិកសភាដើម្បីកោះប្រជុំសភាពិសេស ដើម្បីពិភាក្សាអំពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលបានធ្វើឡើងនៅរដ្ឋធានីរបស់ប្រទេសនេះ និងទីក្រុងធំ ៗ ផ្សេងទៀតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anucha Nakasai រដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្រ្តីបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយនៅទីក្រុងបាងកក នៅថ្ងៃអង្គារថា សភានឹងបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ខែតុលា។ សំណើនេះត្រូវការការយល់ព្រមពីព្រះមហាក្សត្រ។...
បរទេស៖ គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង នៅថ្ងៃអង្គារបានស្នើសុំឱ្យតុលាការស៊ីវិលលុបចោលបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា ដែលអំពាវនាវឱ្យប្រើក្រឹត្យស្ថានភាពអាសន្ន និងហាមឃាត់ការប្រមូលផ្តុំជាសាធារណៈនៅទីក្រុងបាងកក ដោយបក្សនេះនិយាយថាវារំលោភសិទ្ធិរបស់ប្រជាជន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកសភា លោក Cholanan Srikaew បាននិយាយនៅឯតុលាការថា គណបក្សភឿថៃបានជំទាស់នឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីអំពីស្ថានភាពអាសន្នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងបទបញ្ជាដែលពាក់ព័ន្ធ។...