បរទេស៖ យោងតាមអនុរដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងពាណិជ្ជកម្មលោក Puchapong Nodthaisong បាន ឲ្យដឹងថា តុលាការព្រហ្មទណ្ឌបានបញ្ជាឱ្យបិទនូវខ្លឹមសារមួយចំនួនរបស់ទូរទស្សន៍អនឡាញ VoiceTV ពីបណ្តាញអ៊ិនធឺរណែតទាំងអស់តាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចឌីជីថល។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំពោះបណ្តាញព័ត៌មាន ៣ ផ្សេងទៀតដែលក្រសួងបានព្យាយាមរារាំងគឺ សារព័ត៌មាន Prachatai, អ្នកយកព័ត៌មាន...
ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០៖ ដើម្បីអបអរព្រះរាជពិធីបុណ្យអ៊ុំទូក និងជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ អស់រយៈពេលជាង២៧ឆ្នាំមកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានបើកយុទ្ធនាការប្រូម៉ូសិនពិសេស លក់លាងឃ្លាំងដែលមានការបញ្ចុះតម្លៃ ការថែមជូនកាដូពិសេសៗ និងឱកាសឈ្នះរង្វាន់រថយន្ត Ford Ecosports 2020 អមជាមួយនឹងរង្វាន់ម៉ូតូនិងរង្វាន់ផ្សេងៗជាច្រើនទៀត។ កម្មវិធីចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ ដោយមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ចាប់ពីបំណាច់ខែតុលា រហូតដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសដ៏មហាឡារិកនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏មិនភ្លេចពីការចួលរួមចំណែកដ៏សំខាន់ នៅក្នុងសង្គមផងដែរ គឺក្រុមហ៊ុនក៏នឹងធ្វើការបរិច្ចាកទឹកប្រាក់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ទៅដល់ប្រជាជនដែលកំពុងរងគ្រោះដោយសារគ្រោះទឹកជំនន់ផងដែរ។ នៅក្នុងពិធីសម្ពោធប្រូម៉ូសិនដ៏ធំនេះ លោក គង់ ចិត្រា អគ្គនាយកនៃក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ បានថ្លែងអោយដឹងដែរថា៖ “ក្រុមហ៊ុនស៊ុនស៊ីម៉ិច មានវត្តមាននៅលើទីផ្សារមកទល់បច្ចុប្បន្ននេះ ក៏ព្រោះដោយសារតែមានការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើនលើសលប់នៅក្នុងប្រទេសកម្ពុជា។ ភាពសប្បាយរីករាយនិងការពេញចិត្តរបស់អតិថិជន គឺជាការផ្តោតសំខាន់របស់យើងខ្ញុំ ហើយការបើកសម្ពោធប្រម៉ូសិនដ៏ធំនេះ គឺដើម្បីបង្កភាពរំភើបរីករាយជូនដល់អតិថិជនបន្ថែមទៀត និងជាការថ្លែងអំណរគុណផងដែរ ដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូអស់រយៈពេលជាង២៧ឆ្នាំមកនេះ។ ក្រុមហ៊ុនសូមធានាជូនអតិថិជនថា ការផ្តល់ជូនរង្វាន់នេះ គឺជារង្វាន់ពិតៗ នឹងមិនមានការក្លែងបន្លំណាមួយជាដាច់ខាត និងមានតម្លាភាពបំផុត។ ហេតុដូចនេះ សូមអតិថិជនទាំងអស់ កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញរួសរាន់មកកាន់សាខាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត។” គួរបញ្ជាក់ផងដែរថា រាល់អតិថិជនដែលចំណាយទឹកប្រាក់ចាប់ពី១៥០ដុល្លារនៅគ្រប់សាខាស៊ុនស៊ីម៉ិចកូ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ ដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០២០។ អតិថិជនដែលទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមាន ឱកាសឈ្នះកាន់តែច្រើន។ អមជាមួយគ្នា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក៏បានប្រកាសបើកសាកល្បងនូវគេហទំព័រថ្មីរបស់ខ្លួន www.sunsimexco.com ដែលអនុញ្ញាតអោយអតិថិជនទាំងអស់ អាចធ្វើការបញ្ជាទិញតាមប្រព័ន្ធអេឡិចត្រូនិចនេះ។ ការបើកសាកល្បងនេះ គឺជាដំណាក់ដំបូងប៉ុណ្ណោះក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការទិញទំនិញតាមទូរស័ព្ទដៃ។ អំពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គឺជាក្រុមហ៊ុនក្នុងស្រុក ដែលបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ក្នុងការផ្គត់ផ្គត់គ្រឿងអេឡិចត្រូនិច និងបរិក្ខារផ្ទះបាយជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុនផ្តោតសំខាន់លើការផ្តល់ជូនអតិថិជន នូវផលិតផលដែលមានគុណភាពខ្ពស់មានការធានាត្រឹមត្រូវ រួមមានទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងបរិក្ខារផ្ទះបាយជាច្រើនមុខទៀត ដែលសុទ្ធសឹងជាម៉ាកល្បីៗនៅទូទាំងសកលលោក ដូចជា Sony, Panasonic, Samsung, LG, Philips, Sharp, Midea, Electrolux, Akira, Toshiba, Fujioh, Beko, និង Mayer ជាដើម។ ជាមួយនឹងវត្តមានជាង២៧ឆ្នាំ នៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ មានសាខាសរុប១៩កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងនៅមាន១៤សាខានៅរាជធានីភ្នំពេញ និង៥សាខានៅតាមបណ្តាខេត្តធំៗ ដូចជា បាត់ដំបង សៀមរាប កំពង់សោម កំពតនិងកំពង់ចាម។
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ និងលោកស្រី គង់ សំអូន ប្រធានក្រុមការងារ ចុះជួយសង្កាត់ព្រៃស អមដំណើរដោយ ចៅសង្កាត់ ចៅសង្កាត់រង...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា យោងតាមរបាយការណ៍មួយចេញដោយសហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបមានអ្នកស្លាប់ចំនួន១៦៨.០០០នាក់បន្ថែមដែលបានកត់ត្រានៅសហភាពអឺរ៉ុប (EU)គិតចាប់ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ នៅគ្រាដែលមានការឆ្លងជំងឺកូវីដ១៩ ដែលបានផ្ទុះឡើងខ្លាំង នៅលើទ្វីបនេះ ។ ទិន្នន័យបានមកពីអង្គភាពស្ថិតិសហភាពអឺរ៉ុប បានបង្ហាញថា អត្រាមរណភាពកាលពី៦សប្តាហ៍ដំបូងក្នុងឆ្នាំ២០២០ គឺគិតជាមធ្យមទាបជាង ឆ្នាំ២០១៦ដល់ឆ្នាំ២០១៩ ប៉ុន្តែ...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ជំងឺកូវីដ១៩នៅតែបន្តឆ្លងរាលដាលនៅក្នុងបណ្តាប្រទេស នៅអាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងលើសពី ៧,៥លាននាក់ គិតត្រឹមថ្ងៃចន្ទ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីចំនួន ៣.៣៧៣នាក់ ។ ក្រសួងសុខាភិបាលបានប្រកាសទិន្នន័យឲ្យដឹងថា ប្រទេសឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ១៩សរុបលើសពី ៧,៥លាននាក់ គឺមានរហូតដល់...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សលើសពី ២២០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ។ សាកលវិទ្យាល័យបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺនៅទូទាំងប្រទេស បានកើនឡើងដល់៨,២លាននាក់ ហើយចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់២២០.០២០នាក់ គិតត្រឹមម៉ោង៤និង២៥នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២០និង...
បន្ទាប់ពីមានការជនលិច ក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិច ដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្ត ចូលទៅនៅបណ្តើរៗ ដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង និងរៀបចំទុកដាក់សម្ភារៈដែលខូចខាត។ ដោយបានទទួលបទបញ្ជា ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានប្រតិកម្មយ៉ាងខ្លាំង តាមកម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងកុនភាគថៃ មួយមានចំណងជើងថា «សន្យាស្នេហ៍» ចាក់ផ្សាយ នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ដែលបានយករូបប្រាសាទ អង្គរវត្តរបស់កម្ពុជា ទៅដាក់ផ្ទៃខាងក្រោយ នៃផ្ទាំងឃោសនា ផ្សាយពាណិជ្ជកម្ម ស្ថានទូតបានទំនាក់ទំនង ទៅកាន់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដើម្បីសុំការបកស្រាយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហូរចាក់មកពីប្រទេសថៃ ។ តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យបានឲ្យដឹង សូមជម្រាបជូនដំណឹងបន្ថែមទៀត ដល់ពុកម៉ែមាមីងបងប្អូន គិតត្រឹមល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ដោយទឹកបន្តហូរមកពីស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ ធ្វើឲ្យស្ថានភាពទឹក អូរព្រំដែន...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈពេល ១៥០ថ្ងៃ សាលាដំបូងរាជធានី-ខេត្ត បានដោះស្រាយ សំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាល អយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ ជាង២៧៧០០សំណុំរឿង ស្មើនឹង៧១% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ថា កាលពីថ្ងៃ ទី១៦ តុលា...