សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមចំនួន៣០៩នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៥០.៩៩៨នាក់ ។ លើសពីនេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីមានចំនួន ១០.២២០នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.១១៣.៦២៨នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានមកបោះជំរំថ្មីរបស់ពួកគេ នៅលើផ្លូវ Phitsanulok នៅខាងក្រៅវិមានរដ្ឋាភិបាល នៅយប់ថ្ងៃពុធបន្ទាប់ពីប៉ូលីស បានបោះបង់ការព្យាយាមដើម្បីបញ្ឈប់ការ ហែក្បួនរបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានដើរទៅវិមានរដ្ឋាភិបាលពីវិមានប្រជាធិបតេយ្យ នាពេលរសៀលថ្ងៃពុធ ដើម្បីធ្វើការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញថ្មី។ យ៉ាងណាក៏ដោយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាង សង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេល ជាង២សប្តាហ៍បានធ្វើឱ្យអាងទឹកមួយចំនួនក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើ ស្រូវវស្សាជុំវិញអាង ក៍ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ ។ ក្រសួងបញ្ជាក់ថា «បច្ចុប្បន្នអាងទឹកវ៉ៃគោ កំពុងរងសំពាធយ៉ាងខ្លាំង កម្ពស់ទឹកលើស ពីកម្រិតប្រកាសប្រុងប្រយ័ត្ន បានធ្វើអោយស្រូវវស្សា...
ភ្នំពេញ៖លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ស្រុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់ ដល់លោកយាយ យីម គី អាយុ៧៦ឆ្នាំ ដែលកំពុងជួបការលំបាក ដោយផ្ទះរបស់គាត់ទទួលរងគ្រោះនូវទឹកជំនន់យ៉ាងខ្លាំង នៅភូមិអន្លង់ថ្ងាន់...
បរទេស៖សេតវិមាន តាមសេចក្តីរាយការណ៍ កំពុងតែបន្តដំណើការលក់អាវុធចំនួន៣ឲ្យទៅតៃវ៉ាន់ ដោយក្នុងពេលថ្មីៗនេះ បានបញ្ជូនសេចក្តីជូនដំណឹងស្តីពីកិច្ចព្រមព្រៀងឲ្យសភាសុំការអនុម័ត ស្របពេលដែលប្រទេសចិនគម្រាមធ្វើការសងសឹកវិញ។ ថ្នាក់ដឹកនាំគណៈកម្មាធិការចំណងមិត្តភាពបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា គឺត្រូវបានគេជូនដំណឹងថា សំណើលក់អាវុធគ្រោងទុកចំនួន៣ នាពេលថ្មីៗនេះ ត្រូវបានអនុម័តយល់ព្រមដោយក្រសួងការបរទេសអាមេរិក ដែលគ្រប់គ្រងលើការលក់សម្ភារៈយោធាឲ្យបរទេសរួចហើយ។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា ការលក់អាវុធអាមេរិកឲ្យតៃវ៉ាន់ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អធិបតេយ្យភាពនិងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងបានជំរុញទីក្រុងវ៉ាស៊ីនតោន...
បរទេស៖ប្រទេសលីបង់និងប្រទេសអ៊ីស្រាអែល ដែលជាផ្លូវការនៅតែហៅថានៅមានសង្គ្រាមនឹងគ្នា ក្រោយជម្លោះជាច្រើនទសវត្សនោះ តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នានៅថ្ងៃពុធ ដើម្បីដោះស្រាយជម្លោះដ៏យូរអង្វែងមួយ ជុំវិញព្រំដែនទឹក ដែលកាត់តាមដែនទឹកសមុទ្រមេឌីទែរ៉ានេ ជាទីសម្បូរដោយធនធានឧស្ម័ន។ កិច្ចពិភាក្សាគ្នាសម្របសម្រួលដោយសហរដ្ឋអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយប្រើការទូតដ៏ខ្លាំងក្លារយៈពេល៣ឆ្នាំដោយទីក្រុងវ៉ាស៊ីនតោន និងបានប្រកាសពេលតិចជាងមួយខែ បន្ទាប់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើសម្ពន្ធមិត្តនយោបាយរបស់ក្រុមលីបង់ ហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ ក្រៅពីនោះ កិច្ចពិភាក្សាគ្នានេះ ក៏ត្រូវបានធ្វើឡើង ក្រោយសហភាពអារ៉ាប់រួមនិងបារ៉ែន បានព្រមព្រៀងគ្នាបង្កើតចំណងមិត្តភាពពេញលេញជាមួយអ៊ីស្រាអែល...
ភ្នំពេញ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០៖ ជាផ្នែកមួយនៃការឆ្លើយតប ចំពោះគ្រោះទឹកជំនន់ នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រ ដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូន នូវការតេចេញ និងការប្រើប្រាស់ទិន្នន័យ ដោយឥតគិតថ្លៃ ដល់អតិជន គ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរង នូវផលប៉ះពាល់នេះ។ លោក អៀន វ៉ាតសុន (Ian...
ភ្នំពេញ និងខេត្តកណ្តាល ៖ នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក...
ភ្នំពេញ ៖ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីន ការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ។ បើតាមលោកលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងករណីប្រទះឃេីញវត្ថុអី្វមួយ សង្ស័យជាគ្រាប់មីន ជាសំណល់គ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍មកអាជ្ញាធរមូលដ្ឋាន កំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ ដេីម្បីដោះស្រាយបញ្ហា។...