ភ្នំពេញ កម្ពុជា ថ្ងៃទី ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព (Health...
ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទីសម្តេច សាយ ឈុំ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ បានចេញព្រះរាជក្រឹត្យតែងតាំងនិងដំឡើងឋានន្តរស័ក្តិដល់នាយទាហានចំនួន ១៦ រូប ។ ក្នុងនោះបើតាមព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការចំនួន៦រូប និងអនុរដ្ឋលេខាចំនួន២រូប នៃក្រសួងការពារ ជាតិ ។ សម្រាប់ដំឡើងឋានន្តរស័កថ្នាក់នាយឧត្តមសេនីយ៍មានចំនួន៦រូប និងឧត្តមសេនីយ៍ឯកចំនួន២រូប៕
កោះកុង៖ មន្ទីរសាធារណៈការណ៍ ខេត្តកោះកុងបានសហការណ៍ ជាមួយអាជ្ញាធរស្រុកបូទុមសាគរ បានរៀបចំដាក់បំពាក់សូឡា ភ្លើងបំភ្លឺជាសញ្ញាតំបន់គ្រោះថ្នាក់ ឲ្យមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ដល់អ្នកបើកបរដែលធ្វើចរាច នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ស្ថិតនៅចំណុច អន្ទង់អាំងតូចនិងអន្ទង់អាំងធំក្នុង ភូមិសាស្រ្ត ឃុំបូទុមសាគរ ស្រុកបូទុមសាគរខេត្តកោះកុងនាថ្ងៃទី៩ ខែតុលាឆ្នាំ២០២០។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនាភូថងអភិបាលខេត្តក្នុងការគិតពី សុវត្តិភាពប្រជាពលរដ្ឋនិងអ្នកបើកបរយានយន្តទូទៅក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាចក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាច...
(ភ្នំពេញ) ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០៖ យ៉! អីដល់ម្ល៉ឹងម៉ឹងហ្ន៎…!! ប្រូម៉ូសិនបុណ្យអុំទូកឆ្នាំ 2020 នេះក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូនកំពូលមហាប្រូម៉ូសិនដ៏អស្ចារ្យបំផុតមិនធ្លាប់មានទាល់តែសោះតែម្តងចំពោះអតិថិជនទាំងអស់ដោយគ្រាន់តែទិញទូរទស្សន៍ QLED 8K ទំហំ 85” ឬ 75” ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែវិច្ឆិកា...
វ៉ាស៊ីនតោន៖ តាមការលើកឡើង របស់គ្រូពេទ្យបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនបានបង្ហាញ រោគសញ្ញាណាមួយនៃជំងឺកូវីដ-១៩ នោះទេក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ហើយស្ថានភាពរបស់លោក មានស្ថេរភាពល្អ។ គ្រូពេទ្យលោក Conley បានឲ្យដឹងនៅក្នុងអនុស្សារណៈ មួយថាប្រធានាធិបតីវ័យ ៧៤ ឆ្នាំឥឡូវនេះ“ មិនមានគ្រុនក្តៅអស់រយៈពេលជាង ៤ ថ្ងៃ...
វ៉ាស៊ីនតោន៖ គ្រូពេទ្យលោក Sean Conley បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងស្ថានភាព មានស្ថេរភាព ក្នុងការជាសះស្បើយពីជំងឺកូវីដ-១៩ ហើយលោកអាចវិលត្រឡប់ ទៅរកការទាក់ទង ជាសាធារណៈវិញនៅថ្ងៃសៅរ៍។ លោក Conley បានឲ្យដឹងនៅក្នុង អនុស្សរណៈមួយដែលបាន ចេញផ្សាយថា“ ថ្ងៃសៅរ៍ នឹងជាថ្ងៃទី១០ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យ...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែឈប់ប្រឆាំងរុស្ស៊ី នៅពេលដែលប្រទេសនេះ បំពានទំនៀបអន្តរជាតិ ហើយការសម្រេចចិត្ត ជំរុញឲ្យដាក់ទណ្ឌកម្ម ជុំវិញការបំពុលលោក Alexei Navalny មិនបានបញ្ចប់កិច្ចពិភាក្សាគ្នានោះទេ។ បារាំងនិងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធថា ពួកគេនឹងស្នើឲ្យមានទណ្ឌកម្មសហភាពអឺរ៉ុប លើបុគ្គលរុស្ស៊ី ក្រោយទទួលបានចម្លើយដ៏គួរឲ្យជឿទុកចិត្តបាន ពីទីក្រុងមូស្គូ ជុំវិញការប្រើប្រាស់ធាតុគីមីពុលដ៏សាហាវ...
ភ្នំពេញ៖ លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២០ បានអះអាងថា ទំនាក់ទំនងរឹងមាំ រវាងម៉ាឡេស៊ីនិងកម្ពុជា ត្រូវបានគាំទ្រដោយផលប្រយោជន៍ទៅវិញទៅមក និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ថ្លែងនៅក្នុងពិធីទទទួលទានអាហារ ដល់សមាជិកអតីតនិស្សិតកម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី ហៅកាត់ថាជាភាសាអង់គ្លេស...