ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបដិសេធការចោទប្រកាន់ផ្នែកបរិស្ថានរបស់ក្រសួង ការបរទេសសហរដ្ឋអាមេរិកដោយនិយាយថា នេះគឺជាការប្រឆាំងនឹងប្រទេសចិន មួយទៀត ដែលធ្វើដោយសហរដ្ឋអាមេរិក ចេញពីគោលបំណងនយោបាយ។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ សហរដ្ឋអាមេរិក ចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ ការជួញដូរសត្វព្រៃ និងការទុកដាក់សំរាមតាមសមុទ្រអ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា អ្វីដែលគេហៅថា “សន្លឹកការពិត” គឺគ្មានអ្វីក្រៅពីបញ្ជីនៃការភូតកុហកនោះទេ។ លោកបញ្ជាក់ថា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍ និង ពិការ ឆ្នាំ២០២០ ចំនួន៣៣នាក់ ប្រារព្ធនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា...
ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជានិង លោកស្រីឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា អគ្គនាយករង ប្រធានយេនឌ័រ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហានកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ នៅចំពោះមុខគណៈអធិបតី...
វ៉់ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង់ពន្ធចំណូលសហព័ន្ធត្រឹមតែ ៧៥០ដុល្លារ ក្នុងឆ្នាំ ២០១៦ ជាឆ្នាំដែលលោកបានឈ្នះការបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times...
អាតែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីរបស់ក្រិច បានប្រកាសអំពីអ្នកស្លាប់ដំបូងបង្អស់ដោយវីរុសកូរ៉ូណា នៅក្នុងជំរុំជនភៀសខ្លួនមួយកន្លែង នៅជិតក្រុងអាតែន ដែលក្រុមជនភៀសខ្លួនទាំងនោះ បានរងការរិះគន់ទៅលើគោលការណ៍ ទប់ស្កាត់ជំងឺ របស់រដ្ឋាភិបាលក្រិច និងអឺរុប ។ ជនរងគ្រោះមានអាយុ៦១ឆ្នាំ ដែលត្រូវជាឳពុករបស់ជនជាតិអាហ្វហ្គានីស្ថាន ០២នាក់...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសបារាំង កាលពីថ្ងៃអាទិត្យ បានធ្វើការសិក្សាទៅលើវីដេអូមួយ ដែលបានផ្តិតយករូបភាព និងសកម្មភាពនៃការវាយប្រហារមួយនៅក្រុងប៉ារីស ដែលបានដាក់គោលដៅមកលើការិយាល័យ ទស្សនាវដ្តី Charlie Hebdo ខណៈដែលរដ្ឋាភិបាលបានថ្កោលទោសយ៉ាងខ្លាំង ដោយហៅសកម្មភាពនោះថា “អំពើភេរវកម្មឥស្លាម” ។ មនុស្សចំនួន០៦នាក់...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិយ៉ាងខ្លាំង ដើម្បីពង្រឹងភាពធន់ នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទប់ទល់ទៅនឹងវិបត្តិ ព្រមទាំង អាចគាំទ្រដល់កំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាប័ន្ន។នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។ នាឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤០ នៃការបង្កើតប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ...
បរទេស៖យោធាតិចបំផុត១៦នាក់ និងជនស៊ីវិលជាច្រើននាក់ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសអាមេនីនិងប្រទេសអាហ្សែបែហ្សង់ គិតចាប់តាំងពីឆ្នាំ២០១៦មក បង្កឲ្យមានក្តីព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់ South Caucasus ដែលជាច្រកសម្រាប់បំពង់ទុយយោនាំយកប្រេងនិងឧស្ម័នទៅទីផ្សារពិភពលោក។ គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងទអតីតសាធារណរដ្ឋសូវៀតទាំងពីរ ដែលធ្លាប់មានសង្គ្រាមនឹងគ្នាក្នុងទសវត្ស១៩៩០នោះ គឺជាការផ្ទុះឡើងដ៏ថ្មីបំផុត ក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ដែលស្ថិតនៅប្រទេសអាហ្សែបែហ្សង់ ប៉ុន្តែត្រូវគ្រប់គ្រងដោយជនជាតិភាគតិចអាមេនី។ តំបន់ Nagorno-Karabakh បាននិយាយប្រាប់ថា យោធាចំនួន១៦នាក់របស់ខ្លួនបានស្លាប់...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងនាយករដុ្ឋមន្ត្រីនៃប្រទេសអាមេនី លោក Nikol Pashinyan បានធ្វើកិច្ចពិភាក្សាគ្នាមួយស្តីពីការប៉ះទង្គិចគ្នា ជុំវិញបញ្ហាតំបន់ នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ នេះតាមការប្រាប់ឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់វិមានក្រឹមឡាំង។ សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនោះ បាននិយាយប្រាប់ថា កិច្ចសន្ទនាគ្នារវាងមេដឹកនាំនៃប្រទេសទាំងពីរ បានធ្វើការកត់សម្គាល់ថា វាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីមិនអនុញ្ញាតឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងជម្លោះ ហើយវាចាំបាច់ដើម្បីបញ្ឈប់រាល់សកម្មភាពយោធាទាំងអស់។ គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ...
ភ្នំពេញ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលដោយចូលរួមក្នុងកិច្ចការអភិវឌ្ឍជនបទប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជាដោយបានធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ២ លានដុល្លារអាមេរិកសម្រាប់សកម្មភាពគាំទ្រសហគមន៍របស់មូលនិធិអណ្តូងទឹកស្អាត។ លោកជំទាវ ពេជ ចន្ទមុន្នី តំណាងមូលនិធិអណ្តូងទឹកស្អាត បានទទួលមូលប្បទានបត្រនៅក្នុងពិធីប្រគល់ និងទទួលដែលចូលរួមដោយនាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ...