ភ្នំពេញ៖ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានកិច្ចពិភាក្សារវាងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក ស្ដីអំពីការស្នើសុំអោយមានការដំណើរការ ការធ្វើកាតជូនប្រជាពលរដ្ឋខ្មែរក្នុងក្រុងប៉ោយប៉ែតសារឡើងវិញ។ លទ្ធផលខាងភាគីថៃ និងយកសំណើខាងយើងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តរ នេះជាលើកទី៤ហើយដែលនាយប៉ុស្តី៍បានស្នើរសូមខាងភាគីថៃដើម្បីធ្វើកាតជូនបងប្អូនខ្មែរយើងចេញ និងចូល ព្រឹក ល្ងាច ដើម្បីចូលផ្សាលុងក្លឿរ។
បរទេស៖ សាលាឧទ្ធរណ៍ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍បានតម្កល់ទោសប្រហារជីវិតដែលផ្តល់ឲ្យអតីតអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Banyin Tangpakorn ពីបទឃាតកម្មគិតទុកជាមុនលើមហាសេដ្ឋីផ្នែកសំណង់ គឺលោក Chuwong Sae Tang ។ លោក Banyin Banyin ត្រូវបានសាលាឧទ្ធរណ៍កាត់ទោសប្រហារជីវិតកាលពីខែកក្កដា ពីបទឃាតកម្មលើប្អូនប្រុសរបស់ចៅក្រមដែលកំពុងបើកសវនាការលើសំណុំរឿងកម្រិតខ្ពស់នេះ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ជប៉ុន សង្ឃឹមថា អនាគត ខ្លួននឹងមានស្ថានសេនានុព័ន្ធ កម្លាំងស្វ័យការពារជាតិជប៉ុន ផ្ទាល់នៅកម្ពុជា (Video)https://dap-news.com/national/2022/08/25/273549/ មកស្គាល់ ព្រះខ័នរាជ្យខ្មែរ មាន អាយុ ១០០០ ឆ្នាំ ល្បី ថា សម្លាប់មុន ចាំកាត់ក្តីក្រោយhttps://dap-news.com/national/2022/08/25/273560/ រដ្ឋបាលខេត្តព្រះសីហនុ ឲ្យពលរដ្ឋរស់នៅខុសច្បាប់ លើដីជិត១០០ហិកតា ក្នុងឃុំអូរត្រេះ ត្រូវចាកចេញhttps://dap-news.com/national/2022/08/25/273568/...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យផ្តល់ប្រាក់ឧបត្ថម្ភដល់ឪពុកម្តាយរបស់សិស្សសាលា នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី នេះបើយោងតាមបញ្ជាដែលបានបង្ហោះកាលពីថ្ងៃពុធនៅលើគេហទំព័រវិមានក្រឹមឡាំង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ឪពុកម្តាយរបស់កុមារដែលមានអាយុចន្លោះពី ៦ ទៅ ១៨ឆ្នាំនៅក្នុងតំបន់ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ីនៃតំបន់ Donetsk,...
បរទេស៖ មនុស្សជិត ១៦ ៥០០នាក់ត្រូវបានឃុំខ្លួននៅទូទាំងប្រទេសរុស្ស៊ីសម្រាប់ការតវ៉ាសង្គ្រាមក្នុងរយៈពេល ៦ ខែចាប់តាំងពីការឈ្លានពាន លើអ៊ុយក្រែន នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រុមសិទ្ធិមនុស្សឯករាជ្យមួយ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គេហទំព័រ OVD-Info បាននិយាយថា ការឃុំខ្លួនភាគច្រើនលើសលប់បានកើតឡើងនៅក្នុងខែដំបូងនៃការប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែន...
នាព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលភេសជ្ជៈ ប៉ូវកម្លាំង ប៊ើរី ចំនួន ៥០០កេស ពី លោក ថន សេងតារា...
នៅវេលាម៉ោង១៣ និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មាន hiមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម...
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងធនធានទឹក និងឧតុនិយម” នាវេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្រ្ដី សាលសេរីភាព ជាន់ផ្ទាល់ដី។
ភ្នំពេញ៖ លោកស្រីយី សុខវួច ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃ ទី ២៤ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស បុរសជាប់ចោទ ជនជាតិហ្វីលីពីន វ័យចំណាស់ម្នាក់ ដាក់គុក កំណត់ ១០...