ញូវដេលី៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី៥ខែកញ្ញានេះ បានឲ្យដឹងថាប្រទេសឥណ្ឌាបានរាយការណ៍ករណីកូវីដ១៩ ដែលបានកើនឡើងដល់ទៅ៤លានករណីជាលើកដំបូងនៅថ្ងៃនេះ។ យោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាលរបស់ ឥណ្ឌាបានបញ្ជាក់ថាចំនួនអ្នកឆ្លងគិតត្រឹមថ្ងៃសៅរ៍គឺមានទៅដល់៤០២៣១៧៩នាក់ ចំណែកអ្នកដែលបានបាត់បង់ជីវិតដោយសារកូវីដ១៩នេះ ក៏បានកើនឡើង ទៅដល់៦៩៥៦១នាក់ផងដែរ។ គួរឲ្យដឹងដែរថាត្រឹមតែរយៈពេល២៤ម៉ោង ចុងក្រោយតួលេខនៃអ្នកឆ្លងថ្មីនៅទូទាំងប្រទេសមានចំនួនទៅដល់៨៦៤៣២នាក់ ខណៈដែលតួលេខស្លាប់មានទៅដល់១០៨៩នាក់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖នៅសប្តាហ៍នេះ រដ្ឋអាជ្ញានៃប្រទេសវេណេស៊ុយអេឡា លោក Tarek William Saab បានបញ្ជាក់ថាថាប្រទេសវេណេស៊ុយអេឡានឹង ស្នើសុំធ្វើបត្យាប័នពលរដ្ឋបួននាក់ដែលត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសកូឡុំប៊ីដែល ពួកគេកំពុងរងការ ចោទប្រកាន់ថាពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថាពេលនេះវេណេស៊ុយអេឡាបានស្នើសុំតុលាការដែលមានសមត្ថកិច្ចរបស់ វេណេស៊ុយអេឡាហើយយើងនឹងចាប់ផ្តើមធ្វើការតាមរយៈការទូតដើម្បីបញ្ជូនពួកគេទាំងនោះ។ អ្នកជាប់ឃុំទាំង ៤ នាក់ត្រូវបានចោទប្រកាន់ ពីបទថាជាអ្នករៀបចំ និងអ្នកផ្តល់ហិរញ្ញប្បទាននៅជំរុំដែលអ្នករត់ចោលជួរជាយោធា ស៊ីឈ្នួលនិងត្រូវបានបណ្តុះបណ្តាលឱ្យអនុវត្តការវាយប្រហារ តាមសមុទ្រដែលគេស្គាល់ថាជាប្រតិបត្តិការ Gideon ដែលជាសកម្មភាពមួយ...
បរទេស៖នៅថ្ងៃសៅរ៍នេះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងម៉ូស្គូលោក Kazem Jalali ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសអ៊ីរ៉ង់មួយថាប្រទេសរបស់លោកនិង រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងសហការគ្នា ផលិតវ៉ាក់សាំងការពារកូវីដ១៩។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចប្រជុំតាម អនឡាញរវាងលោក Jalali និងលោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិ វិនិយោគផ្ទាល់រុស្ស៊ី ឬហៅកាត់ថាRDIF។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានអបអរសាទរចំពោះ ប្រទេសរុស្ស៊ីទៅលើការផលិត...
ភ្នំពេញ៖ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មី នៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញ ឲ្យកាន់តែប្រសើរថែមទៀត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់...
បរទេស៖អតីតមេបញ្ជាការជាន់ខ្ពស់ សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែរង់ចាំ រហូតដល់ឆ្នាំ២០២១ ដើម្បីបន្តកិច្ចពិភាក្សាការទូតជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិការួច។ លោកឧត្តមសេនីយ៍ Vincent Brooks ដែលធ្លាប់បម្រើការជាមេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សាការពារជាតិសេអ៊ូលប្រចាំឆ្នាំថា ប្រទេសកូរ៉េខាងជើង នឹងទាញយកប្រយោជន៍ពីការបោះឆ្នោតរបស់កូរ៉េខាងត្បូង សម្រាប់ក្រុមចរចាកាន់តែ ប្រសើរឡើង។ គួរបញ្ជាក់ថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង បានបញ្ជាក់ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧.១៥៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាតួលេខមួយប្រៀបធៀបនឹងថ្ងៃមុននេះមួយថ្ងៃគឺមានចំនួន (៧.០១៧នាក់) ។ នេះជាលើកទី៤ហើយដែលប្រទេសបារាំង បានកត់ត្រាចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃដែលបានកើនឡើងលើសពី៧.០០០នាក់ ដែលចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។ នៅថ្ងៃអង្គារនេះ មានករណីថ្មីចំនួន៧.៣១៩នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង និងមានចំនួនច្រើនបំផុត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី៥...
ភ្នំពេញ ៖ លោក ជា សុវណ្ណធួន ប្រធានចលនា យុវជន១៥៧ក្រុងសិរីសោភ័ណ្ឌ តំណាងលោក ចៅ ជីអាន ប្រធានសាខាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងលោក អេម ពៅ អនុប្រធាន លោក អ៊ូ លីវិន និងសមាជិក៥រូបទៀតបានចុះសួរសុខទុក្ខគ្រួសារ លោក អ៊ូច...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នាព្រះមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ៕