ភ្នំពេញ៖ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ក្នុងឱកាសអញ្ជើញចូលរួមប្រជុំ ពិនិត្យតាមដាន អំពីស្ថានភាពនៃការបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផលស្រូវដើមរដូវ និងការនាំចេញអង្ករ ឆ្នាំ២០២០ របស់ក្រុការងារ ក្នុងក្របខ័ណ្ឌ គ.ស.ហ ក្រោមអធិបតីភាព លោក ជូ វិជិត្ត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ។កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមើលឃើញថា ជារួមគិតត្រឹមខែសីហានេះ កសិករបានធ្វើការដាំដុះស្រូវរដូវវស្សា បានលឿនជាង បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ ការប្រមូលផលស្រូវស្រាលនៅដើមរដូវនេះ ទទួលបានទិន្នផលជាមធ្យម ៤តោន ក្នុង១ហិកតា។ ស្ថានភាពទឹកទន្លេឆ្នាំនេះទាបជាង ឆ្នាំ២០១៩ ដែលរហូតមកដល់ពេលនេះ ទឹកមិនទាន់ចូលដល់តំបន់ធ្វើស្រូវប្រដេញទឹកនៅឡើយទេ ហេតុនេះកសិករអាចប្តូរពីការដាំដុះស្រូវប្រដេញទឹក មកដាំដុះស្រូវរដូវវស្សាវិញ ដែលអាចបង្កើនរដូវដាំដុះបន្ថែម និងធ្វើឲ្យផ្ទៃដីដាំដុះស្រូវរដូវវស្សាកើនឡើងច្រើនជាងមុន។ យោងតាមលទ្ធផលនៃការបង្កបង្កីនផលនេះ ប្រទេសកម្ពុជាអាចធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ និងបម្រើឲ្យការនាំចេញអង្ករបានតាមការគ្រោងទុក បើទោះបីភ្លៀងបានធ្លាក់ដើមរដូវ តែក្រោយមកជួបនូវគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវសែនក្រអូបមួយចំនួនក៏ដោយ ។ ការប្រមូលផលស្រូវស្រាល (សែនក្រអូប និងអ៊ីអ៊ែ) ដើមរដូវឆ្នាំនេះ មានការយឺតយ៉ាវជាងឆ្នាំ២០១៩ បង្កឡើងដោយគ្រោះរាំងស្ងួតជាហេតុនាំឲ្យល្បឿននៃការដាំដុះយឺតយ៉ាវ និង ស្រូវដែលរងផលប៉ះពាល់ខ្លាំងដែលតម្រូវឲ្យកសិករភ្ជួរចោល និងដាំដុះឡើងវិញមួយចំនួន ហើយការប្រមូលផលនឹងត្រូវអូសបន្លាយរហូតដល់ ខែតុលា វិច្ឆិកា និងខែធ្នូ ព្រមគ្នាជាមួយនឹងការប្រមូលផល ស្រូវផ្កាម្លិះ-ផ្ការំដួល ។ ការនាំចេញអង្ករ ៧ខែ កន្លងមក បានចំនួន ៤២៦ ០៧៣ តោន កើនឡើង ចំនួន ១១៨ ០៦០ តោន ស្មើនឹង៣៨,៣៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ យោងតាមលទ្ធផលនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២០ នឹងអាចឈានដល់ ៨០០ ០០០ តោន ។ ហេតុនេះដើម្បីសម្រេចបាននូវគោលដៅនាំចេញអង្ករ ៨០០ ០០០ តោន សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំនូវការគាំទ្រជាឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៣០ លានដុល្លារ បន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងស្នើសុំប្រើប្រាស់ឥណទានក្រោមកម្មវិធីនេះសម្រាប់រយៈពេល១២ខែ។
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីបើកដំណើរការប្រព័ន្ធប័ណ្ណសមាជិកភាព និងកម្មវិធី App របស់ខ្លួនផ្ទាល់ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ និងភាពងាយស្រួលដល់សមាជិក សមាជិកា ក្នុងការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជារក្សាភាពជិតស្និត ក្នុងនាមជាក្រុមគ្រួសារ ស.ស.យ.ក. តែមួយ។ ប័ណ្ណសមាជិកភាពដែល ស.ស.យ.ក. បានរចនាឡើង និងប្រកាសបើកដំណើរការនេះ មានទម្រង់ថ្មីប្លែក...
ថ្ងៃទី២៨ ខែសីហា អគ្គស្ថានីយវិទ្យុ និងទូទស្សន៍ មជ្ឈិមចិន គណៈកម្មាធិការសេដ្ឋកិច្ច អាមេរិកឡាទីននិង ការ៉ាប៊ីន និងសហព័ន្ធ សារព័ត៌មាន អាមេរិកឡាទីន បានរួមគ្នា រៀបចំវេទិកាសហប្រតិបត្តិការតាមអនឡាញ នៃ ប្រព័ន្ធសារព័ត៌មាន ក្រោមប្រធាន បទ ”ដៃគូអាមេរិកឡាទីន” ឆ្នាំ២០២០តាម រយៈប្រព័ន្ធវីដេអូ។ តំណាងមកពី ស្ថាប័នសារព័ត៌មាន...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងតែប្រយុទ្ធនឹងចលនាពួកឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់ស្កាត់កម្ទេចចោល មីស៊ីលផ្លោងមួយគ្រាប់ ដែលហោះតម្រង់ទៅទីក្រុង Najran។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយកាសែតរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាននិយាយបន្ថែមឲ្យដឹងថា...
BBC៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បារាំងបានការពារ ការដោះអាវដេកហាលថ្ងៃ បន្ទាប់ពីប៉ូលីសបានស្នើសុំស្ត្រីមួយក្រុម ដែលនៅលើ ឆ្នេរមេឌីទែរ៉ាណេ ដើម្បីបិទបាំងរាងកាយវិញ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ស្រ្តីចំនួន ៣ នាក់ ត្រូវបានមន្រ្តីប៉ូលីស នៅឆ្នេរខ្សាច់នៅ Sainte-Marie-La-Mer ដើរមកជិត បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារដែលមកលំហែកាយ។...
បរទេស៖ អ្នកសេដ្ឋកិច្ចកំពូលម្នាក់ របស់ចិនដីគោកលោក Li Daokui បានប្រាប់កាសែត South China Morning Post កាលពីថ្ងៃពុធថា ប្រទេសចិនគួរតែកាត់បន្ថយឱសថ និងការនាំចេញថ្នាំពេទ្យ ទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រារាំងការចូលប្រើប្រាស់របស់ វត្ថុពាក់កណ្តាលចំឡង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០...
បរទេស៖ ស្ត្រីអាយុ ៥១ ឆ្នាំម្នាក់បានស្លាប់ដោយសារមេរោគកូវីដ១៩ នៅទីក្រុង ដាណាង នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបាននាំឱ្យចំនួនអ្នកស្លាប់ នៅប្រទេសវៀតណាម កើនឡើងដល់ ៣០ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រសួងសុខាភិបាលវៀតណាមថា “ អ្នកជំងឺទី៦៩៦ ”...
ភ្នំពេញ ៖ ស្នងការខេត្តកណ្តាល លោក ឈឿន សុចិត្ត បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា យោធា ប្រទេសវៀតណាម កំពុងសាងសង់កន្លែងសម្រាប់ឈរជើងថ្មីកាន់តែរឹងមាំជាងមុននៅលើទីតាំងកំពុងបោះតង់ស្រាប់ចំនួន៤កន្លែងទៀត ដែលមាន ចំងាយ១២០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែន។ របាយការណ៍លោក ឈឿន សុចិត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ផ្ញើជូនអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌបានឲ្យដឹងថា...
បរទេស៖ ទីក្រុង Kenosha របស់សហរដ្ឋអាមេរិក បានក្លាយជាចំណុចក្តៅមួយ ផ្សេងទៀតសម្រាប់ការធ្វើបាតុកម្មដោយ ហិង្សាបន្ទាប់ពីវីដេអូបានលេចចេញ តាមអ៊ិនធរណេត របស់ប៉ូលីសស្បែកសបានបាញ់បុរស ស្បែកខ្មៅម្នាក់ឈ្មោះ Jacob Blake ចំនួន៧គ្រាប់ ពីខាងក្រោយខ្នង។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំ បង្កជាអំពើហិង្សាការលួចដុត និងលួចប្លន់ដែលធ្វើឱ្យអភិបាលរដ្ឋ Wisconsin ប្រកាសអាសន្ន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅតែបន្តជំរុញឲ្យលុបបំបាត់ ទាំងស្រុង នូវកម្មវិធីអាវុធនុយក្លេអ៊ែ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ ថ្លែងនៅក្នុងកម្មវិធីមួយនៅហាវ៉ៃ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានមានប្រសាសន៍ថា យោធាសហរដ្ឋអាមេរិក មានទំនួលខុសត្រូវរក្សាការត្រៀមលក្ខណៈឲ្យរួចរាល់ក្នុងការប្រឆាំងនឹងកូរ៉េខាងជើង...