វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ អំពីការផ្តល់សិទ្ធិឲ្យជួយសង្គ្រោះបន្ទាន់ សម្រាប់ក្រុមវេជ្ជបណ្ឌិត ដោយប្រើប្រាស់សេរ៉ូមឈាម ឬហៅថា ផ្លាស្មាសេរ៉ូម ដែលយកចេញពីរាងកាយរបស់អ្នកជំងឺ បានជាសះស្បើយពីជំងឺកូវីដ១៩ ដើម្បីធ្វើការព្យាបាលទប់ទល់នឹងជំងឺនេះ ដែលបានសម្លាប់ មនុស្សអស់ជាង១៧៦.០០០នាក់នៅសហរដ្ឋអាមេរិក ។ ការផ្តល់សិទ្ធិនេះ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធបានចេញទិន្នន័យចុងក្រោយឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់៣.១០៦.៣៤៨នាក់ និងមានអ្នកស្លាប់សរុបកើនដល់៥៧.៥៤២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។ អ្នកឆ្លងជំងឺថ្មីមានចំនួន៦១.៤០៨នាក់ និងមានអ្នកស្លាប់ចំនួន៨៣៦នាក ដែលត្រូវបានគេរាយការណ៍ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ។ យោងតាមទិន្នន័យបានឲ្យដឹងថា ចំនួនអ្នកជំងឺធ្ងន់ធ្ងរមានចំនួន៧១០.៧៧១នាក់ នៅទូទាំងប្រទេសឥណ្ឌា ទោះបីជាយ៉ាងនេះក្តី ក៏មានអ្នកជាសះស្បើយពីជំងឺ និងចាកចេញពីមន្ទីរពេទ្យវិញ ចំនួន២៣៨.០៣៥នាក់ដែរ...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំ ប្រចាំឆមាស លើកទី៤ នៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និង ផ្តល់យោបល់ នឹង ថ្ងៃអង្គារ ទី ២៥ ខែសីហា ឆ្នាំ ២០២០ នៅវិមានសន្តិភាពវេលាម៉ោង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ។ នេះបើតាមបញ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ នៅថ្ងៃចន្ទ ទី២៤ សីហា ២០២០។ ក្នុងកិច្ចប្រជុំពិភាក្សានេះ បានសម្រេចដាក់ចេញនូវអភិក្រមពីរ ដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម៖ ១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានករណីបុកគ្នារវាងរថយន្តដឹកអ្នកដំណើរ០១គ្រឿង និងរថយន្តដឹកទំនិញធុនតូច បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១០នាក់ និងបង្កឲ្យរបស់អ្នកផ្សេងទៀតចំនួន ២០នាក់ កាលពីថ្ងៃអាទិត្យ នៅខេត្ត Balochistan ស្ថិតនៅភាគនីរតីនៃប្រទេសប៉ាគីស្ថាន ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរបានដឹកអ្នកដំណើរជាង២០នាក់ ត្រូវបានបុកដោយរថយន្តដឹកទំនិញ ដែលមានអ្នកក្នុងរថយន្តនោះតែ០២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ថា ប៉ូលិស និងយោធា បាននិយយាយថា យ៉ាងហោចណាស់មនុស្សចំនួន០៩នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកផ្ទួនគ្នា នៅខេត្ត Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន នៅពេលថ្ងៃត្រង់ នៅថ្ងៃចន្ទនេះ ។ យោងតាមសេចក្តីរាយការណ៍បឋម យោធាបាននិយាយថា ដំបូងឡើយផ្ទុះនៅម៉ោងប្រមាណ១០និង០០នាទីថ្ងៃត្រង់ នៅមុខហាងលក់គ្រឿងទេសមួយកន្លែង ដែលមានផ្លូវមមាញឹក...
បរទេស៖ ប្អូនស្រីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ គឺលោកស្រី Maryanne Trump Barry បានបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះចរិតរបស់បងប្រុសលោកស្រី និង ការសម្តែងរបស់លោកក្នុងនាមជាប្រធានាធិបតី នៅក្នុងការសន្ទនាដែលបានថតជាការសម្ងាត់ជាមួយក្មួយស្រីរបស់នាងគឺ Mary Trump ដែលបានបោះពុម្ពសៀវភៅនិយាយអំពីពូរបស់នាង កាលពីពេលកន្លងមក។ យោងតាមសារព័ត៌មាន USA Today ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃឈប់សម្រាកចាប់ពី ថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានគ្រោះថ្នាក់ ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥១លើកដែលបណ្ដាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ និងរង របួសចំនួន៧០នាក់ ។នេះបើអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ដោយឡែកការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយ សមត្ថកិច្ចគ្រប់គោលដៅបានធ្វើការត្រួតពិនិត្យយានយន្តទាំង នៅតាមចំណតដើមទី តាមដងផ្លូវជាតិ និងគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្រ្ត រាជធានី-ខេត្ត ដោយបានរកឃើញយានយន្តល្មើស...
ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋម របស់មន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួន ១.៤៥៩.៣៨៦នាក់ ក្នុងនោះ ភ្ញៀវជាតិ ចំនួន១.៤៤៥.២៣៨ នាក់ និងភ្ញៀវអន្តរជាតិ ចំនួន១៤.១៤៨ នាក់។ បើយោងតាមគេហទំព័រហ្វេប៊ុករបស់ ក្រសួងទេសចរណ៍...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅយប់ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២០ បានច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានស្នើឱ្យអាជ្ញាធរ មានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពីមានគណនីហ្វេសប៊ុកមួយឈ្មោះ សួង ណារី បានសរសេរថា “ច្រើនណាស់! ថ្ងៃនេះ រកឃើញឆ្លង...