បរទេស៖នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលី លោក Scott Morrison នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនឱសថ AstraZeneca ដើម្បីផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋទាំងអស់ដោយមិនគិតថ្លៃ។ ក្រោយកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនឱសថមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះ នឹងផ្តល់ឲ្យគ្រប់គ្រាន់នូវថ្នាំវ៉ាក់សាំង ដែលខ្លួនផលិតជាមួយសាកលវិទ្យាល័យ Oxford University ដល់ពលរដ្ឋអូស្ត្រាលីគ្រប់រូប ប្រសិនបើវាបង្ហាញឲ្យឃើញនូវភាពជោគជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតជុំវិញករណី ស្លាប់របស់ឧត្តមសេនីយប្រដាប់អាវុធរុស្ស៊ីម្នាក់ នៅក្នុងប្រទេសស៊ីរី និងការរងរបួសរបស់ទាហាន ពីរនាក់ទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ទាហានរុស្ស៊ី ៣ នាក់បានរងរបួស នៅក្នុងការបំផ្ទុះមួយនៅក្នុងប្រទេសស៊ីរី។ ម្នាក់ក្នុងចំណោមពួកគេ...
បរទេស៖ ប៉ូលីសថៃ នឹងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំចំនួន ៦ នាក់ នៃការប្រជុំនយោបាយ កាលពីថ្ងៃទី ១០ ខែសីហានៅឯទីតាំង Rangsit នៃសកលវិទ្យាល័យ Thammasat ក្នុងខេត្ត Pathum Thani ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ ៖ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃ ទី១៧ -១៨ ខែសីហា ឆ្នាំ ២០២០) ខេត្ត ប៉ៃលិន បានទទួលភ្ញៀវ ទេសចរជាតិ សរុបចំនួន ៨,២១៧នាក់។ ចំពោះស្ថានភាពទូទៅ ឃេីញថាមានសន្តិសុខ សណ្តាប់ ធ្នាប់ របៀបរៀបរយល្អ មាន ការ យាមប្រចាំការពីកម្លាំងសមត្ថកិច្ច។...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានពិភាក្សាអំពីវិធានការនានា ដើម្បីបង្កើតការជឿទុកចិត្ត និងតម្លាភាពជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper ក្នុងពេលសន្ទនាតាមទូរស័ព្ទ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រមុខការពារជាតិទាំងពីររូប បានពិភាក្សាពីវិធានការដើម្បីបង្កើតការជឿទុកចិត្ត និងតម្លាភាពដើម្បីទប់ស្កាត់ ឧប្បត្តិហេតុក្នុងអំឡុងពេលសកម្មភាពយោធារបស់ភាគីទាំងពីរ” ។ យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា លោក Shoigu និងលោក...
បរទេស៖ ក្រសួងការបរទេសវៀតណាម បានអំពាវនាវ ឱ្យប្រទេសម៉ាឡេស៊ី ស៊ើបអង្កេតទៅលើការសម្លាប់អ្នកនេសាទជនជាតិវៀតណាមម្នាក់ ដោយឆ្មាំសមុទ្រ របស់ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងលោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា អ្នកនេសាទដែលមិនទាន់ស្គាល់...
ភ្នំពេញ៖ក្នុងថ្ងៃទីពីរនាឱកាសឈប់សម្រាក រយៈពេលវែងដែលត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេសចំនួន ២៧៧,០៧៨នាក់ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងគេ។ យោងតាមស្ថិតិភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន ២,៧៧០នាក់៕
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានទូកចំនួន១គ្រឿងបានលិចចូលក្នុងបឹងមួយដែលស្ថិតនៅខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃចន្ទ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១១នាក់ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស១៣នាក់ក្នុង១គ្រួសារបានជួលទូកមួយគ្រឿងដើម្បីជិះនៅឯបឹង Keenjhar ក្នុងស្រុក Thatta នៅខេត្ត Sindh ប៉ុន្តែដោយសារទូកមិនមានលំនឹង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ ការចូលប្រើបន្ទះឈីបកុំព្យួទ័រ ដ៏សំខាន់របស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យប៉ះពាល់ដល់ ម្ចាស់ជើងឯកបច្ចេកវិទ្យាចិនមួយនេះយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រកាស ដាក់ទណ្ឌកម្មថ្មីៗដែលដាក់កម្រិតលើក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិកបរទេសណាមួយ ពីការលក់បន្ទះឈីប ដែលបានអភិវឌ្ឍ ឬផលិតដោយប្រើសូហ្វវែរ ឬបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយមិនមានការ អនុញ្ញាតឱ្យធ្វើដូច្នេះឡើយ។...