ភ្នំពេញ ៖ បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានស្រ្តីជនជាតិវៀតណាម និងកូនប្រុសអាយុ បានលួចចេញ ពីការធ្វេីចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេច ខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង។ លោកស្រីបញ្ជាក់ តាមតេឡេក្រាម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ថា “មានករណី ជនជាតិវៀតណាម ដែលជាស្ត្រីអាយុ...
គណៈបក្សកុម្មុយនិស្តចិន ប្រកាន់ភ្ជាប់ បេសកកម្មបឋមចិត្ត
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ៖ មួយរយៈកាលចុងក្រោយនេះ មានជនក្រុម បានចាប់ផ្តើមពុះឡូតិ៍ដីចំការ ដែលមិនមានបណ្ណកម្មសិទ្ធ នៅខេត្តខេត្តមួយចំនួន ដោយប្រើភ្នាក់ងារលក់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងតម្រូវឱ្យអ្នកទិញ បង់រំលស់ក្នុងតម្លៃថោកៗ ហេីយសន្យាថា នឹងមានប្លង់រឹង រឺប័ណ្ណកម្មសិទ្ធ ពេលបង់ប្រាក់គ្រប់ចំនួន ក្នុងរយ:ពេល ២ រឺ ៣ ឆ្នាំ។ អ្នកជំនាញវិស័យអចលនទ្រព្យមួយរូប បានលើកឡើងថា មួយរយៈនេះ ឃើញថា មានជនខិលខូច តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប្រកាសលក់ដីឡូតិ៍ចំការថោកៗ បើទោះជាមិនទាន់មានបណ្ណកម្មសិទ្ធិនោះទេ ជាក់ស្តែងជួនកាលកក់លុយពីប្រជាជន ក្នុងចំនួនតិចតួច ហើយគ្រាន់តែបង្ហាញលិខិតទទួលស្គាល់ត្រឹមភូមិ...
បរទេស៖ មន្ត្រីរដ្ឋាភិបាល មួយរូបបាននិយាយប្រាប់ថា មនុស្សមានចំនួនតិចបំផុត១៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារ ទៅលើសណ្ឋាគារដ៏មានប្រជាប្រិយភាពមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក Ismael Mukhtaar Omar ជាមន្ត្រីនាំពាក្យក្រសួងព័ត៌មាន របស់ប្រទេសសូម៉ាលី បាននិយាយប្រាប់ថា ការឡោមព័ទ្ធដ៏សាហាវនៅសណ្ឋាគារ Elite ក្នុងទីក្រុង Mogadishu ប្រព្រឹត្តទៅអស់រយៈពេល៤ម៉ោង នៅមុនពេលពួកសកម្មប្រយុទ្ធ៥នាក់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺរបស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤.៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៩២៧.៧៤៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍មកថា កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១.៥៧៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៧០៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺបានកើនឡើងដល់៣.៣១៧.០៩៦នាក់ និងមានអ្នកស្លាប់សរុបកើនដល់១០៧.២៣២នាក់ ។ ប្រេស៊ីល ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ។ ក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ ជាកន្លែងដែលផ្ទុះជំងឺខ្លំាងក្លាជាងគេ...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២០នេះបានបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឲ្យការពារ ខ្លួនជំងឺកូវីដ១៩និងគោរពច្បាប់ចរាចរណ៍ក្នុងអំឡុងពេលឈប់សម្រាក៥ថ្ងៃ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកថា”រីករាយថ្ងៃឈប់សម្រាក ១៧- ២១! សូមថែរក្សាសុវត្ថិភាពសុខភាពចៀសវាង ការឆ្លងជំងឺកូវីដ១៩សូមសម្អាតរថយន្តជាប្រចាំ ពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ចៀសវាងធ្វើដំណើរជាមួយអ្នកមាន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា នៅរដ្ឋ Bihar ភាគខាងកើតប្រទេស បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៨,១លាននាក់ ។ យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា គ្រោះទឹកជំនន់បន្តកើតឡើង ដោយគ្រប់ដណ្តប់លើស្រុកចំនួន១៦ទូទាំងរដ្ឋ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋចំនួន៨.១៣១.៨៤១នាក់ ។ គ្រោះទឹកជំនន់បន្តកើតឡើងដោយបានវាយប្រហារ នៅលើភូមិចំនួន១.៣១០ដោយបានរាលដាលដល់ជាង១៣០ប្លុក ក្នុងចំណោមស្រុកទាំង១៦...
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា លើសពី២,៥លាននាក់ គិតត្រឹមថ្ងៃសៅរ៍ ទន្ទឹមនឹងនេះដែរ ហ្វីលីពីន ត្រូវបានគេរាយការណ៍ករណីថ្មីប្រចាំថ្ងៃចំនួន៤.៣៥១នាក់ ។ ក្រសួងសុខាភិបាលសហព័ន្ធបានប្រកាសទិន្នន័យចុងក្រោយថា សរុបករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់២.៥២៦.១៩២នាក់ ខណៈអ្នកស្លាប់សរុបចំនួន៤៩.០៣៦នាក់ ។ មានករណីថ្មីលើសពី៦៥.០០២នាក់ បានបូកបន្ថែមគិតចាប់ពីថ្ងៃសុក្រ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ៩៩៦នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះដោយសារវីរុស...