(ភ្នំពេញ) ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០៖ កាន់តែរំភើបរីករាយជាមួយនឹងប្រូម៉ូសិនថែមជូនដ៏អស្ចារ្យបំផុតពី សាមសុង…!! រាល់ការទិញស្មាតហ្វូនជំនាន់ចុងក្រោយម៉ូឌែល Samsung Galaxy A51 ចាប់ពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២០ នឹងទទួលបានការថែមជូនដងថតទប់លំនឹង Smooth X តម្លៃ $59 មួយគ្រឿងភ្លាមៗតែម្តង…! អីក៏ជួនគ្នាល្អម្លេះ…! ថ្ងៃឈប់សម្រាកច្រើនថ្ងៃនឹងខិតជិតមកដល់ឆាប់ៗនេះហើយ…អ៊ីចឹងគឺជាពេលដ៏ល្អ និងរីករាយបំផុតក្នុងការសម្រាកលំម្ហែកាយ និងជួបជុំក្រុមគ្រួសារ! ទិញស្មាតហ្វូន Galaxy A51 ដែលមានកាមេរ៉ាមុខថត Selfie ច្បាស់ល្អទំហំ 32 មេហ្គាភិចស៊ែល និងកាមេរ៉ាក្រោយចំនួន 4 គ្រាប់ជាមួយកាមេរ៉ាគោលទំហំដល់ទៅ 48 មេហ្គាភិចស៊ែលអាចថត និងចាប់ប្លង់ច្បាស់ល្អខ្លាំង…ហើយថែមទាំងទទួលបានការថែមជូនដងទប់លំនឹង Smooth X មួយគ្រឿងថែមទៀតគឺដឹងតែសប្បាយខប់ៗតែម្តង! ជាមួយនឹងប្រូម៉ូសិនថែមជូនដ៏ពិសេសនេះគឺប្រាកដជាមិនឱ្យអតិថិជនទាំងអស់ខកខានពេលវេលាដ៏សប្បាយរីករាយឡើយ…! ជាពិសេសលោកអ្នកអាចផ្តិតយកអនុស្សាវរីយ៍ជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ និងមិត្តភក្តិបានដោយរីករាយ! សូមបញ្ជាក់ថាSamsung Galaxy A51 គឺជាស្មាតហ្វូនដែលមានគុណភាពខ្ពស់…រូបរាងស្អាតទាក់ទាញ…ថតរូបបានស្អាតល្អ…និងមានតម្លៃសមរម្យបំផុតផងដែរ! បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យនេះគឺសម្រាប់តែការទិញ Samsung Galaxy A51ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២០ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ តែប៉ុណ្ណោះ…! រាល់ការទិញទូរស័ព្ទSamsung Galaxy A51 នឹងមានប័ណ្ណធានារយៈពេល 1 ឆ្នាំជាផ្លូវការពីក្រុមហ៊ុន សាមសុង …!! សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 ! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!
ហ្សាកាតា៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ីបានយល់ព្រមបង្កើតប្រព័ន្ធបញ្ចូល ពិសេសមួយសម្រាប់អ្នកធ្វើដំណើរអាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូង លើកលែងតែការរឹតត្បិត ការចូលរបស់ខ្លួន ដែលបានដាក់លើបញ្ហា ដែលទាក់ទងនឹងជំងឺឆ្លង។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា វិធានការណ៍នេះនឹងចូលជាធរមាន នៅថ្ងៃទី១៧ ខែសីហានេះ នឹងលើកលែងឱ្យពាណិជ្ជករកូរ៉េខាងត្បូង ពីការធ្វើច័តាឡីស័ករយៈពេល ២ សប្តាហ៍នៅពេលពួកគេចូលប្រទេសអាស៊ីអាគ្នេយ៍ ដោយលក្ខខណ្ឌ ដែលពួកគេដាក់លទ្ធផលតេស្តមេរោគអវិជ្ជមាន។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះ នៅពេលដែលរដ្ឋមន្រ្តីការបរទេសលោកស្រី Kang...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានលើកឡើងថា ប្រទេសនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះភ្លៀងដ៏ខ្លាំងនាពេលថ្មីៗនេះ ប៉ុន្តែមិនគួរទទួលយកជំនួយពីខាងក្រៅណាមួយនោះទេ ដោយសារតែហានិភ័យ នៃការឆ្លងមេរោគកូវីដ-១៩នេះ។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាល របស់កូរ៉េបានឲ្យដឹងថាលោកប្រធាន គីម បានធ្វើការកត់សម្គាល់នេះក្នុងពេលដឹកនាំ កិច្ចប្រជុំនយោបាយរបស់ គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធានការណ៍ ដើម្បីស្តារទឹកជំនន់ឡើងវិញ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការមិនទុកឱ្យមានការខិតខំប្រឆាំង នឹងមេរោគនេះ។ លោកគីម ជុងអ៊ុន បានបញ្ជាក់បន្ថែមថា...
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាង ២០ កំពុងចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំង COVID-១៩ របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យលោកស្រីហ្សាកា ហាវ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសរុស្ស៊ីរក្សាទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអង្គការសុខភាព ពិភពលោក (WHO) ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់អនាគតរបស់វ៉ាក់សាំង។ លោកស្រីបានរំលឹកថាអង្គការសុខភាព ពិភពលោក បានចាប់ផ្តើមដំណើរការឧបករណ៍ទទួលបន្ទុកជំងឺកូវីដ-១៩ ដែលជាភាពជាដៃគូសកល...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Putin និងលោកប្រធានាធិបតីបារាំង Macron បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាព នៅក្នុងប្រទេសលីបង់ និងប្រទេសអ៊ុយក្រែនផងដែរ។ វិមានក្រមឡាំងបានប្រកាសអំពីកិច្ចសន្ទនាគ្នា លើកនេះហើយបានបញ្ជាក់ទៀតថា លោក Putin និងលោក Macron បានពិភាក្សាលម្អិតអំពីស្ថានភាព នៅសាធារណរដ្ឋលីបង់ដោយផ្តោតលើជំហានដែលរុស្ស៊ី និងបារាំងបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅប្រទេសនេះ ជាពិសេសនៅបន្ទាប់ពីមានការផ្ទុះនៅកំពង់ផែបេរូត កាលពីថ្ងៃទី ៤ ខែសីហា។ ក្នុងនោះផងដែរប្រធានាធិបតីទាំងពីររូប...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃម្សិលមិញត្រូវបានគេមើលឃើញថាមានវត្តមាន នៅក្នុងយុទ្ធនាការមួយរបស់លោកនៅឯស្រុកកំណើត ទីក្រុង Deleware ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍នេះ លោកត្រូវបានគេមើលឃើញថាដែរថាបាន បង្ហាញខ្លួនជាលើកដំបូងជាមួយនឹងដៃគូរបស់ខ្លួន គឺលោកស្រី Kamala Harris ដែលជាបេក្ខភាពអនុប្រធានាធិបតី របស់បក្សប្រជាធិបតេយ្យដូចគ្នានោះ។ មុនយុទ្ធនាការនេះប៉ុន្មានដែលវាត្រូវបានពន្យាពេល ដោយសារតែការដាច់ភ្លើងទីបំផុតអតីតប្រធានាធិបតិអាមេរិកលោក Biden...
បរទេស៖កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការបង្កើនថវិកា១,៤ពាន់លនាដុល្លារ សម្រាប់គម្រោងចំណាយលើការពារជាតិនាឆ្នាំក្រោយ ស្របពេលដែលប្រទេសចិនប្រកាសសេចក្តីលម្អិតសមយុទ្ធចម្បាំងដ៏ថ្មីបំផុតរបស់ខ្លួន នៅជិតកោះតៃវ៉ាន់។ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា “ការបង្កើនក្នុងកញ្ចប់ថវិកាការពារជាតិ នឹងសម្របសម្រួលដល់ការអនុវត្តភារកិច្ចកសាងកម្លាំងយោធានិងការត្រៀមសម្រាប់សង្គ្រាមផ្សេងៗ និងធានាដល់សន្តិសុខជាតិ សន្តិភាពនិងស្ថិរភាពតំបន់”។ គួរបញ្ជាក់ថា យោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានមួយ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកស្រី ត្សៃ អ៊ីងវិន កំពុងតែស្នើថវិកា៤៥៣,៤ពាន់លានដុល្លារតៃវ៉ាន់ ក្នុងការចំណាយលើការពារជាតិ សម្រាប់រយៈពេលមួយឆ្នាំ...
ភ្នំពេញ៖ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោន ហោស៍ – ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មី គម្រោងតែមួយ ដែរមានត្រឹមតែ 50ខ្នងតែប៉ុណ្ណោះ បុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់ $ 10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក ការិយាល័យលក់...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចំនួន៣គ្រឿង ត្រូវបាបញ្ជូនទៅកាន់មូលដ្ឋានដ៏ដាច់ស្រយាល់មួយនៅមហាសមុទ្រឥណ្ឌា។ យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងនោះ បានធ្វើដំណើរទៅដល់ទីតាំងគាំទ្រកងទ័ពជើងទឹកអាមេរិក Diego Garcia ជាមូលដ្ឋានយោធាមួយ ដែលធ្វើប្រតិបត្តិការរួមគ្នាដោយសហរដ្ឋអាមេរិកនិងអង់គ្លេស នៅលើប្រជុំកោះ Diego Garcia ស្ថិតតាមខ្សែបន្ទាត់អេក្វាទ័រ នៅមហាសមុទ្រឥណ្ឌា។ ការធ្វើដំណើររយៈពេល២៩ម៉ោង ពីមូលដ្ឋានទ័ពអាកាសអាមេរិក Whiteman...