ស្វាយរៀង ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២០ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេង ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ អញ្ជើញចូលរួមក្នុងវេទិការនេះមានលោកម៉ែន វិបុលអភិបាលខេត្ត និងលោក លោកស្រីជាអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ចកម្មខេត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី...
ភ្នំពេញ៖យោងតាមតម្លៃលក់រាយប្រេងឥន្ធនៈថ្មី របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ប្រេងសាំងធម្មតាមានតម្លៃ៣០០០រៀលក្នុងមួយលីត្រខណៈប្រេងម៉ាស៊ូត២៧៥០រៀលក្នុងមួយលីត្រ។
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រទេស ស៊ុយអែតនៅតែបន្ដផ្ដល់ថវិកាមកកម្ពុជា ប៉ុន្ដែបង្វែរថវិការទាំងនោះទៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្ស ដូច្នេះ ថវិកាទាំងនេះនឹងប្រើប្រាស់តាមរយៈNGOs។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០...
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវករណីទំនាស់រហូតឈានដល់ការផ្ទុះអាវុធខ្លីដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរសក្តិ វរសេនីយ៍ត្រី មុខងារ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស។...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងកិច្ចការបរទេសបានចេញ សេចក្តីប្រកាសមួយថា រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំយកពលរដ្ឋចំនួន ១០.៤៨២នាក់ ឲ្យធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញតាមជើងហោះហើរ និងជើងហោះហើរពិសេស កាលពីយប់ថ្ងៃពុធ ។ ដោយការដាក់ការសង្ស័យទៅលើជើងហោះហើរអន្តរជាតិ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ឆ្លងរាលដាលខ្លាំង រដ្ឋាភិបាលបាននាំយកពលរដ្ឋរបស់ខ្លួនត្រឡប់មកវិញ ពីបណ្តាប្រទេសមួយចំនួន និងតំបន់ជាច្រើនទៀត ។...
តេអេរ៉ង់៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់នៅថ្ងៃពុធនេះ បានឲ្យដឹងថាការដេញថ្លៃសហរដ្ឋអាមេរិក ដើម្បីបន្តការហាមឃាត់អាវុធរបស់អង្គការ សហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់ ខ្វះមូលដ្ឋាន “ស្របច្បាប់” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំង ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់ រូហានីបានលើកឡើងថាសហរដ្ឋអាមេរិក គ្មានសិទ្ធិក្នុងការប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) សម្រាប់ គោលបំណងរបស់ខ្លួននោះទេ។ លោករូហានី បាននិយាយសំដៅដល់ការដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨...
សេអ៊ូល៖ ប្រភពពីការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន កំពុងពិភាក្សាគ្នាលើមធ្យោបាយនានា ដើម្បីបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ សម្រាប់អ្នកធ្វើដំណើរអាជីវកម្ម។ កាលពីខែមុនទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានចាប់ផ្តើមកិច្ចពិភាក្សាការទូត ស្តីពីការបន្ធូរបន្ថយការរឹតត្បិតដោយផ្អែកលើទស្សនៈរួមគ្នាថា ប្រទេសទាំងអស់គួរតែអនុញ្ញាតឱ្យមានការចូលរបស់អ្នកជំនួញដរាបណា ពួកគេមិនធ្វើឱ្យអន្តរាយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ កិច្ចពិភាក្សាបច្ចុប្បន្នស្ថិតនៅដំណាក់កាលដំបូង ដែលបណ្តាប្រទេសនានាកំពុងពិនិត្យលើអង្គហេតុពាក់ព័ន្ធដែលជាដំណើរការមួយ ដែលអាចចំណាយពេលខ្លះ”៕ ដោយ ឈូក...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ ប្រទេសរុស្ស៊ីលោក Mikhail Murashko បាននិយាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំង ការពារមេរោគកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Murashko បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ដំបូងបង្អស់កន្លែងផលិតនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានតម្រង់ឆ្ពោះទៅរក ទីផ្សារក្នុងស្រុកដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនរបស់យើង” ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។ ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា...