កំពង់ចាម៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករអោយធ្វើការ ពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង។ ក្នុងឱកាសអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះ រាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារជូនចំពោះ នាយឧត្តមសេនីយ៍ MICHEL AOUN ប្រធានាធិបតី នៃសាធារណរដ្ឋលីបង់ ដើម្បីចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយ ចំពោះសោកនាដកម្មដ៏រន្ធត់ ក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លាចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានស្នើឲ្យម្ចាស់គម្រោងបុរីធំៗ នៅរាជធានីភ្នំពេញ ត្រូវតែមានរថយន្តពន្លត់អគ្គីភ័យ ប្រចាំការក្នុងបុរីផ្ទាល់ខ្លួន ដើម្បីបង្ការ ការពារ សុខសុវត្ថិភាព អ្នករស់នៅក្នុងបុរី ពីហេតុការណ៍ អាក្រក់ណាមួយដែលកើតឡើងជាយថាហេតុ ។ ក្នុងកិច្ចប្រជុំ ស្តីពី ការគ្រប់គ្រងបុរី...
ភ្នំពេញ៖ លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានជួយសង្គ្រោះពលរដ្ឋខ្លួន ចេញពីកោះរ៉ុងសន្លឹម កាលពីថ្ងៃទី៤ ខែ សីហា ឆ្នាំ ២០២០ កន្លងទៅ។សូមរំលឹកថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក...
បរទេស៖ ប្រទេសវៀតណាមនៅល្ងាច ថ្ងៃពុធនេះ បានបញ្ជាក់ពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៤១ នាក់ ថែមទៀត ដោយក្នុងនោះមាន ៣៤ ករណី រកឃើញពីទីក្រុង ដាណាង ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “...
បរទេស៖ក្រុមប្រឹក្សាការពារ ជាតិជាន់ខ្ពស់លីបង់ តាមសេចក្តីរាយការណ៍ បានណែនាំចេញសេចក្តីប្រកាសថា ទីក្រុងបេរូត គឺជាទីក្រុងរងគ្រោះមហន្តរាយមួយ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំ ប្រកាសដាក់ភាព អាសន្នក្នុងទីក្រុងរយៈពេល២សប្ដាហ៍ និងប្រគល់ឲ្យអាជ្ញាធរទទួល ខុសត្រូវផ្នែកសន្តិសុខ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សានោះ បាននិយាយថា លោកប្រធានាធិបតី Michel Aoun ទើបបានធ្វើការសម្រេចចិត្តបញ្ចេញប្រាក់លីបង់ ចំនួន១០០ពាន់លានផោន ក្នុងការផ្តល់ឲ្យបែកចែកជាបន្ទាន់ ពីកញ្ចប់ថវិកាជាតិឆ្នាំ២០២០។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សា...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយប្រតិបត្តិមួយឲ្យដឹងថា មានមនុស្ស៦នាក់បន្ថែមទៀតបាន ស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ១៩នាក់ គិតត្រឹមថ្ងៃអង្គារ ខណៈដែលពលរដ្ឋចំនួន ៦,៣៦លាននាក់ បានរងនូវផលប៉ះពាល់ នៅក្នុងស្រុកចំនួន ១៦ ។ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋបានឲ្យដឹងថា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងកាល ពីថ្ងៃអង្គារថា ជំងឺកូវីដ១៩បានបន្តឆ្លងរាលដាល នៅក្នុងកំណត់ត្រាមានជាង ៩៥.០០០នាក់ ដោយសារជំំងឺនេះ បន្ទាប់ពីមានអ្នកជំងឺចំនួន ១.១៥៤នាក់ បានស្លាប់កាលពីថ្ងៃមុន ។ សរុបអ្នកស្លាប់បានកើនឡើងដល់ ៩៥.៨១៩នាក់ ទន្ទឹមនឹងនេះដែរ ចំនួនពលរដ្ឋដែលឆ្លងជំងឺបានកើនឡើងដល់២.៨០១.៩២១នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញមានអ្នកឆ្លងជំងឺថ្មីចំនួន៥១.៦៣នាក់ ក្នុងរយៈពេល២៤ម៉ោង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Wang Wenbin បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានទទូចដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យចៀសវាងពីការធ្វើជាឧទាហរណ៍មួយដែលប្រទេសដទៃទៀត អាចធ្វើតាម ដោយធ្វើបាបប្រឆាំងនឹងអាជីវកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោនទាមទារឱ្យលក់កម្មវិធីវីដេអូ TikTok ទៅឱ្យសាជីវកម្មអាមេរិកព្រោះថា សហរដ្ឋអាមេរិក អាចនឹងរងគ្រោះដល់កាលៈទេសៈស្រដៀងគ្នានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក...
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះសម្រេចកែសម្រួលវិធាន ការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិដែលកាន់ទិដ្ឋាការ ការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ដែលចូលមកកម្ពុជា ដោយត្រូវអនុវត្តតាម គោលការណ៍ មួយចំនួន។ គោលការណ៍មួយចំនួននោះរួមមាន៖ មន្ត្រីការទូត និងអង្គការអន្តរជាតិ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health...