វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលបំណងរបស់ អាមេរិកនោះគឹ ការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញរបស់ប្រទេសកូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ថ្មីនេះត្រូវ បានធ្វើឡើងនៅក្នុង សវនាការព្រឹទ្ធសភា ដែលសមាជិកសាធារណរដ្ឋលោក Cory Gardner បានសួរទៅកាន់លោក Pompeo ថាតើទីក្រុងវ៉ាស៊ីនតោន បន្តរហូតមកដល់បច្ចុប្បន្ននេះ លើការដកហូតអាវុធនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ។ ចម្លើយរបស់អ្នកការទូតកំពូលរូបនេះ បានបញ្ជាក់ពីជំហរឹងមាំរបស់អាមេរិក...
សេអ៊ូល៖ ទិន្ន័យបានបង្ហាញ នៅថ្ងៃសុក្រនេះថាទិន្នផល ឧស្សាហកម្មរបស់ប្រទេស កូរ៉េខាងត្បូង បានស្ទុះងើបឡើងវិញ នៅក្នុងខែមិថុនា ដែលអាចបង្ហាញថាសេដ្ឋកិច្ចរបស់ ប្រទេសនេះកំពុងរងផលប៉ះពាល់ចំពេល ដែលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងតាមទិន្នន័យចងក្រង ដោយស្ថិតិកូរ៉េបានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មទាំងមូលរបស់ប្រទេសនេះ បានកើនឡើង ៤,២ ភាគរយក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភា។ បើប្រៀបធៀបទៅ នឹងឆ្នាំមុនផលិតកម្មឧស្សាហកម្មរួម...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានបន្តបើកប្រាក់ ឧបត្ថម្ភលើកទី២១ ជូនកម្មករនិយោជិត សរុបចំនួន ៧,២៧៩ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១០ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់ វិធានការរបស់រាជរដ្ឋាភិបាល៕
ភ្នំពេញ ៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃ ព្រឹទ្ធសភា បានសំណូមពរដល់ភាគីពាក់ព័ន្ធត្រូវតែបន្ដរួមសហការគ្នាដោះស្រាយចំពោះផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដើម្បីឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់ថយចុះ។ ក្នុងកិច្ចប្រជុំពិភាក្សារវាងគណៈគម្មការទី៨ ព្រឹទ្ធសភា ជាមួយ អង្គការចលនាដើម្បីសុខភាពកម្ពុជា...
បរទេស៖ តំណាងរាស្ត្រនៅក្នុងសភាអាមេរិក បានបញ្ជាឱ្យសមាជិកនិងបុគ្គលិកទាំងអស់ពាក់ម៉ាស់ នៅពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនដល់ទៅ ១៥ ម៉ឺននាក់។ ជាមួយគ្នានោះដែរ ប្រធានសភាលោកស្រី Nancy Pelosi បានព្រមានអ្នកដែលល្មើសនឹងច្បាប់ថ្មីរឿងពាក់ម៉ាស់នេះ នឹងប្រឈមនឹងការត្រូវដេញចេញពីបន្ទប់សភា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Pelosi បានសំរេចចិត្តបែបនេះ...
បរទេស៖ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បង មីស៊ីលបាញ់នាវាមួយគ្រាប់ នៅដើមខែកក្កដានេះ ប៉ុន្តែយោធារបស់ ប្រទេសកូរ៉េខាងត្បូងនិយាយថា វាជាផ្នែកនៃសមយុទ្ធតាមធម្មតា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនោះ កាលពីថ្ងៃទី០៦ ខែកក្កដា ចេញពីតំបន់ឆ្នេរភាគខាងកើតប្រទេស ក្នុងខេត្ត South...
គៀវ៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមចរចា ជាមួយគណៈប្រតិភូអ៊ីរ៉ង់មួយ ស្តីពីសំណងសម្រាប់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិអ៊ុយក្រែន (UIA) ដែលត្រូវបានបាញ់ទម្លាក់នៅក្បែរ ទីក្រុងតេអេរ៉ង់ កាលពីដើមឆ្នាំនេះ។ អ្នកការទូតរូបនេះបានលើកឡើងថា “ថ្ងៃនេះនៅក្នុង ទីក្រុងគៀវ គណៈប្រតិភូអ៊ីរ៉ង់ បានចាប់ផ្តើមការចរចា ស្តីពីសំណងសម្រាប់ការបាញ់ទម្លាក់ យន្តហោះអ៊ែរឡាញអន្ដរជាតិ PS752...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបាវិត នៃនាយកដ្ឋានច្រកទ្វារទី២ បានធ្វើការ បណ្តេញចេញជនអន្តោប្រវេសន៍វៀតណាមចំនួន ៤៨នាក់ តាមប្រកាសក្រសួងមហាផ្ទៃ ដោយហាម ឃាត់ចូលវិញរយៈពេល៣ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP)នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។ ឧត្តមសេនីយ៍ឯក កែម សារិន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃនេះ បានប្រកាសលើកទឹកចិត្តឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីងើបចេញពីកូវីដ១៩ឲ្យបានឆាប់រហ័សឡើងវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដោយអមមកជាមួយដោយសារ សង្ខេបនៃគោលនយោបាយរបស់ លោកស្តីពីផលប៉ះពាល់នៃ កូវីដ១៩ទៅលើបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លោក Guterres បាននិយាយថា វិធីសាស្រ្តចំនួន ៤ នឹងមានសារៈសំខាន់នៅក្នុងផែនការ សម្រាប់ការស្តារតំបន់មួយនេះ។ លោកបានបន្តទៀតថា អង្គការសហប្រជាជាតិបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអបអរសាទរខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ សម្ដេចតេជោសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ថា «បណ្ណសារ សារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៅខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩»។...