ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ នេះនាទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ថ្នាក់ជាតិលេីកទី២កម្រិតថ្នាក់ដឹកនាំស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។ សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ...
ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ ទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទ សារព័ត៌មានស្តីពី «ដំណេីរការនិងនីតិវិធីគម្រោងហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម(SME)» ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖https://www.facebook.com/dapnewswebsite/ ។
បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ៤ ករណីទៀតនៅល្ងាចថ្ងៃពុធ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តខ្ពង់រាបកណ្តាលនៃខេត្តដាក់ឡាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤៤៧” ជាបុរសអាយុ ២៣ ឆ្នាំរស់នៅសង្កាត់...
កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២០នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោក សុខ សារឿន ជាស្វាមីអ្នកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅភូមិជង្ហុក ឃុំអំពិល...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃមូលដ្ឋានអាវុធហត្ថខណ្ឌចំនួនពីរ គឺខណ្ឌកំបូល និង ខណ្ឌឬស្សីកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ចំនួនពីរទីតាំងផ្សេងគ្នា ដោយឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន១១នាក់ ជាបន្តបន្ទាប់។ ការបង្ក្រាបគ្រឿងញៀនទាំងពីរករណីរួមមាន ករណីទី១ ៖ នៅវេលាម៉ោង១៦៖៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់...
ប៉ៃលិន៖ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយលទ្ធភាពឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក បានចំនួន១៩ ខេត្ត ដោយក្នុងនោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានទួលការស្នើសុំខ្ចីឥណទានពីក្នុងកម្មវិធីពិសេសនេះបានចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។ ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមចំនួន ជិត២០០នាក់ អំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។ ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មនៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ សូមបញ្ជាក់ថា វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមានលោក ឃ្លក នួយ អភិបាលរងខេត្តតំណាង អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងរដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។
បរទេស៖មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកឃ្លាំមើលការអនុវត្តទណ្ឌកម្មលើកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែត្រួតពិនិត្យមើលកិច្ចព្រមព្រៀងយោធានិងបច្ចេកវិទ្យាអាចទៅរួចមួយ រវាងទីដក្រុងព្យុងយ៉ាងនិងប្រទេសវេណេស៊ុយអេឡា និងបានព្រមានទីក្រុងការ៉ាកាស់ថា វាអាចនឹងបំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ មន្ត្រីសម្របសម្រួលរបស់គណៈកម្មការ ឃ្លាំមើលរបស់អង្គការសហប្រជាជាតិ លោក Alastair Morgan បានសរសេរកាលពីថ្ងៃទី១២ ខែមិថុនាថា “ដោយស្ថិតនៅក្នុងការពិចារណា សហប្រតិបត្តិការបែបនេះនោះ គឺជាមធ្យោបាយទទួលស្គាលើមួយ សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ រំលោភបំពានសេចក្តីសម្រេចអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលគណៈកម្មការចង់ស្នើឲ្យមានការឆ្លើយតប ទៅនឹងព័ត៌មានដ៏គួរឲ្យព្រួយបារម្ភ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានលើកឡើងថាការទប់ស្កាត់នុយក្លេអ៊ែររបស់ប្រទេសនឹងធានាសន្តិសុខជាតិជាអចិន្ត្រៃយ៍ ខណៈដែលលោកបានកត់សម្គាល់ខួបនៃការបញ្ចប់នៃសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឲ្យដឹងថាលោកគីម បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅក្នុងសន្និសីទជាតិនៃអតីតយុទ្ធជនដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទដើម្បីរំលឹកខួបលើកទី ៦៧ នៃការបញ្ចប់ជម្លោះកូរ៉េរយៈពេល ៣ ឆ្នាំ។ សង្គ្រាមកូរ៉េបានបញ្ចប់ដោយបទឈប់បាញ់ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែកក្កដាឆ្នាំ១៩៥៣ ដែលទុកបច្ចេកទេសខាងត្បួងខាងត្បូងនិងកូរ៉េខាងជើងនៅក្នុងស្ថានភាពនៃសង្គ្រាម។ កូរ៉េខាងជើងហៅសង្គ្រាមថាជាសង្គ្រាមរំដោះជាតិមាតុភូមិ និងបានកំណត់កាលបរិច្ឆេទចុះហត្ថលេខាលើបទឈប់បាញ់ជាថ្ងៃនៃជ័យជំនះ៕ដោយ ឈូក បូរ៉ា
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងពីប្រទេសកូរ៉េខាងត្បូងថាជាមិត្តមួយរបស់អាមេរិក ដែលជាមិត្តភក្តិប្រជាធិបតេយ្យដែលឲ្យតម្លៃសេរីភាព និងវិបុលភាពសេដ្ឋកិច្ចក្រោមច្បាប់ ពីព្រោះលោកបានរិះគន់ប្រទេសចិន ចំពោះការរំលោភតម្លៃបែបនេះ។ លោក Pompeo បានធ្វើការកត់សម្គាល់នៅថ្ងៃអង្គារនេះបន្ទាប់ពីលោក និងរដ្ឋមន្រ្តីការពារជាតិលោក Mark Esper បានធ្វើការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីប្រចាំឆ្នាំនៅទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីអូស្ត្រាលី ហើយប្រទេសចិនគឺជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំឆ្នាំនេះ។ លោកបញ្ជាក់ថា “ខ្ញុំជឿជាក់ថាដៃគូរបស់យើងទាំងអស់នៅអឺរ៉ុប និងនិយាយដោយត្រង់ទៅមិត្តភក្តិប្រជាធិបតេយ្យនៅទូទាំងពិភពលោកមិនថា ឥណ្ឌា...
(ភ្នំពេញ) ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០៖ ខ្ញុំគិតថា FHD, QHD, UHD, និង 4K លោកអ្នកប្រាកដជាធ្លាប់បានភ្លក្សនូវរសជាតិនូវការមើលឃើញកម្រិតភាពច្បាស់រួចមកហើយ…ត្រូវអត់? ចុះ 8K វិញ…? លោកអ្នកធ្លាប់បានសាកភ្លក្សហើយឬនៅ…? ខ្ញុំសូមឆ្លើយជំនួសចុះ…គឺប្រាកដជាមិនទាន់បាននៅឡើយទេ!! ឥឡូវនេះក្រុមហ៊ុន សាមសុង បាននាំយកនូវស្តេចកំពូលទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ក្នុងលោកប្រចាំប្រវត្តិសាស្ត្រ SAMSUNG QLED...