រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងដល់៨៧.៦១៨នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀតចំនួន៥១៤នាក់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ។ ក្រសួងបានឲ្យដឹងថា មានអ្នកឆ្លងជំងឺថ្មីចំនួន២៣.២៨៤នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងក្នុងអំឡុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់២.៤៤២.៣៧៥នាក់ ។ រដ្ឋស្ថិតនៅភាគអាគ្នេយ៏ប្រទេស គឺរដ្ឋសៅប៉ូឡូ...
ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃចន្ទថា គាត់នឹងបើកកិច្ចប្រជុំបន្ទាន់ជាមួយគណៈកម្មាធិការសង្គ្រោះបន្ទាន់ នៅថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការវាយតម្លៃឡើងវិញអំពីការឆ្លងជំងឺកូវីដ១៩ ខណៈដែលអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងទ្វេរដងគិត ក្នុងរយៈពេល៦សប្តាហ៍កន្លងទៅនេះ ។ លោកបានថ្លែងថា នៅថ្ងៃព្រហស្បតិ៍ (៣០...
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដង្កោ និងជា មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណអង្គភាព នឹងបន្តទៅជួយបាញ់ថ្នាំក្នុង វត្តចំនួនពីរ នៅសង្កាត់ព្រែកកំពឹស គឺ វត្តព្រែកថ្លឹង និងវត្តកែវមុនី។...
ទីក្រុងឌូបៃ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០៖ ដើម្បីជំរុញការធ្វើដំណើរឲ្យកាន់តែមានទំនុកចិត្តនិងប្រកបដោយភាពជឿជាក់ ដល់អតិថិជន ក្រុមហ៊ុនអ៊ែមមឺរឹតនឹងចំណាយលើថ្លៃព្យាបាល រហូតដល់ ១៥០,០០០ អឺរ៉ូ និងថ្លៃចំណាយលើចត្តាឡីស័ក ១០០អឺរ៉ូ ក្នុងមួយថ្ងៃ សម្រាប់រយៈពេល១៤ ថ្ងៃប្រសិនបើពួកគេត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថា មានជម្ងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ ខណៈពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ ការធានាទទួលរាប់រងលើការចំណាយនេះ ក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានចុះជួយខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌដង្កោ និងមានការចូលរួមពីសំណាក់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក លោកស្រី...
បរទេស៖ The Bloomberg នៅថ្ងៃចន្ទនេះបានសរសេរថា ខណៈដែលទឹកជំនន់បានកើនឡើងដល់កម្រិតពីលើទន្លេង Yangtze ទៅហើយនោះកាលពីថ្ងៃអាទិត្យ ប៉ុន្តែរដ្ឋាភិបាលចិននៅតែប្រកាសព្រមានថាស្ថានភាពអាក្រក់ គឺមិនទាន់ចប់នៅឡើយហើយ តម្រូវឲ្យធ្វើការជម្លៀសមនុស្សរាប់លាននាក់បន្ថែមទៀត។ យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារធនធានទឹករបស់ប្រទេសចិនបានបញ្ជាក់ថាទាំងការងារគ្រប់គ្រង និងជួយសង្គ្រោះនៅពេលនេះ មានសភាពធ្ងន់ធ្ងរខ្លាំងប៉ុន្តែជឿជាក់ថានៅមិនទាន់ដល់កម្រិតកំពូលមួយទៀត ដែលនឹងត្រៀមមកដល់នោះទេ។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទឹកជំនន់បានវាយប្រហារលើប្រទេសចិន អស់រយៈពេលជិត២ខែទៅហើយគិតចាប់តាំង តែពីខែមិថុនាហើយជាលទ្ធផលខូចខាត សរុបមានទៅដល់១៧ពាន់ប៊ីលានដុល្លារនិងមនុស្សបាត់បង់ ជីវិតប្រមាណជា...
បរទេស៖ យុវជនប្រមាណ ៣៥០ នាក់នៃក្រុមរំដោះភូកេត បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅក្នុងខេត្តដីកោះភាគខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅសួន Saphan Hin នៅម៉ោងប្រហែល ៥.៣០ ល្ងាច។ ពួកគេកាន់ផ្ទាំងរូបភាពនិងបដាខ្ពស់ ៗ...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថាអ្នកនាំពាក្យរបស់រដ្ឋាភិបាលអ៊ិរ៉ង់លោក Ali Rabiee ត្រូវបានគេតេស្តឃើញមានវិជ្ជមាកូវីដ១៩ហើយនៅសប្តាហ៍នេះ។ យោងតាមការសារព័ត៌មានក្នុងស្រុក IRNA ដែលបានចេញផ្សាយដែរនោះបានបញ្ជាក់ថាសន្និសិតកាសែតជាប្រចាំសប្តាហ៍ របស់លោក Rabiee ត្រូវបានលប់ចោលទាំងអស់ខណៈដែលលោកកំពុងបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ គួរឲ្យដឹងដែរថាចាប់តាំងតែពីការផ្ទុះការឆ្លងកូវីដ១៩តាំងតែ ពីថ្ងៃទី១៩ខែកុម្ភៈមកអ្នកនយោបាយអ៊ីរ៉ង់ជាច្រើនរូបបានឆ្លងហើយក្នុងនោះក៏មានអ្នកបាត់បង់ជីវិតផងដែរដោយឡែកសរុបអ្នកឆ្លងក្នុងប្រទេសនៅពេលនេះ គឺមានទៅដល់២៩៣៦០៦នាក់និងស្លាប់១៥៩១២នាក់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ លោកគីមជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈ ចំពេលមានរបាយការណ៍អំពីសុខភាពមិនល្អរបស់មេដឹកនាំកូរ៉េខាងជើង និងសូម្បីតែការស្លាប់របស់លោក បន្ទាប់ពីលោកបានរំលងការជួបជុំសំខាន់ៗមួយចំនួននៅក្នុងប្រទេសកាលពីខែមេសា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន KSNA របស់កូរ៉េខាងជើងរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានបង្ហាញក្រុមឧត្តមសេនីយ៍នៅក្នុងជួរកងទ័ពរបស់ប្រទេសជាមួយនូវកាំភ្លើងខ្លីរំលឹក ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ដើម្បីប្រារព្ធខួបលើកទី...