ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥:៤៥នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់រៀបចំពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅវត្តឬស្សីស្រស់។ នេះបើតាមដំណឹងមរណភាពរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
បរទេស៖ លោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញបានអំពាវនាវឲ្យប៉ូលីសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមេដឹកនាំ បាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីយប់ថ្ងៃសៅរ៍រួមជាមួយសមាជិកសភា ជាច្រើននាក់ដែលបានគាំទ្រពួកគេដោយអះអាងថាពួកគេបាន រំលោភច្បាប់ជាច្រើន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករនៃក្រុមយុវជនសេរី និងសម្ព័ន្ធនិស្សិតថៃ បានទាមទារឱ្យរដ្ឋាភិបាលរំលាយសភាជាបន្ទាន់ បញ្ឈប់ការបំភិតបំភ័យប្រជាជន និងសរសេររដ្ឋធម្មនុញ្ញឡើងវិញ។...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ បានជំរុញរដ្ឋបាលខេត្ត អាជីវករ ម្ចាសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀមទទួលភ្ញៀវទេសរជាតិនិងអន្តរជាតិក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងចំនួន៥ថ្ងៃនាពេលខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋបានឈប់សម្រាក៥ថ្ងៃចាប់ពីថ្ងៃ១៧ដល់២១សីហា ដើម្បីឈប់សងជំនួសថ្ងៃចូលឆ្នាំខ្មែរ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅអនុវត្តបន្តឆមាសទី២ នៅខេត្តសៀមរាបថ្ងៃ១៩ កក្កដា សម្តេច...
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តរតនគិរី» ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ លើផេកផ្លូវការ Dap News Website៖ https://www.facebook.com/dapnewswebsite/ ។ សន្និសីទនេះ ត្រូវបានរៀបចំធ្វើឡើង...
ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)បានរាយការណ៍ថា នៅក្នុងកំណត់ត្រានៃការកើនឡើង អ្នកដែលឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកសម្រាប់ថ្ងៃទី២នេះ សរុបមានរហូតដល់២៥៩.៨៤៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ការកើនឡើងខ្លាំងបំផុត ដែលត្រូវបានគេរាយការណ៍ឲ្យដឹងគិតត្រឹមថ្ងៃសៅរ៍ មានសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ។...
បង់ដាសេរីហ្គាវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសប្រ៊ុយណេ ត្រូវបានគេរាយការណ៍មកថា មិនមានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ក្នុងរយៈពេល៧២ថ្ងៃ កន្លងមកនេះ គិតត្រឹមថ្ងៃសៅរ៍ ជាមួយគ្នានេះដែរ ករណីនៃអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនៅត្រឹម១៤១នាក់ដដែល ។ វាជាការកត់សម្គាល់សម្រាប់ រយៈពេល៧២ថ្ងៃ ដោយមិនមានករណីឆ្លងជំងឺថ្មី ចាប់តាំងពីថ្ងៃទី៧ ខែមីនា ។...
ភ្នំពេញ ៖ ក្នុងឱកាសលោកកឹម សុខា បានចុះទៅតាមបណ្តាមួយចំនួននៅកម្ពុជាលោកបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលស្វាគមន៍រូបលោកជាហូរហែរ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកកឹម សុខា បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ មកពីរាជធានី ខេត្តមួយចំនួនដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហ ដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃបងប្អូនដែលបានស្កាត់ មកជួបសួរសុខទុក្ខដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអភិបាលកាលពីខែកុម្ភៈថា លោកមិនចូលចិត្តធ្វើទំនាក់ទំនងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នោះទេហើយគិតថា ប្រជាជនកូរ៉េខាងត្បូង គឺពិតជាគួរឲ្យធុញណាស់។ លោក Hogan ជាសមាជិកគណបក្សសាធារណរដ្ឋបានសរសេរនៅក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា លោក ត្រាំ មានពាក្យជេរប្រមាថ សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលជាស្រុកកំណើតរបស់ភរិយារបស់អភិបាលខេត្ត គឺលោក យូមីក្នុងអំឡុងពេលអាហារពេលល្ងាចឯកជនឧបត្ថម្ភដោយសមាគមអភិបាលសាធារណរដ្ឋ។ លោក...
ភ្នំពេញ ៖ និស្សិតកម្ពុជាដែលបញ្ចប់ការសិក្សានៅ ប្រទេស៣ចំនួន១២៩នាក់បានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ។ និស្សិតកម្ពុជាទាំងនោះមក ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៨០ នាក់ ,ប្រទេសអេហ្សុីប ៤៣ នាក់ និងប្រទេសស៊ូដង់ ៦ នាក់។ នេះបើយោងតាមការចុះផ្សាយពីស្ថានទូតខ្មែរប្រចាំប្រទេសអេហ្ស៊ីប ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០៕
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការ បរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថានឹងបានឃើញ កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មួយទៀតនៅឆ្នាំនេះ ប៉ុន្តែនៅតែមានការសង្ស័យថា តើវានឹងកើតឡើងឬទេ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Pompeo បានលើកឡើងថាលោកមិនទាន់បានឃើញភស្តុតាងដែលថា ភាគីទាំងពីរអាចធ្វើឱ្យមានការរីកចម្រើន បានទេ ដោយនាំមេដឹកនាំប្រទេស ទាំងពីររួមគ្នា...