ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិបានលើកឡើងថាក្នុងគ្រាមានការគំរាមកំហែងពីមេរោគកូវីដ១៩ ជាពេលវេលាដែលយើងត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីជម្នះឱ្យបាននូវគ្រោះដ៏កាចសាហាវនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសសប៊ុកនៅថ្ងៃទី២៦មិថុនានេះ សម្ដេច ទៀ បាញ់ បានសរសរបន្ថែមថា”សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយឧបសគ្គនានាដែលយើងកំពុងប្រឈម ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា”៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញដុតបំផ្លាញ គ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសអបអរសាទ ទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូជម្រាបថា ពិធីនេះនឹងធ្វើឡើងនៅ កោះពេជ្រ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Abbas Mousavi តាមសេចក្តីរាយការណ៍ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រមួយថា ប្រទេសអ៊ីរ៉ង់និងប្រទេសវេណេស៊ុយអេឡា នឹងមិនរាថយចំពោះការប្រឆាំងជំទាស់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើប្រធាននាវាអ៊ីរ៉ង់៥រូប ដែលដឹកបញ្ជូនប្រេងនិងសម្ភារៈពាក់ព័ន្ធទៅឲ្យប្រទេសវេណេស៊ុយអេឡា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា លោកទន្ទឹមរង់ចាំចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ជាមេដឹកនាំបរទេសដំបូង ដែលធ្វើទស្សនកិច្ចសេតវិមាន ចាប់តាំងពីមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា បណ្ដាលឲ្យបិទការធ្វើដំណើរក្នុងពិភពលោក។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពីឆ្នាំមិញនេះ យើងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមគ្នាចំនួនពីរ ដើម្បីឲ្យបង្កើនសហប្រតិបត្តិការសន្តិសុខរបស់ពួកយើង ហើយយើងទន្ទឹងរង់ចាំចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ”។ ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យ មាតាបិតា និងអាណា ព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាកូវីដ-១៩ និងបញ្ហាអវិជ្ជ មានក្នុងសង្គមផ្សេងៗទៀត។ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី២៦...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតល្មួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ( Video Conference) នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ ...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ និង សមាគមសហភាពយន្ត នៃកម្ពុជា បានរួមគ្នាផលិត ខ្សែភាពយន្ដអប់រំខ្លីចំនួន៣ ដើម្បី សុវត្តិភាព ចរាចរណ៍ ផ្លូវគោកជាពិសេស ចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផងដែរ។ សូជម្រាបថា ខ្សែរភាពយន្តខ្លី ចំនួន៣ដែលត្រូវថត រួមមាន ៖ ទី១-រឿងព្រោះតែអូន ,ទី២-រឿងមហាវិថីគ្រោះថ្នាក់...
បរទេស៖ ប្រសិតទទួលបន្ទុកលើកិច្ចការ អ៊ីរ៉ង់របស់សហរដ្ឋអាមេរិក លោក Brian Hook បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីនិង ប្រទេសចិន នឹងមានភាពឯកោនៅអង្គការសហប្រជាជាតិ ប្រសិនបើប្រទេសទាំងពីរនេះ បន្តដំណើរផ្លូវឆ្ពោះទៅរកការរារាំង គោលបំណងអាមេរិកបន្តបម្រាម អាវុធលើប្រទេសអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍មួយ លោក Brian Hook បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងឃើញគម្លាត កាន់តែធំរវាងប្រទេសរុស្ស៊ីនិង ប្រទេសចិន...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើប្រធាននាវាអ៊ីរ៉ង់៥រូប ដែលបានដឹកជញ្ជូនប្រេងទៅឲ្យ ប្រទេសវេណេស៊ុយអេឡា ហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានធ្វើការអះអាងជាថ្មី នូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះមេដឹកនាំ ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ លោក លោក Mike Pompeo...