សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើសុំឱ្យអង្គការពាណិជ្ជកម្មពិភពលោក WTO បើកក្រុមប្រឹក្សាដោះស្រាយ ជម្លោះដើម្បីដោះស្រាយជាមួយនឹងការទប់ស្កាត់ការនាំ ចេញរបស់ជប៉ុន ប្រឆាំងនឹងប្រទេស ជិតខាងរបស់ខ្លួននៅអាស៊ី ដែលបានចូលជាធរមាន ចាប់តាំងពីខែកក្កដា ឆ្នាំមុន។ ការផ្លាស់ប្តូរនេះបានកើតឡើង ប្រហែលពីរសប្តាហ៍បន្ទាប់ ពីទីក្រុងសេអ៊ូល ខកចិត្តដោយកង្វះការរីកចម្រើននៅក្នុងជម្លោះ នេះបានង្យដឹងថាខ្លួននឹង បើកបណ្តឹងរបស់ខ្លួនឡើងវិញប្រឆាំងនឹងការរឹតត្បិត ការនាំចេញរបស់តូក្យូនៅ ឯអង្គការពាណិជ្ជកម្មពិភពលោក។ កាលពីឆ្នាំមុនទីក្រុងសេអ៊ូល...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ថា តាមការប៉ាន់ប្រមាណមួយអំពី ជំងឺឆ្លងកូវីដ១៩ ដែលបានលើកឡើងដោយសាកលវិទ្យាល័យ University of Washington បានឲ្យដឹងអំពីការបង្ហាញឲ្យដឹងរបស់ខ្លួន ដោយធ្វើការព្យាករណ៍ថា ពលរដ្ឋអាមេរិកាំង ប្រមាណលើសពី២០០.០០០នាក់ អាចស្លាប់ ដោយសារជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១ ខែតុលា ។ ការកែសម្រួលទៅលើ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទការមិនរាងចាលក្នុងបទ មជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម តាមមាត្រា៤៩៤ មាត្រា ៤៩៥ និង មាត្រា៨៨ នៃក្រមព្រហ្មទណ្ឌកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។នេះបើតាមការ ចុះផ្សាយរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា។ លោក...
ភ្នំពេញ៖ស្ថានតំណាងកម្ពុជានិងអាជ្ញាធរវៀតណាម បាននាំស្ត្រីជាជនរងគ្រោះត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដោយបាន ប្រគល់ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដើម្បីមានវិធានការណ៍បន្ត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។ ការជួយសង្រ្គោះនេះ បន្ទាប់ពីស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ រួមនឹងអាជ្ញាធរវៀតណាម បានទទួល ពលរដ្ឋខ្មែរជាស្រ្តីចំនួន៤នាក់ (រងគ្រោះដោយការជួញដូរទៅប្រទេសចិន) នៅស្ថានីយ៍រថភ្លើងទីក្រុងហូជីមិញ (មកពីទីក្រុងហាណូយ)៕
ភ្នំពេញ៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានថ្លែងបញ្ជាក់ថា ពិតជាមានឧប្បត្តិហេតុ រថភ្លើងបុករថយន្តPick up ប្រាកដមែន នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីការបង្ហោះផ្សព្វផ្សាយវីដេអូ អំពីគ្រោះថ្នាក់ រថភ្លើង បុករថយន្ត ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក ឈឿន...
ភ្នំពេញ ៖ និស្សិតកម្ពុជាចំនួន១៥នាក់ ក្រោយពីត្រូវបានដាក់ឲ្យស្ថិតក្នុង ចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅស្ថានអគ្គកុងស៊ុលកម្ពុជា ទីក្រុងប៉ាក់សេ ប្រទេសឡាវ រួចមក នាថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២០នេះ ពួកគេបានធ្វើដំណើរទៅដល់ ទីក្រុងវៀងច័ន្ទ ប្រកបដោយ សុវត្ថិភាព។ បន្ទាប់មក ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ បានបន្តជូនដំណើរពួកគេ ដល់កន្លែងស្នាក់នៅរៀងៗខ្លួន នៅសាកលវិទ្យាល័យជាតិឡាវ៕
ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ – ២០២០ បានលត់ក្រុមកំាភ្លើងធំ Arsenal សារជាថ្មីម្តងទៀតកាលពីរាត្រីថ្ងៃទី ១៨ មិថុនា ដោយពិន្ទុ ៣-០។ កីឡាករដែលរកគ្រាប់បាល់ទាំង ៣ នេះរួមមានកីឡាករ Raheem...
ភ្នំពេញ៖ ស្របពេលស្ថានភាពជំងឺកូវីដ១៩កំពុងធូរ ស្រាលនៅតាមប្រទេសមួយចំនួនលើពិភពលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេសខ្មែរ បានជំរុញឲ្យប្រទេសទាំង២៦ដែលជាដៃគូកិច្ចសហប្រតិបតិ្តការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវចាប់ផ្តើមរិះរករបៀប និងធានាឲ្យបាននូវ មធ្យោបាយ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតនេះរលាយផុតទៅ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី១៩ មិថុនានេះ បានឲ្យដឹងថា...
បរទេស៖នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះ បានឲ្យដឹងថាក្រសួងកិច្ចការងារដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានប្រកាសដាក់ពិន័យជាទឹកប្រាក់ ប្រមាណជា៤៥ម៉ឺនដុល្លារទៅលើក្រុមហ៊ុនអាកាសចរណ៦ Copa Airlines ក្រោយរកឃើញថា ក្រុមហ៊ុននេះបានប្រព្រឹត្តសកម្មភាពខុសច្បាប់មួយ។ Copa Airlines បានធ្វើការហោះហើរដឹកជញ្ជូនអ្នកដំណើរ រវាងប្រទេសអាមេរិកវេណេស៊ុយអេឡាដែលជាអ្វីដែលអាមេរិកបាន ហៅថាជាសកម្មភាព ខុសច្បាប់ហើយក៏បានចេញបញ្ជាឲ្យក្រុមហ៊ុនបញ្ចប់សកម្មភាពបែបនេះ តទៅទៀតនាពេលអនាគត។ អាមេរិកបានដាក់បម្រាមមិន ឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយក្នុងការធ្វើដំនើរ រវាងប្រទេសអាមេរិកនិងវេណេស៊ុយអេឡា ឡើយចាប់តាំងតែពីខែឧសភាឆ្នាំ២០១៩ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះបានដាក់លក់ សំបុត្រធ្វើដំនើរតាមជើងហោះហើរ ដល់ទៅ៥០០០សំបុត្រនិងបានហោះហើរជញ្ជូនអ្នកដំនើរប្រមាណ ជា១៥០០០នាកមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន និងភរិយា ដែលជាសមាជិកសភា ត្រូវបានចាប់ខ្លួនពីបទសង្ស័យការទិញសន្លឹកឆ្នោត នៅពេលកន្លងមក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអាជ្ញាបានដាក់ការសង្ស័យអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Katsuyuki Kawai និងភរិយា Anri Kawai ក្នុងការផ្តល់ប្រាក់ជាសាច់ប្រាក់រាប់លានយ៉េន ដល់ប្រជាជនមុនពេលការបោះឆ្នោតសភាជាន់ខ្ពស់នៅឆ្នាំ ២០១៩...