សេអ៊ូល៖ ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ នេះថាខ្លួននឹងពង្រីកកាតព្វកិច្ចប្រឆាំង នឹងការលក់បង្ខូចថ្លៃ លើបន្ទះដែកអ៊ីណុករបស់ជប៉ុនរយៈពេល ៣ ឆ្នាំ។ ប្រទេសកូរ៉េខាងត្បូង បានដាក់ពន្ធលើការលក់ បង្ខូចតម្លៃ ១៣,១៧ ភាគរយលើផលិតផលជប៉ុន ចាប់តាំងពីឆ្នាំ ២០១១ ដោយលើកឡើងពីការខូចខាតយ៉ាងច្រើនដល់ឧស្សាហកម្ មក្នុងស្រុក។ ដែកអ៊ីណុក ត្រូវបានគេប្រើយ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មផ្សេងៗគ្នា រួមមានផ្នែកគីមីឥន្ធនៈ នាវា...
ភ្នំពេញ ៖ ក្រសួង មហាផ្ទៃ នៅរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២០ បានបើកកិច្ចប្រជុំក្រុមការងារ បច្ចេកទេសកែសម្រួល លក្ខន្តិកៈដោយឡែក នៃ ក្របខណ្ឌមន្ត្រីនគរបាលជាតិ និងរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី នគរបាលជាតិ។ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ថា...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសម៉ាឡេស៊ី គិតទាំងអ្នកជាប់គាំង ខកដំណើរជាងមួយខែកន្លះចំនួន ២១២នាក់ បានមកដល់កម្ពុជា ដោយសុវត្ថិភាពហើយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ ការវិលត្រឡប់របស់ពលរដ្ឋខ្មែរ បន្ទាប់ពីលោក ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានជួបពិភាក្សាតាមរយៈ Teleconference ជាមួយលោក Eldeen Husaini ឯកអគ្គរដ្ឋទូត...
ស្វាយរៀង ៖ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានដឹកនាំក្រុមការងារសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះពិនិត្យមុខទំនិញនៅផ្សារកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងគោលបំណងស្វែង រកសារធាតុគីមី ដែលតាំងលក់នៅលើបន្លែត្រីសាច់ គ្រឿងឧបភោគបរិភោគ និងទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានធ្វើការកោះអញ្ជើញឯកអគ្គរដ្ឋទូតឆែក ស្របពេលមានភាពតានតឹង ផ្នែកការទូត រវាងទីក្រុងមូស្គូនិងទីក្រុងប្រាក នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឆែក កាលពីដើមខែនេះ បានប្រកាសបុគ្គលិកពីររូបនៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងប្រាក ថាជាបុគ្គលមិនគួររាប់រក និងបានបញ្ជាឲ្យពួកគេចាកចេញពីទឹកដីប្រទេសឆែក។...
បរទេស៖តុលាការរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរកឃើញថា អតីតកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក លោក Paul Whelan មានទោសពីបទស៊ើបការណ៍សម្ងាត់ឲ្យសហរដ្ឋអាមេរិក និងបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៦ឆ្នាំ ក្រោយធ្វើការកាត់ក្តីដែលមន្ត្រីការទូតអាមេរិកនិយាយថា មិនយុត្តិធម៌ច្បាស់លាស់។ លោក Paul Whelan ដែលកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអៀរឡង់ ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីលោកត្រូវបានឃាត់ខ្លួន ដោយភ្នាក់ងារមកពីទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី...
ក្រុមហ៊ុនFacebook បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី ១៥ ខែមិថុនា) ថាខ្លួនបានបើកដំណើរការកម្មវិធី Facebook Shops នៅប្រទេសកម្ពុជា ដើម្បីជួយឲ្យអាជីវករទាំងឡាយអាចបង្កើតហាងលក់ទំនិញតាមអនឡាញរបស់ខ្លួន បានកាន់តែងាយស្រួល ក្នុងគោលដៅជួយឲ្យអតិថិជនរបស់ពួកគាត់អាចចូលទិញទំនិញបាន ទាំងនៅលើ Facebook និង Instagram។ អាជីវករអាចបង្កើត Facebook Shop របស់ពួកគាត់បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។ អាជីវករអាចជ្រើសរើសផលិតផល...
ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ធនាគារជាតិនៃកម្ពុជា។ រហូតដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា សរុប១២៨នាក់ ហើយអ្នកសម្រាកព្យាបាលចំនួន៣នាក់ និងអ្នកជាសះស្បើយចំនួន១២៥នាក់ ខណៈ កម្ពុជាគ្មានអ្នកស្លាប់។...
(ភ្នំពេញ) ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០៖ ឡូយអស់ស្ទះ! មិនបាច់ចំាយូរ… ទៀតទេ!! ឥឡូវនេះលោកអ្នកនឹងអាចបានប្រើ ស្តេចកំពូលស្មាតហ្វូនក្នុងសុបិន និងទទួលបានថេប៊្លែត 1 គ្រឿងភ្លាមៗតែម្តង!! និយាយទៅចំណេញកប់ៗម៉ងលើកនេះទិញមួយបានដល់ទៅពីរ …! ចាប់ពីថ្ងៃទី15 មិថុនា ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2020...