បរទេស៖ទ័ពជើងទឹកបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការបាញ់តេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ធ្វើឡើងដោយនាវាមុជទឹកចុងក្រោយនៅក្នុងកងនាវាទ័ពជើងទឹក ដើម្បីទទួលបានការធ្វើទំនើបកម្មមីស៊ីល។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីទ័ពជើងទឹកបារាំង បាននិយាយប្រាប់ថា មីស៊ីលនោះបានហោះឆ្លងមហាសមុទ្រអាត្លង់ទិក ដោយវាយប្រហារតំបន់មួយនៅដែនសមុទ្រ ដែលស្ថិតនៅចម្ងាយជិត៤០០ម៉ាយខាងកើតប្រទេសព័រតូរីកូ។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយប្រាប់ថា “ការតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើងដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែ...
ហាណូយ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ទៀត នៅប្រទេសវៀតណាម បានជាសះស្បើយឡើងវិញហើយនៅថ្ងៃសុក្រ នាំឱ្យអ្នកជំងឺដែលបានព្យាបាល ជាសះស្បើយសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៣២៣ នាក់ ដែលស្មើនឹង ៩៧,៣ ភាគរយនៃអ្នកជំងឺកូវីដសរុបនៅក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានប្រកាសបើកយុទ្ធនាការជាសកល ជាមួយសម្ព័ន្ធដៃគូការងារអន្តរជាតិ ដោយចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជម្រុញអ្នកបញ្ជាទិញ ដោះស្រាយករណីក្រុមហ៊ុន យូលី,ស័ងលី ដែលបាននិងកំពុងយកឱកាសនៃជម្ងឺកូវីដ រំលោភបំពាន សិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរ។ ករណីរំលោភសិទ្ធិដែលលោកប៉ាវ ស៊ីណាលើកឡើងរួមមាន៖១-ការបញ្ចប់កិច្ចសន្យាការងារកម្មកររាប់រយនាក់ រាប់ទាំងស្រ្តីមានផ្ទៃពោះ និងស្រ្តីដែលសម្រាកកូនរួចផងដែរ២-ការបញ្ឈប់តំណាងសហជីព៣-ការដូរកម្មករពីជំនាញ ទៅធ្វើជាកម្មករអនាម័យ៤-ការដាក់កំណត់ចំនួនអោយដេរហួសហេតុ៥-ការផ្លាស់ប្តូរលក្ខខណ្ឌការងារពីអ្វីដែលប្រសើរជាងច្បាប់ បែរជាមកអនុវត្តត្រឹមឬទាបជាងច្បាប់៦-ការអនុវត្តវិធានការការពារជម្ងៃកូវីដ មិនបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងការងារ ។...
បរទេស៖នៅសប្តាហ៍នេះ ប្រទេសអ៊ីរ៉ង់បានធ្វើការទទួច សុំឲ្យប្រទេសរុស្សីនិងប្រទេសចិនក្នុងការប្រឈមមុខទទល់នឹង សហរដ្ឋអាមេរិកដែលតែងតែ មានបំណងចង់បន្តដាក់ទណ្ឌកម្មរបស់យូអិនលើសព្វាវុធ របសអ៊ីរ៉ង់បន្ថែមទៀត នៅក្រោយពេលដែល វាត្រូវអស់សុពលភាពនៅក្នុងខែតុលាខាងមុខនេះ។ កិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់កាលពី ឆ្នាំ២០១៥នឹងកាត់តែខិតជិតមកដលកាលកំណត់ក្រោយពេល ដែលវាត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចទាំង៥កាលពីឆ្នាំ២០១៥មក។បច្ចុប្បន្នរដ្ឋាភិបាល របស់លោកត្រាំតែងតែបានព្យាយាមធ្វើការងារជាមួយនឹងយូអិន ដើម្បីរកវិធីដាក់ទណ្ឌកម្មបន្ថែម និងកាន់តែខ្លាំងលើប្រទេស អ៊ីរ៉ង់ដោយលើកឡើងថា ប្រសិនបើមានការដកទណ្ឌកម្មនោះ វានឹងធ្ថើឲ្យប្រទេសអ៊ីស្លាមមួយនេះមានឧិកាសបង្កចលាចល នៅក្នុងមជ្ឈឺមបូព៍ាជាមិនខាន។ លោកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ រូហានីបានថ្លែងនាពេលចុងក្រោយនេះថា...
បរទេស៖រដ្ឋបាលលោក ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសទណ្ឌកម្មថ្មីលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញការស៊ើបអង្កេតមន្ត្រីយោធានិងមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយអះអាងពីឥទ្ធិពលរបស់រុស្ស៊ី។ សេតវិមានបាននិយាយថា ខ្លួនកំពុងតែពង្រីកទណ្ឌកម្មទិដ្ឋាការរួម ជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ច ទៅលើមន្ត្រីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ រដ្ឋបាលអាមេរិក នាពេលថ្មីៗនេះ បានរិះគន់ថ្កោលទោសតុលាការនោះ ជុំវិញការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមធ្វើឡើងដោយកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រារាំងមិនឲ្យមន្ត្រីស៊ើបអង្កេតធ្វើដំណើរចូលទៅក្នុងប្រទេសនោះ។ នៅក្នុងបទបញ្ជាប្រតិបត្តិមួយ លោក ត្រាំង...
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអាជ្ញាធរ ស្រុកប្រាសាទបាគង ចាប់ផ្តើមដឹកទឹកបញ្ចូល ក្នុងកសិន្ធុប្រាសាទបាគង ដើម្បីសង្គ្រោះត្រីដែលនៅ សេសសល់ ។ នេះបើតាមសេចក្តីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តសៀមរាប មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ លោក សូប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា...
ក្រសួង សុខាភិបាល ដាក់ចេញវិធានការ មួយចំនួន ដើម្បីទប់ស្កាត់ការពុលស្រា
ចិនថ្កោលទោស អាមេរិកនិងចោទថា ជាសកម្មភាព បង្កហេតុដោយ ការហោះហើរលើ ដែនអាកាស កោះតៃវ៉ាន់ បរទេស៖ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍បាន ប្រកាសថ្កោលទោស ទៅលើសហរដ្ឋអាមេរិកដេលបានធ្វើការ សកម្មភាពបង្កហេតុទៅ លើដែនអាកាសរបស់កោះតៃវ៉ាន់។ យន្តហោះអាមេរិកមួយគ្រឿង បានហោះហើរពីលើដែនអាកាសនៃកោះតៃវ៉ាន់ដែលចិនតែងតែ បានអះអាងថាជាទឹកដី របស់ខ្លួននោះ។ គួរបញ្ជាក់ដែរថាកន្លងមកប្រទេសចិន ចាត់ទុកការគ្រប់គ្រងកោះតៃវ៉ាន់តាម បែបប្រជាធិបតេយ្យដោយផ្អែកលើដែនដី របស់ខ្លួននិងជាបញ្ហាការទូត ដ៏រសើបបំផុតរបស់ខ្លួនដោយតែងតែថ្កោលទោស...
ហាណូយ៖ ទីក្រុងក្វាងចូវរបស់ចិន និងកោះតៃវ៉ាន់ សេអ៊ូលនិងតូក្យូ រួមជាមួយប្រទេសឡាវ និង ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមផ្លូវអាកាស អន្តរជាតិដែលមានសក្តានុពលរបស់វៀតណាម ដែលកំពុងពិចារណាបើក ដំណើរការឡើងវិញ បន្ទាប់ពីការបិទព្រំដែនរាប់ខែដោយសារតែគ្រោះមហន្តរាយ នៃមេរោគកូវីដ -១៩ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មានអ្នកពុលស្រានៅខេត្តបន្ទាយមានជ័យ ចំនួន៤១នាក់ និងស្លាប់៧នាក់ ផងដែរ។ កាលពីថ្ងៃទី៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែ យីហោ «ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើង...