កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញ លើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ និងក្រោយពីបានអញ្ជើញ ពិនិត្យសំណង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម លោកបានសម្រេចធ្វើការសាងសង់អគារនេះបន្ត បន្តាប់ពីបានផ្អាក ការសាងសង់មួយរយ:កន្លងទៅ ។ ក្នុងពេលចុះត្រួតពិនិត្យនោះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
កម្ពុជា/សិង្ហបុរី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ TechStorm ដែលជាបណ្តាញពហុមេឌារីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ទៅលើកម្មវិធីពហុមេឌារួមមានកម្មវិធី E-Sport និងការច្នៃប្រឌិតនៃបច្ចេកវិទ្យានៅតំបន់អាស៊ាន ថ្ងៃនេះបានប្រកាសបើកសម្ពោធប៉ុស្តិ៍TechStormនៅក្នុងប្រទេសកម្ពុជាជាមួយនឹងក្រុមហ៊ុនស៊ីងម៉ឹងធេលីមីឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនផ្តល់ពហុសេវាកម្មអ៊ីនធើណិត និងទូរទស្សន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។ លោក Wu Liulu ប្រធាននាយកដ្ឋានប្រតិបត្តិការអាជីវកម្មទូរទស្សន៍ នៃក្រុមហ៊ុនស៊ីងម៉ឹង ធេលីមីឌា ខូ...
ភ្នំពេញ៖ សមាគមសិស្សនិស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) ធ្វើកម្មវិធីសង្គហធម៌ជាមួយកុមារកំព្រាចំនួន៧០ នាក់នៅមណ្ឌលកុមារកំព្រាកុលាប៤ ក្រោមការចូលរួមលោកចាន់ បណ្ឌិត តំណាងលោកឡាវ វ៉ាន់ ប្រធានក្រុមការងារទី២ នៃសមាគមAMT ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន នីតិសម្បទារាជធានីភ្នំពេញ និងប្រធានមណ្ឌលកុមារកំព្រាកុលាប៤ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)ផងដែរ។ លោកស្រី...
បរទេស៖ នៅថ្ងៃសៅរ៍នេះអង្គការសុខភាពពិភពលោក ឬWHO បានផ្លាស់ប្តូរគោលការណ៍កន្លងមករបស់ សាជាថ្មីដោយបញ្ជាក់ថា ការពាក់ម៉ាសមុខគួរតែត្រូវបាន បន្តធ្វើឡើងនៅតាម ទីសាធារណៈដើម្បីអាចឲ្យមាន ការថមថយនៃការរីករាលដាល នៃវីរុសកូវីដ១៩ បាន។ អង្គការអន្តរជាតិទទួលបន្ទុកកិច្ចការងារ សំខាន់ជាងគេបំផុតលើ លោកមួយនេះបាននិយាយទៀតថាព័ត៌មាន បន្ថែមចុងក្រោយបានបញ្ជាក់ប្រាប់យើងថា ការពាក់ម៉ាសពិតជា អាចជួយកាត់បន្ថយនិងជារបាំង ដើម្បីរារាំងដំណក់ទឹកមាត់ សម្រាប់មេរោគនេះបានច្រើនពិតមែន។ គួរបញ្ជាក់ដែរថាកន្លងមកWHO ហាក់ដូចជាមិនមានភាពច្បាស់លាស់ ឡើយក្នុងការអះអាងថាការពាក់ម៉ាស...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការបញ្ជាក់ច្បាស់ ហើយថាមិនមានការ ជ្រៀតជ្រែកពីបរទេស ណាមួយឡើយ ចំពោះការករណីបាតុកម្មដែលកំពុង រីករាលដាលនៅទូទាំងប្រទេស ដោយសារករណីការស្លាប់បាត់បង់ជីវិត របស់លោក George Floyd។ យោងតាមការអះអាង របស់លោក Nathaniel Gleicher ប្រធានផ្នែកវាយប្រហារដោយប្រព័ន្ធអ៊ិនធឺណេតរបស់ ក្រុមហ៊ុនហ្វេសប៊ុកបាន បញ្ជាក់ថា៖ពួកយើងបាន ធ្វើការងារត្រួតពិនិត្យនិងស្វែងរក ហើយប៉ុន្តែជឿជាក់ថាមិនមាន...
សេអ៊ូល៖ ជាមួយនឹងក្រុមនិស្សិតចុងក្រោយ វិលត្រឡប់ចូលរៀនវិញ នៅថ្ងៃច័ន្ទនេះ ប្រទេសកូរ៉េខាងត្បូងបាន បញ្ចប់គម្រោងបើកសាលារៀន ជាដំណាក់កាលរបស់ខ្លួន បើទោះបីជាមានការព្រួយបារម្ភអំពីការ ឆ្លងវីរុសថ្មីនៅទីក្រុងសេអ៊ូល និងទីក្រុងដែលនៅជាប់គ្នាក៏ដោយ។ សិស្សប្រមាណ ១,៣៥ លាននាក់បន្ថែមទៀតនៅក្នុងថ្នាក់ទីមួយ នៃអនុវិទ្យាល័យ និងថ្នាក់ទី ៥ និងទី ៦ នៃសាលាបឋមសិក្សា បានត្រឡប់ទៅបន្ទប់រៀនរបស់ពួកគេវិញ នៅជុំចុងក្រោយនៃផែនការបើក ៤...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០ ថាប្រភពពីក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អគារស្នាក់នៅរបស់ពលរដ្ឋ១កន្លែងបានដួលរលំ នៅក្រុងភាគ ខាងត្បូងប្រទេសប៉ាគីស្ថាន គឺក្រុងកំពង់ផែ Karachi កាលពីថ្ងៃអាទិត្យ បានបង្កឲ្យស្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ។ ឧប្បត្តិហេតុបានកើតឡើងនៅតំបន់ផ្សារ Khadda រដ្ឋធានី...
ខេត្តក្រចេះ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី នៅថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២០បានបន្តអញ្ជើញចូលរួម ធ្វើបទបង្ហាញស្តីពីការផ្តល់ឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តក្រចេះ សរុបប្រមាណ ២០០...
ភ្នំពេញ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០៖ ពិតជាមិនសរសើរមិនបានមែន…! ក្នុងខែនេះក្រុមហ៊ុន សាមសុង បាននាំមកនូវភាពភ្ញាក់ផ្អើល និងមិនគួរមិនឱ្យជឿបន្តទៀតហើយ ដោយខ្លួនបានបញ្ចេញ និងធ្វើការដាក់លក់ផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី ខ្សែស្រឡាយត្រកូលស៊េរី Samsung Galaxy A21s ក្នុងព្រះរាជាណាចក្រកម្ពុជា យើងហើយ! សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A21s...
បរទេស៖ មុននេះ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានលើកឡើងថា ទាហានជើងចាស់ជើងទឹក គឺលោក Michael White ដែលត្រូវបានគេឃុំឃាំង នៅអ៊ីរ៉ង់អស់រយៈពេលជាង ៦០០ ថ្ងៃ ឥឡូវនេះកំពុងធ្វើដំណើរត្រឡប់ទៅ សហរដ្ឋអាមេរិកវិញហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានសរសេរសារអរគុណដល់អ៊ីរ៉ង់ បន្ទាប់ពីលោក Michael White ទាហានជើងចាស់ជើងទឹកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសនេះ ដោយកត់សម្គាល់ថា វាបង្ហាញថា“ កិច្ចព្រមព្រៀងមួយអាចទៅរួច” ។ យោងតាមលោក ត្រាំ គឺលោក White បានធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វីស បន្ទាប់ពីចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយគ្រោងនឹងឡើងយន្តហោះទៅសហរដ្ឋអាមេរិក “ឆាប់ៗនេះ” ។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរថា អ្នកជាប់ឃុំជនជាតិអាមេរិកជាង ៤០ នាក់ត្រូវបានគេនាំត្រឡប់មកផ្ទះវិញចាប់តាំងពី លោកចូលកាន់តំណែង៕ប្រែសម្រួលៈ ណៃ តុលា