បរទេស៖ កាលពីថ្ងៃ ច័ន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសថា លោកនឹងដាក់ពង្រាយទ្រព្យសម្បត្តិយោធាអាមេរិក ទៅកាន់រដ្ឋនានា ដែលមិនប្រើឆ្មាំជាតិក្នុងចំនួនគ្រប់គ្រាន់ដើម្បី “ គ្របដណ្តប់លើដងផ្លូវ” ចំពេលមានបាតុកម្មទ្រង់ទ្រាយធំ ដែលកំពុងកើតមាននៅទូទាំងប្រទេស ដែលបង្កឡើងដោយការសម្លាប់បុរសជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅក្នុងដៃរបស់ប៉ូលីសស្បែកសនៅ Minneapolis នៅចុងខែឧសភា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារ ជាតិសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថាលោក បានជំទាស់នឹង ការប្រើប្រាស់កម្លាំង យោធាដែលមានមុខងារសកម្មដើម្បីបង្ក្រាបក្រុមបាតុករនៅ ទូទាំងប្រទេស ដែលធ្វើបាតុកម្មប្រឆាំង នឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងភាពអយុត្តិធម៌ទៅលើពូជសាសន៍ ។ លោកបានថ្លែងថា...
តារាចម្រៀង ចិត្ត កញ្ចនា ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨ បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញាបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រស់ជាតិ និង អារម្មណ៍ពិត ទាំងអារម្មណ៍ស្រលាញ់សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង ៣បទ ដើម្បីត្រៀមជ្រើសរើស នូវសាច់រឿងបន្ទាប់ ពីអ្នកគាំទ្ររបស់កញ្ញាតាមរយៈហ្វេសប៊ុកផេក ផ្លូវការរបស់កញ្ញា (Facebook Page: Kanhchna Chet-ចិត្ត កញ្ចនា)។ កញ្ញាបានបន្ថែមទៀតថា វាពិតជាមានការលំបាកខ្លាំង បូករួមទាំងការចំណាយពេលវេលា និងថវិការជាច្រើនសម្រាប់ការផលិតAlbumនីមួយៗ ដោយសារតែកញ្ញាជាអ្នកចម្រៀងផង ជាអ្នកនិពន្ធផង និងជាអ្នកសិល្បៈឯករាជ្យម្នាក់ទៀត។ ប៉ុន្តែក្តីស្រមៃរបស់កញ្ញា គឺកញ្ញាមានមហិច្ឆតាចង់ចូលរួមជំរុញអោយវិស័យឧស្សាហ៍កម្មតន្រ្តីរបស់ប្រទេសកម្ពុជា អោយមានការវិឌ្ឍន៍លឿនទៅមុខ ក្នុងកំរិតស្តង់ដារមួយដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងទូទាំងសកលលោកបានផងដែរ។ កញ្ញាបានបន្តទៀតថា ដើម្បីអោយវិស័យឧស្សាហ៍កម្មតន្រ្តីនេះអាចមានការវិឌ្ឍន៍លឿនទៅមុខបាន លុះត្រាតែមានការចូលរួមនិងអោយតម្លៃនូវស្នាដៃនិពន្ធ និង ស្នាដៃច្នៃប្រឌិតថ្មីៗ ពីអ្នកគាំទ្រទាំងអស់គ្នា។ កញ្ចនា រៀបរាប់ប្រាប់ថា៖ “ពួកខ្ញុំជាសិល្បៈករទាំងអស់បានបំពេញភារកិច្ចខិតខំប្រឹងប្រែងបង្កើតនិង អភិវឌ្ឍស្នាដៃសិល្បៈហើយ ការងារបន្ទាប់គឺត្រូវពឹងផ្អែកលើមហាជនដែលជាអ្នកគាំទ្រទាំងអស់ អោយចូលរួមលើកស្ទួយនិងអោយតម្លៃសិល្បៈករក្នុងស្រុក ដូចដែលគាត់គាំទ្រសិល្បៈករបរទេសដែរ នោះវិស័យចម្រៀងយើងនឹងអភិវឌ្ឍទៅមុខលឿនដូចគ្នា” ។ ជាចុងក្រោយ កញ្ញាក៏ឆ្លៀតថ្លែងអំណរគុណដល់ ក្រុមការងារផលិត របស់កញ្ញា អ្នកគាំទ្ររបស់កញ្ញាទាំងអស់ និងហាងកាហ្វេ Luna & Bakery ដែលបានចូលរួមសហការណ៍ ក្នុងការសម្ពោធ Album “អារម្មណ៍” នេះ។ អ្នកនាង ឈុន សុភារ័ត្ន នាយិកា ហាងកាហ្វេLuna & Bakery ក៏បានមានមតិអំពីការគាំទ្រសិល្បៈដែលមិនចំលងពីគេនេះថា៖ “ក្នុងនាម ខ្ញុំជានាយិកា និង ជាអ្នកតំណាងអោយហាងកាហ្វេ Luna & Bakery ទាំងមូល ពួកយើងពិតជាអោយតម្លៃខ្លាំងមែនទែនទៅលើសិល្បៈនៃការបង្កើតថ្មីរបស់សិល្បៈករក្នុងស្រុក ហើយពិតជាមានមោទនភាពណាស់ ដែលពួកយើងបានចូលរួមលើកស្ទួយវិស័យតន្រ្តីនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ហាងកាហ្វេ Luna & Bakery ពួកយើងផ្តោតសំខាន់ខ្លាំងណាស់ទៅលើ គុណភាព សុខភាព និង អនាម័យជាចំបង ដូចដែល កញ្ចនាផ្តោតសំខាន់ទៅលើគុណភាពនៃសិល្បៈ របស់គាត់ផងដែរ”៕
បរទេស៖ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរជាសាធារណៈទៅលើប្រទេសចិនកាលពីខែមករា ចំពោះការឆ្លើយតបយ៉ាងរហ័សចំពោះវីរុសថ្មីនេះ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ មានការខកចិត្ត នៅពីក្រោយឆាក ដោយសារការពន្យាពេលរបស់ប្រទេសចិន ក្នុងការចែករំលែកព័ត៌មានដែលចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ នេះបើតាម The Associated Press បានរកឃើញ។ យោងតាមសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០...
បរទេស៖ បន្ទាប់ពីការធ្វើបាតុកម្មទ្រង់ទ្រាយធំអស់រយៈពេលជាងមួយសប្តាហ៍មក រដ្ឋធានីអាមេរិកមានការភ្ញាក់ផ្អើលជាមួយកងទ័ពឆ្មាំជាតិរាប់ពាន់នាក់ និងមានសំភារៈយោធាជាច្រើន។ នៅជុំវិញទីក្រុងមានយន្តហោះស៊ើបការណ៍ និងយន្តហោះគ្មានមនុស្សបើក, យន្តហោះ tilt-rotor និងសូម្បីតែឧទ្ធម្ភាគចក្រត្រួតពិនិត្យនុយក្លេអ៊ែរ ក៏មានផងដែរ។ ទោះយ៉ាងណាការដាក់ពង្រាយទ្រង់ទ្រាយធំធ្វើឡើងនៅថ្ងៃមួយនៃការតវ៉ាដោយសន្តិវិធីបំផុត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីការធ្វើបាតុកម្មទ្រង់ទ្រាយធំរយៈពេល ៥ ថ្ងៃនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលីសទៅលើបុរសជនជាតិនៅរដ្ឋ Minnesota...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងជាទស្សនៈយ៉ាងខ្លីដែលបង្កប់ន័យថា អ្នកមានមួយចំនួនដែលមានរថយន្តទំនើបៗជិះហើយ មិនគួរប្រើផ្លាកលេខរដ្ឋនោះទេ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ មិថុនានេះ លោករដ្ឋមន្ត្រីព័ត៌មាន បានសរសេរសារយ៉ាងខ្លីថា «ខ្ញុំគិតថា មានដល់ឡាននេះជិះហើយ មិនគួរប្រើលេខ រដ្ឋទេ!» ។ ក្រោយលោករដ្ឋមន្ត្រីព័ត៌មាន លើកឡើងដូច្នេះក៏មាន អ្នកលេងបណ្ដាញសង្គមជាច្រើន...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មិនត្រូវបណ្ដោយឲ្យអ្នកណាចូលមកប្រើប្រាស់តំបន់ដែលមិនទាន់ឯកភាពគ្នា នៅតាមព្រំដែនបង្កើតបានជាភាពជាក់ស្ដែង ព្រោះនឹងនាំឲ្យពិបាកដោះស្រាយ។ ភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្ រំដែននៅឡើយ ។ ការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ១៩ ។...
បរទេស៖ ស្ថាបនិកអង្គការ Stand Up South Philly លោក Anthony Giordano បានពន្យល់កាលពីថ្ងៃអង្គារថា ប្រជាជននៅ South Philadelphia កំពុងរួបរួមគ្នាដើម្បីបញ្ចប់ការលួច និងកុបកម្ម នៅក្នុងសហគមន៍របស់ពួកគេ ចំពេលមានការតវ៉ាទូទាំងប្រទេស ប្រឆាំងនឹងការស្លាប់ របស់លោក George Floyd ។...
វ៉ាស៊ីនតោន៖ យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក បានធ្វើឱ្យក្តៅគគុកជុំវិញភាពរំជើបរំជួល នៃការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសដោយលោក Joe Biden ដែលបានជាប់ឆ្នោត ប្រជាធិបតេយ្យបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារថា ជាផ្នែកមួយនៃបញ្ហាជាជាង ធ្វើការឆ្ពោះទៅរកដំណោះស្រាយ។ អតីតអនុប្រធានាធិបតីលោក Joe Biden បានលេីកឡេីងនៅទីក្រុង Philadelphia មួយថ្ងៃបន្ទាប់ពីលោក...
បរទេស៖ ប្រទេសចិនបានប្រតិកម្ម យ៉ាងខ្លាំងចំពោះការផ្តល់ជូន របស់រដ្ឋាភិបាលអង់គ្លេស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋហុងកុង ទាំងអស់ដែលមានលិខិតឆ្លងដែន សញ្ជាតិអង់គ្លេស (ក្រៅប្រទេស) មានសិទ្ធិចូល និងរស់នៅក្នុងចក្រភពអង់គ្លេស និងផ្តល់ផ្លូវភាពជាពលរដ្ឋអង់គ្លេសបាន។ ចិនចោទប្រកាន់ថា ការផ្តល់ជូននេះ បានរំលោភសេចក្តីប្រកាសរួម ចិន – អង់គ្លេសឆ្នាំ ១៩៨៤ ជុំវិញការបន្តអធិបតេយ្យភាពចិន លើហុងកុង។ យោងតាមវែបសាយ The...