តូក្យូ៖ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃពុធនេះថា កញ្ចប់ថវិកាបន្ថែមទី ២ របស់ជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ដើម្បីជួយដល់វិធានការ ហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃមេរោគឆ្លងថ្មី នឹងមានចំនួន ៣១,៩១ ទ្រីលានយ៉េន (២៩៦ ពាន់លានដុល្លារ) ។ ថវិកាបន្ថែមដែលបានកត់ត្រា នឹងជួយគ្របដណ្តប់កញ្ចប់ គម្រោង ដែលមានតម្លៃប្រហែល ១១៧ ទ្រីលានយ៉េនដែលភាគច្រើន...
ព្រៃវែង៖ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តព្រៃវែង និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានរៀបចំកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្រោមអធិបតីភាព លោក កៅ...
ភ្នំពេញ៖ ដើម្បីជំរុញឱ្យបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក, នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីចុះអនុស្សារណៈយោគយល់ (MOU) ចំនួនពីរ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ ធនាគារឯកទេស វីង (ខេមបូឌា)...
អតិថិជនភាគច្រើនដែលធ្លាប់ប្រើប្រាស់ ទូរស័ព្ទចុចប៊ូតុងតែងតែចង់បាន ទូរស័ព្ទតម្លៃសមរម្យ មានគុណប្រយោជន៏ច្រើន ក៏ដូចជាសមត្ថភាពខ្ពស់ក្នុងការប្រាស្រ័យទាក់ទងគ្នា ព្រមទាំងប្រើប្រាស់ជួយដល់ ការប្រកបការងារ និងការរស់នៅប្រចាំថ្ងៃ។ ហេតុនេះហើយ ក្រុមហ៊ុនខេមហ្វូន បានបញ្ចេញកំពូលទូរស័ព្ទចុចប៊ូតុងស៊េរីថ្មីៗ មានដូចជា CF 105 Pro ទស្សនាទូរទស្សន៍គ្រប់ទីកន្លែង ដោយមិនប្រើប្រាស់អ៊ីនធឺណិត និង O7 ជាទូរស័ព្ទមិនជ្រាបទឹក នឹងមានមុខងារទែម៉ូម៉ែត្រ ងាយស្រួល...
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាសម្រេចអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឥ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ ១៩ នោះទេ។ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “សូមសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជាហេីយដែលកំពុងធ្វេីដំណេីរឬមានបំណងធ្វេីដំណេីរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញគឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ -១៩ ទេ”។ សម្ដេចបន្តថាតាមរយ:វិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ តម្រូវអោយចូលពិនិត្យសុខភាព និងពិនិត្យសំណាកហេីយដាក់ឲ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតេីមានរោគឆ្លងឬអត់ រោគឆ្លង ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើកិច្ចចរចាលើកទី ៧ ជាមួយប្រទេសចិននៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) របស់ប្រទេសទាំងពីរ ដើម្បីគ្របដណ្តប់លើវិស័យសេវាកម្ម និងការវិនិយោគ។ យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ប្រទេសទាំងពីរនឹងចាប់ផ្តើមការប្រជុំនិម្មិតរយៈពេល ៤ ថ្ងៃនៅថ្ងៃអង្គារនេះ ដើម្បីបង្កើនល្បឿនវឌ្ឍនភាពចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដែលបង្កការកកស្ទះដល់ការធ្វើដំណើរ និងសេដ្ឋកិច្ចពិភពលោក។ ការប្រជុំមុនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង...
ភ្នំពេញ ៖ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋកូរ៉េ បានទទួលស្គាល់នូវភាពយឺតយ៉ាវ នៃការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ព្រមទាំង ប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងសាងសង់ឲ្យទាន់ ពេលវេលាតាមការគ្រោងទុក។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងថែទាំសង្គម បានឲ្យដឹងកាលពីថ្ងៃចន្ទថា អ្នកជំងឺផ្សេងទៀតចំនួន១២១នាក់បានស្លាប់ នៅអង់គ្លេស គិតត្រឹមរសៀលថ្ងៃអាទិត្យ នាំឲ្យតួលេខអ្នកស្លាប់សរុបកើនឡើងដល់៣៦.៩១៤នាក់ ។ តួលេខទាំងនេះបូករួមទាំងអ្នកស្លាប់ នៅតាមមន្ទីរពេទ្យ មណ្ឌលថែទាំសុខភាព និងសហគមន៍សុខភាព ។ ក្រសួងបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ មានអ្នកធ្វើតេស្តរកមេរោគចំនួន២៦១.១៨៤នាក់...
បរទេស៖ កាលពីថ្ងៃអាទិត្យ រដ្ឋបាល លោក ដូណាល់ ត្រាំ បានផ្អាកការចូល សហរដ្ឋអាមេរិកសម្រាប់ ជនបរទេសដែលបាន ទៅប្រេស៊ីលក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ដោយសារតែចំនួន ករណីឆ្លងវីរុសកូវីដកើនឡើង នៅក្នុងប្រជាជាតិអាមេរិកខាងត្បូង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន...
បរទេស៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាននិយាយថា រដ្ឋាភិបាលបានបញ្ជាក់ពីករណីឆ្លងវីរុសថ្មីចំនួន ៣ ករណី ដែលសុទ្ធសឹងតែជាអ្នកវិលត្រឡប់ពីក្រៅប្រទេស និងគ្មានការស្លាប់បន្ថែមទៀតនោះទេ នៅព្រឹកថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មានថៃ Bankok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល Covid-19 បាននិយាយថា ករណីថ្មីទាំងនេះគឺជាមនុស្សដែលបានវិលត្រឡប់ពីបរទេសវិញ ហើយបានស្ថិតនៅក្នុងការដាច់ដោយឡែក។ អ្នកជំងឺថ្មីទាំងនោះមានរោគសញ្ញាស្រាល ឬគ្មានលេចរោគសញ្ញា។...