សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធា កណ្តាលមួយ និងបានពិភាក្សាអំពី “គោលនយោបាយថ្មី សម្រាប់ការ បង្កើនការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសបន្ថែមទៀត” ។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា ការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំដ៏ធំធេងនៃ គណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច គឺជាជំហានយោធាដ៏សំខាន់ និងវិធានការរៀបចំ និងនយោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកងកម្លាំងប្រដាប់ អាវុធទាំងមូលរបស់ខ្លួន។ នៅក្នុងកិច្ចប្រជុំនេះ គឺជាគោលនយោបាយថ្មីសម្រាប់...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានពិភាក្សាគ្នាអំពីភាពចលាចលនៅក្នុងប្រទេសលីប៊ី និងប្រទេសស៊ីរី ក៏ដូចជាការបើកឡើងវិញនូវសេដ្ឋកិច្ច នៅជុំវិញពិភពលោក ស្របពេលមានការផ្ទុះឆ្លងនៃមេរោគកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Judd Deere ជាមន្ត្រីនាំពាក្យសេតវិមាន បានមានប្រសាសន៍ប្រាប់ថា “លោកប្រធានាធិបតី ត្រាំ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារ ជាតិ មានការសោកស្តាយចំពោះការរិះគន់ ដោយគ្មានសតិសម្បជញ្ញៈរបស់ ក្រុមឧទ្ទាម ក្រៅច្បាប់មួយចំនួន ដែលបានវាយប្រហារមកលើកិច្ចការមនុស្សធម៌ របស់ក្រសួងការពារជាតិ តាមរយៈការ បំពាក់មេដាយ ជាគ្រឿងឥស្សរិយយសដោយ ជូនដល់ មន្ត្រីយោធាជំនាញ វេជ្ជសាស្ត្រ ចិន...
បរទេស៖ ការចាប់ខ្លួននេះធ្វើឡើងរយៈពេលជាងមួយខែ បន្ទាប់ពីប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានគំរាមបង្ក្រាបទៅលើប្រជាជនហ្វីលីពីន ដែលបានរំលោភលើការរឹតត្បិតដែលបានកំណត់ដោយរដ្ឋាភិបាលលើចលនា និងការប្រមូលផ្តុំដ៏ធំ ដែលបានណែនាំទាក់ទងនឹងការផ្ទុះឡើងនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសហ្វីលីពីនបានឃាត់ខ្លួនបុរសម្នាក់ពីបទចេញសេចក្តីគំរាមសម្លាប់តាមអ៊ិនធរណេត ទៅលើប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងអ្វីដែលបានក្លាយជាការចាប់ខ្លួនចុងក្រោយ នៅក្នុងការចាប់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។...
ស្វាយរៀង ៖ ក្រោយពីទទួលបានព័ត៌មានពី អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង ស្តីពីករណីគ្រោះអគ្គីភ័យឆេះផ្ទះ ប្រជាពលរដ្ឋ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ ចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយផ្តល់ជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ខ្នង ១...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចកទេសក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃ ការសង់សង់ គ្រឹះ ការពារច្រាំងព្រែកកុយ បណ្តោះ អាសន្ន និងបន្ទាន់ប្រវែង២៥០ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ។ តាមមន្ត្រីសាលាខេត្តកំពង់ចាម អោយដឹងថា ការសាងសង់គ្រឹះការការពារច្រាំងព្រែកកុយនេះ...
បរទេស៖ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានប្រកាសបទឈប់បាញ់គ្នា៣ថ្ងៃ សម្រាប់ពិធីបុណ្យមូស្លីម Eid នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គិតចាប់ពីថ្ងៃអាទិត្យនេះទៅ តាមរយៈសារលើសង្គមធ្វីតធ័រ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ហើយប្រធានាធិបតីអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងធ្វើតបបែបនោះវិញ។ លោក Zabihullah Mujahid ជាមន្ត្រីនាំពាក្យពួកតាលីបង់ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “កុំធ្វើប្រតិបត្តិការវាយលុកណាមួយទៅលើសត្រូវនៅទីកន្លែងណាក៏ដោយ តែប្រសិនបើមានសកម្មភាពណាមួយ ត្រូវបានសត្រូវធ្វើមកលើអ្នក ចូរការពារខ្លួនឯង”។ គួរបញ្ជាក់ថា...
បរទេស៖នាវាគ្រឿងទីមួយក្នុងចំណោមនាវា៥គ្រឿង ដែលដឹកប្រេងឲ្យប្រទេសវេណេស៊ុយអេឡា បានចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បើទោះជាមានការព្រមានពីមន្ត្រីសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាឆ្លើយតប ចំពោះការដឹកជញ្ជូនប្រេងបែបនោះក្តី។ យោងតាមទិន្នន័យតាមដាននាវាពីភ្នាក់ងារ Refinitiv Eikon បានឲ្យដឹងថា នាវាដឹកប្រេង ឈ្មោះ Fortune បានចូលដល់ដែនទឹកវេណេស៊ុយអេឡា នៅម៉ោងប្រហែល៧និង៤០នាទីយប់ ក្រោយធ្វើដំណើរឆ្លងកាត់ខាងជើងនៃទ្រីនីដាត និងតូបាហ្គោ។ ទីភ្នាក់ងារសារព័ត៌មាន Us...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍របស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ការបើកការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីធ្លាក់យន្តហោះដែលបានបណ្តាលឲ្យស្លាប់មនុស្ស អស់៩៧នាក់ នៅក្រុង Karachi ភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន ។ លោករដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ Ghulam Sarwar Khan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយទ្រួសៗថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល ដែលមានក្រុមការងារមួយដែលជាអ្នកផលិតយន្តហោះនឹងទៅពិនិត្យទីតំាងធ្លាក់យន្តហោះនេះដើម្បីធ្វើការស្រាវជ្រាវ ហើយប្រអប់ខ្មៅរបស់យន្តហោះ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសប្រេស៊ីលបានចុះក្នុងបញ្ជីដែលមានកំណត់ត្រាថ្មី នៃអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងដែលមានអ្នកឆ្លងចំនួន២០.៨០៣នាក់ត្រូវបានគេរាយការណ៍ឲ្យដឹងនិងមានអ្នកស្លាប់លើសពី១.០០០នាក់ក្នុង១ថ្ងៃដែលមាន៣លើកហើយ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់៣៣០.៨៩០នាក់ ទន្ទឹមនឹងនេះដែរ ប្រេស៊ីល បានកើនឡើងដល់២១.០៤៨នាក់ដែលមានអ្នកស្លាប់កើនឡើងជាប្រចាំថ្ងៃ កើនឡើង១.០០១នាក់ដែលមានអត្រាមរណភាពចំនួន៦,៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា បានឲ្យដឹងកាលពីព្រឹកថ្ងៃសៅរ៍ថា មានអ្នកស្លាប់ថ្មីចំនួន១៣៧នាក់ និងមានអ្នករកឃើញលទ្ធផលវិជ្ជមានចំនួន៦.៦៥៤នាក់ដោយសារជំងឺកូវីដ១៩គិតចាប់ពីថ្ងៃសុក្រនៅ ក្នុងប្រទេសនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់.៧២០នាក់...