បរទេស៖ ប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានប្រកាសសហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកទូលាយជើង Treaty on Open Skiesដែលជាសកម្មភាព ចុងក្រោយដើម្បីឈាន ទៅដល់ធ្វើការបោះបង់ចោល កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ អន្តរជាតិដ៏សំខាន់មួយ ។ ក្នុងពេលដែលកំពុងថ្លែងការណ៍ និងត្រូវបានគេសួរអំពីការ សម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញានេះលោកត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា ប្រទេសរុស្ស៊ីមិនបានគោរពតាមសន្ធិសញ្ញានេះ ទេដូច្នេះមុនពេលដែលពួកគេ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណា ល់ ត្រាំ បានព្រមានប្រឆាំងនឹងវិធានការដែលអាចកើតមាន របស់ប្រទេសចិន ដើម្បីណែនាំច្បាប់សន្តិសុខជាតិនៅហុងកុង បន្ទាប់ពីការតវ៉ាគាំទ្រ លទ្ធិប្រជាធិបតេយ្យរបស់ទឹកដី នេះកាលពីឆ្នាំមុន ដែលពេលខ្លះបានក្លាយ ជាអំពើហឹង្សា។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ក្យូដូជប៉ុន បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន...
(ភ្នំពេញ) ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២០៖ ថ្មីៗនេះក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A31 និងល្បីថាជាទូរស័ព្ទដែលមានអេក្រង់ធំច្បាស់ ថតស្អាតកប់ស៊េរី ថ្មវិញប្រើឡើងហត់! ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Samsung Galaxy A31 ម៉ូឌែលថ្មីនេះមកជាមួយនឹងអេក្រង់ Super AMOLED ទំហំ 6.4 អ៊ីញ ប្រភេទ Infinity-U ដាំដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់, កាមេរ៉ាមុខ 1 គ្រាប់ (មានសមត្ថភាពថត Selfie បានច្បាស់ស្អាតកប់ស៊េរី) ជាមួយនឹងកម្លាំងថ្ម 5,000 mAh (ប្រើឡើងហត់សឹងតែមិនបាច់សាកក្នុងរយៈពេលពេញ 1 ថ្ងៃ) ព្រមទាំងបំពាក់នូវមេម៉ូរីRAM ទំហំ 6 GB និង ROM ទំហំ 128 GB ហើយអាចបន្ថែមក្រៅបានរហូតដល់ 512 GB ថែមទៀតផង! រកឯណាបាន? លោកអ្នកអាចរកបានគ្រប់ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត! សម្រាប់ម៉ូឌែល Samsung Galaxy A31 ដែលមានរូបរាង និងការឌីហ្សាញបែបថ្មីដ៏ទាក់ទាញ ទំនើបនេះក្រុមហ៊ុនធ្វើការលក់ជូនអតិថិជនទាំងអស់ក្នុងតម្លៃត្រឹមតែ 279 ដុល្លារ ប៉ុណ្ណោះៗ!! អត់ទាន់ចប់ទេ…! នៅមានទៀត! អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសជាមួយនឹងកាដូអស្ចារ្យថែមទៀតផង! ម៉េចដែរ…ចង់បានអីទៀត? ខាងក្រោមនេះគឺជាលក្ខណៈលម្អិតព្រមទាំងចំណុចពិសេសៗដែលអាចធ្វើឱ្យលោកអ្នកសម្រេចចិត្តបានកាន់តែច្បាស់ក្នុងការទទួលបានស្មាតហ្វូនស៊េរីទំនើបក្នុងចិត្តយកមកប្រើនឹងគេផងដែរ! * Samsung Galaxy A31 – អេក្រង់ធំ៖ 6.4 អ៊ីញ Infinity-U លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង – កម្រិតភាពច្បាស់៖ FHD+...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និង ជាអគ្គលេខាធិការក្រសួងការពារជាតិ បានផ្តាំផ្ញើដល់ នាយទាហាន ពលទាហាន ត្រូវប្រុងប្រយ័ត្នកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយត្រូវចេះធ្វើអនាម័យជាប់ជាប្រចាំ ដោយឧស្សាហ៍លាងដៃ និងសាប៊ូ។យោងតាមគេហទំព័ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបន្តបើកវគ្គបណ្តុះ បណ្តាល...
ភ្នំពេញ៖អ្នកដំណើរលើយន្តហោះជាមួយបុរសជនជាតិខ្មែរ ដែលបានរកឃើញផ្ទុកកូវីដ១៩ថ្មីទាំង៦២នាក់ កំពុងដាក់ឲ្យនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព តាមវិធានការរបស់សុខាភិបាល ជាចាំបាច់។នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី២១ ខែឧសភា ក្រសួងសុខាភិបាលបានរកឃើញអ្មកឆ្លងកូវីដ១៩ជាករណីថ្មីចំនួនម្នាក់ លើបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានទីលំនៅនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាចខេត្តកំពតដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសហ្វីល្លីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅ ថ្ងៃទី ២០...
បរទេស៖រដ្ឋបាលលោក ត្រាំ បានបន្តបង្កើនសម្ពាធ លើប្រទេសអ៊ីរ៉ង់ ដោយដាក់ទណ្ឌកម្មថ្មីមួយ ទៅលើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីដទៃផ្សេងទៀត របស់ទីក្រុងតេអេរ៉ង់ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត UPI នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ សហរដ្ឋអាមេរិកបានចុះបញ្ជីខ្មៅបុគ្គល និងអង្គភាពចំនួន១២ ជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធកម្រិតអតិបរិមា បង្ខំឲ្យប្រទេសអ៊ីរ៉ង់បកមករក តុចរចាគ្នា ជុំវិញកម្មវិធីនុយក្លេអ៊ែ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់...
បរទេស៖ នេះជាវគ្គទី ៤ ក្នុងរឿង ១០ ដែលពិនិត្យមើលបញ្ហាដែល មេដឹកនាំចិន ជួបប្រទះនៅពេល ពួកគេជួបជុំគ្នាសម្រាប់ «សម័យប្រជុំ វគ្គពីរ» ប្រចាំឆ្នាំនៃសមាជប្រជាជនជាតិ និងសន្និសីទពិគ្រោះយោបល់នយោបាយ ប្រជាជនចិន នៅសប្តាហ៍នេះ។ រឿងនេះមើលពីការរំពឹងទុកនិងផលប៉ះពាល់នៃថវិកា យោធាថ្មីរបស់ចិន។ យោងតាមសារព័ត៌មាន South China Morning Post...
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់នៅថ្ងៃនេះ
ក្រសួងមុខងារ សាធារណៈប្រាប់ លក្ខខណ្ឌមួយចំនួន ពីការផ្អាកជាបណ្តោះអាសន្ន នៃការជ្រើសរើសមន្រ្តី ថ្មីឆ្នាំ២០២០
បរទេស៖ ព្រឹទ្ធសភាបានអនុម័ត ច្បាប់ជាមួយ នឹងសំឡេងគាំទ្រលើសលុប កាលពីថ្ងៃពុធដែលអាចនាំឱ្យក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Alibaba Group Holding Ltd និងក្រុមហ៊ុន Baidu Inc ត្រូវបានហាមឃាត់មិន ឱ្យចុះបញ្ជីនៅក្នុងផ្សារហ៊ុន អាមេរិក ចំពេលមាន ទំនាក់ទំនងតានតឹង រវាងសេដ្ឋកិច្ចធំ ៗ ពីររបស់ពិភពលោក ។...