ឡុងដ៌៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានដាក់ចេញនូវផែនទី បង្ហាញផ្លូវកាលពីថ្ងៃអាទិត្យ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹង ជាបណ្តើរៗ នៅខែកក្កដា ដោយសារតែឥទ្ធិពលនៃ ជំងឺរាតត្បាតកូវីដ-១៩ បានថយចុះល្អប្រសេីរហេីយ។ លោក ចន សុន បានបង្ហាញពីរបៀបដែលសង្គម អាចត្រូវបានបើកដំណើរការឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីរក្សាអត្រានៃការឆ្លង ជាពិសេសនៅក្នុងគេហដ្ឋាន និងមន្ទីរពេទ្យ។ នៅក្នុងសុន្ទរកថាតាម ទូរទស្សន៍មួយទៅកាន់ប្រទេសជាតិ...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ក្រុងព្យុងយ៉ាងបាន រាយការណ៍ថាប្រធានាធិបតី ចិនលោក ស៊ី ជីនពីង បានផ្ញើសារទៅមេដឹកនាំកូរ៉េខាង ជើងលោកគីម ជុងអ៊ុន ដោយប្តេជ្ញាថានឹង ជំរុញការឈានទៅមុខ និងការអភិវឌ្ឍឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង បានចុះផ្សាយថា“ សារសំដី” របស់លោកស៊ី បានឆ្លើយតបទៅនឹងសារមួយ ដែលលោកគីម បានផ្ញើកាលពីសប្តាហ៍មុន ដើម្បីអបអរសាទរ...
ភ្នំពេញ ៖ លោក ស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុប ប្រចាំកម្ពុជា បានយល់ថា ជំនួបរវាង សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក កឹម សុខា ជាចំណុចវិជ្ជមាន ហេីយក៏ជាជំហានទី១ ផងដែរ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា អគ្គស្នង ការនគរបាលជាតិ ស្នើឲ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យឡើងវិញ ចំពោះបញ្ហា បំពាក់ផ្លាកលេខយានយន្ដកែច្នៃ ហើយនគរបាល ក៏មិនទាន់អនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ ចំពោះយានយន្ដកែច្នៃ ផងដែរ។ ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការ...
បរទេស៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសេ្តចនៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ និងបានអះអាងបញ្ជាក់ពីភាពជាដៃគូការពារជាតិដ៏រឹងមាំរវាងអាមេរិកនិងអារ៉ាប៊ីសាអូឌីត ស្របពេលមានភាពតានតឹង ជុំវិញទិន្នផលប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ មេដឹកនាំទាំងពីរ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នា ក្រោយមានព័ត៌មានថា សហរដ្ឋអាមេរិកបានគ្រោងដកប្រព័ន្ធប្រឆាំងមីស៊ីល Patriot ចំនួនពីរគ្រឿង ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រព័ន្ធការពារមួយប្រឆំាងនឹងប្រទេសអ៊ីរ៉ង់។ គួរបញ្ជាក់ថា លោក ត្រាំ...
បរទេស៖សមាគមតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍ បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា រដ្ឋាភិបាលអង់គ្លេស បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ខ្លួននឹងអនុវត្តការដាក់ឲ្យនៅដាច់ពីគេរយៈពេល១៤ថ្ងៃ សម្រាប់មនុស្សភាគច្រើន ដែលមកពីបរទេស ដើម្បីព្យាយាមបញ្ជៀសកើនឡើងនៃការឆ្លងវីរុសកូរ៉ូណាជាលើកទីពីរ។ ផែនការដាក់ឲ្យនៅដាច់ដោយឡែកនេះ ត្រូវបានរាយការណ៍ដំបូងគេ ដោយកាសែត The Times ដែលនិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នឹងប្រកាសនៅថ្ងៃអាទិត្យនេះថា អ្នកដំណើរដែលមកដល់អាកាសយានដ្ឋាននិងកំពង់ផែនានា រួមទាំងជនជាតិអង់គ្លេស ដែលវិលត្រឡប់ពីបរទេសផង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដាន ស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា ។ សូមអានសេចក្តី ជូនដំណឹងរបស់ក្រសូងធនធានទឹក និងឧតុនិយម ដូចខាងក្រោម
ភ្នំពេញ ៖ ក្នុងខែមេសា ឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ៧៩៨ ២៧២.៣៩ ដុល្លារ និងប្រាក់រៀលចំនួន ១ ៥៦១ ៩៥៤ ៥១៦.៤០ រៀល ពីសប្បុរសជន ចំនួន ១៦ ០៧៣ រូប។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃទី៨...
បរទេស៖ នៅខែកញ្ញាឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានដាក់ពង្រាយកម្លាំង បន្ថែមទៀតរួមទាំងប្រព័ន្ធមីស៊ីល Patriot នៅមជ្ឈឹមបូព៌ាដើម្បីដោះស្រាយ នូវអ្វីដែល មន្ទីរបញ្ចកោណបានពិពណ៌នាថា ជា“ ឥរិយាបទអរិភាពរបស់អ៊ីរ៉ង់”, ការចោទប្រកាន់ដែល បានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រដ្ឋាភិបាល ក្រុងតេហេរ៉ង់ថា បានវាយប្រហារនាវាដឹកប្រេងនៅឈូងសមុទ្រ Gulf កាលពីដើមឆ្នាំកន្លងទៅ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨...
និស្សិតពេទ្យមួយរូប លោក សម រដ្ឋា ដែលក្រៅពីត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសិក្សាលើជំនាញវេជ្ជសាស្រ្តរបស់ខ្លួន ក៏ត្រូវស្វះស្វែងរកធនធានថវិកា សម្រាប់ចាយវាយ ដើម្បីសម្រេចបំណងប្រាថ្នាចង់បញ្ចប់ការសិក្សាមួយនេះ។ ឥឡូវនេះ កង្វល់អំពីហិរញ្ញវត្ថុត្រូវបានផាត់ចោល ក្រោយត្រូវរង្វាន់៥០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ លោក រដ្ឋា ថា «ខ្ញុំទិញស្រាបៀរ កម្ពុជា ត្រឹម៧កំប៉ុង មកហូប ជាមួយប្អូនខ្ញុំពីរនាក់...