វ៉ាស៊ិនតោន៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី២៨ខែមេសានេះបានឲ្យដឹងថា សប្តាហ៍នេះរដ្ឋជាច្រើនរបស់អាមេរិកត្រូវបានគេមើលឃើញ ថាបានបើកសេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗឡើងវិញហើយ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានវាយប្រហារសេដ្ឋកិច្ច អាមេរិកពលរដ្ឋរបស់ខ្លួនស្លាប់ជាង៥៦០០០នាក់មនុស្សផ្ទុក កូវីដ១៩ដល់ទៅ៩៨៧០០០នាក់និងមនុស្សរាប់លាននាក់បាត់បង់ការងាររួចមក។ ទោះបីជាយ៉ាងណាក្តី នៅមិនទាន់មានអ្នកអះអាងទេថាការបោះឆ្នោតនៅអាមេរិកនាខែវិច្ឆិកាខាងមុខនេះនឹងប៉ះពាល់ទំហំណានោះទេ។រដ្ឋColorado, Minnesotaនិង Montanaមានផែនការបន្ថូរបន្ថយការ ដាក់បម្រាមប៉ុន្តែឲ្យដំបូន្មានដល់ពលរដ្ឋរបស់ខ្លួនថាបើមិនចាំបាច់ទេគួរតែបន្តស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋLowaនឹងចាប់ផ្តើមដំណើរការផ្សារកសិកម្មដូចជាបន្លែសាច់ផ្លែឈើរបស់ខ្លួនវិញហើយកាលពីថ្ងៃចន្ទម្សិលមិញ។ នៅរដ្ឋTennesseeវិញភោជនីយដ្ឋាននិងហាងលក់វត្ថុប្រើប្រាស់តួចៗត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញប៉ុន្តែត្រឹមកម្រិតពាក់កណ្តាលប៉ុណ្ណោះហើយចាប់ពីថ្ងៃពុធ។រដ្ឋHawaiiបើកឲ្យមានដំណើរការឆ្នេរខ្សាច់ដ៏ល្បីល្បាញទាក់ទាញភ្ញៀវទេសចរណ៍របស់ខ្លួននោះឡើងវិញផងដែរប៉ុន្តែលើកលែងតែការដេកអាំងថ្ងៃប៉ុណ្ណោះដែលមិនអាចឲ្យធ្វើបានចំណែកនៅរដ្ឋTexasវិញកាលពីថ្ងៃសុក្រសប្តាហ៍មុនហាងលក់រាយនានាត្រូវបានអនុញ្ញាតិឲ្យដំណើរការផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោក សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ ទទួលបន្ទុកសាសនាគ្រឹស្ត បាន ឲ្យដឹងថា ប្រសិនបើជំងឺ កូវីដ-១៩ អូសបន្លាយពេលយូរ គ្រីស្តបរិស័ទនៅកម្ពុជាទាំងអស់ នឹង មិនប្រារព្ធពិធីបុណ្យណូអែល ប៉ុន្ដែពួកគាត់អាចរៀបចំពិធីបុណ្យណូអែល នៅតាមគេហដ្ឋាន បាន ជាលក្ខណៈគ្រួសារ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពនៃការប្រយុទ្ធប្រឆាំងជំងឺ...
ថ្ភ្នំពេញ៖ លោកគង់ រិទ្ធា ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម157) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ កាពីពេលថ្មីៗនេះ បានដឹកនាំសមាជិក សមាជិកា ចំនួន៣០រូប ធ្វើកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន២១គ្រួសារ ស្ថិតនៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីនេះ មានការចូលរួមពីលោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត...
បរទេស៖Daily Mailចេញផ្សាយនៅ ថ្ងៃចន្ទទី២៧ខែមេសានេះបានឲ្យដឹងថាមហាសេដ្ឋី មានទ្រព្យសម្បតិ្តច្រើនបំផុតលើលោកគឺលោកBill Gateបានលើកឡើងពីការយល់ឃើញរបស់គាត់ចំពោះកិច្ចការរបស់រដ្ឋាភិបាល នៃប្រទេសចិនដែលបានធ្វើកន្លងមកចាប់តាំងតែពីពេល ដែលកូវីដ១៩ដំណាក់កាលដំបូង នៅក្នុងទីក្រុងវូហាន។ លោកBill Gateដែលបានឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើនទៅលើរដ្ឋាភិបាលរបស់ ទីក្រុងប៉េកាំងថាគឺគ្រាន់តែជារឿងរំខានប៉ុណ្ណោះ។មកដល់ពេលនេះ វាដូចជាឆាប់ពេកថាតើចិនគួរតែទទួលនូវការស្តីបន្ទោស ចំពោះករណីរីករាលដាលនេះប៉ុន្តែលោកGate បានបញ្ជាក់ទៀតការឆ្លើយតបរបស់ប្រទេសចិនតាំងតែពីគ្រាដំបូង នៃការរីករាលដាលជំងឺរាតត្បាតគឺមានភាពត្រឹមត្រូវស្រប ទៅតាមពេលវេលាល្អណាស់។ ក្នុងនោះផងដែរលោកBill Gateបែរជាបាននិយាយថាដោយឡែកតែអាមេរិកប៉ុណ្ណោះដែលមិនបានអនុវត្តការឆ្លើយតបបានល្អឡើយប្រៀបធៀបទៅនឹងប្រទេសដទៃ។ការលើកឡើងបែបនេះបានធ្វើឡើងនៅ ក្រោយពេលដែលអាមេរិកបានប្រកាសដកប្រាក់ជំនួយទាំងអស់របស់ខ្លួនសម្រាប់WHOចេញដោយប្រធានាធិបតី ដូណាល់ត្រាំ៕ ប្រែសម្រួល៖ស៊ុនលី
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន២.៣៥៧នាក់ ដែលនាំឲ្យតួលេខសរុបមានរហូតដល់១១០.១៣០នាក់ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានលើកឡើងនៅក្នុងបណ្តាញសង្គម Twitter ថា ទន្ទឹមនឹងនេះដែរ ចំនួននៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់២.៨០៥នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី ចំនួន៩៩នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសនៅក្រុងឡុងដ៏ បានប្រកាសថា នៅក្នុងរយៈពេល៦សប្តាហ៍ រហូតដល់ថ្ងៃទី១៩ ខែមេសា ក្រុមមន្ត្រីនៅទូទាំងក្រុងឡុងដ៏ បានធ្វើការចាប់ខ្លួនអ្នកបង្កហេតុចំនួន៤.០៩៣នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃជិត១០០នាក់ ហើយអំពើហិង្សាក្នុងស្រុក បានកើនឡើងក្នុងអំឡុងសប្តាហ៍ទី៣ នៅក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ។ លោក Sue Williams មេបញ្ជាការ ដែលដឹកនាំក្រុមប៉ូលិសល្បាត...
ភ្នំពេញ៖ លោកហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈបានអះអាងថាគិតត្រឹមត្រីមាសទី១ក្នុងឆ្នាំ២០២០ (ខែមករាដល់មីនា) ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្ដាលប្រទេសនានា នៅលើសកលលោក រងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងចួលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ”នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោកហេង សួរ...
ប៉េកាំង៖ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ត្រូវបានតាមដានដោយប្រភពអាមេរិក ថា កំពុងដើរនៅទីក្រុងកំពង់ផែ វ៉ុនសាន ប៉ុន្មានថ្ងៃបន្ទាប់ពីពាក្យចចាមអារាមបានលេចថា លោកមានជំងឺយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់។ យោងតាមសារព័ត៌មាន Brisbane Times ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែតកូរ៉េខាងត្បូងបានចុះផ្សាយពីការវាយតម្លៃប្រភពផ្សេងគ្នា ដែលអះអាងថា មេដឹកនាំរូបនេះកំពុងពិនិត្យមើលការសាងសង់តំបន់ទេសចរណ៍ ដែលត្រូវបានកំណត់ក្នុងទីក្រុងដែលជាតំបន់រមណីយដ្ឋានរីករាយ នៅកំពង់ផែពាណិជ្ជកម្មចាស់។ ចំណែកទូរទស្សន៍...
ក្រសួងការងារប្រកាស បិទបញ្ចប់ការត្រួត ពិនិត្យសុខភាពកម្មករដែលសម្រាកថ្ងៃចូលឆ្នាំ
ភ្នំពេញ ៖ ដោយបានទទួលការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួ ងទេសចរណ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នឹងដឹកនាំកិច្ចប្រជុំពិសេសថ្នាក់ រដ្ឋមន្ដ្រីទេសចរណ៍អាស៊ាន ស្ដីពី ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ និងទិសដៅអនាគតលើវិស័យ ទេសចរណ៍អាស៊ាន តាមរយៈប្រព័ន្ធ វីដេអូ ខនហ្វេរ៉ីន...