ប៉េកាំង៖ ទំហំពាណិជ្ជកម្មចិន និងកូរ៉េខាងជើង បានធ្លាក់ចុះ ៩១,៣ ភាគរយពីមួយឆ្នាំមុនក្នុងខែមីនា ដល់ ១៨,៦៤ លានដុល្លារអាមេរិក ដែលទិន្នន័យនេះបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីរបៀបដែលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង រងការវាយប្រហារយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ការនាំចូលរបស់ចិន ពីកូរ៉េខាងជើងបានធ្លាក់ចុះ ៩៦,៣ ភាគរយពីឆ្នាំមុនដល់ ៦១០ ០០០ ដុល្លារកាលពីខែមុន ខណៈការនាំចេញទៅប្រទេសជិតខាងក៏បានធ្លាក់ចុះ ៩០,៩ ភាគរយ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ មានកម្មកររោងចក្រមក ត្រួតពិនិត្យសុខភាព ចំនួន៥៤២នាក់ ក្នុងនោះ ដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន៥៣៩នាក់ ផងដែរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការងារ នៅថ្ងៃទី២៤ មេសា នេះ បានរំលឹកថា...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអំពាវនាវដើម្បីទទួលបានកិច្ចព្រមព្រៀងប្រកបដោយភាពយុត្តិធម៌ និងអាចទទួលយកបានពីការចរចាតម្លៃការពារជាតិរបស់ពួកគេ នៅពេលការចរចានៅតែជាប់គាំងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធសំណើរបស់ទីក្រុងសេអ៊ូល ក្នុងការបង្កើនការចូលរួមចំណែករបស់ខ្លួន ដែលមិនគ្រប់គ្រាន់។ បញ្ហាចំណាយការពារជាតិ គឺជាផ្នែកមួយនៃរបៀបវារៈសម្រាប់កិច្ចប្រជុំអាមេរិក-កូរ៉េលើកទី១៧ ហៅថាកិច្ចពិភាក្សាការពារជាតិចម្រុះ (KIDD) ដែលប្រទេសទាំងពីរបានធ្វើតាមរយៈខ្សែវីដេអូរួមជាមួយបញ្ហាកូរ៉េខាងជើង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩។ កិច្ចប្រជុំនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលេីកឡេីងពីការបដិសេធការផ្តល់ជូនរបស់ទីក្រុងសេអ៊ូល នៅក្នុងការចរចារដើម្បីធ្វើកិច្ចព្រមព្រៀង ស្តីពីការចែករំលែកចំណាយថ្មី ដែលគេហៅថាកិច្ចព្រមព្រៀងវិធានការពិសេស...
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមេសា ២០២០៖ ការបោកគក់សម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលឡើយ ជាពិសេសក្នុងអាកាសធាតុក្តៅ សម្បូរធូលីដីបែបនេះគឺថាតិចៗបែកញើសជោគ!ខោអាវទើបនឹងពាក់ឆាប់ប្រឡាក់ និងងាយធុំក្លិនញើស!ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ… ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ពិតជាអាចធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួល! ទាំងនេះគឺជាលក្ខណៈសម្បត្តិពិសេសរបស់ម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung ដែលបំពាក់មកជាមួយនឹងបច្ចេកវិទ្យាចុងក្រោយក្នុងការជួយសម្រួលដល់ការបោកសម្អាតសម្លៀកបំពាក់បានយ៉ាងល្អបំផុត៖ 1. បច្ចេកវិទ្យា Digital Inverter ជាមួយនឹងបច្ចេកវិទ្យា Digital Inverter ធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ទ្វារលើរបស់ Samsung មានសំឡេងស្ងាត់ល្អ គ្មានសំឡេងរំខាន សន្សំសំចៃថាមពលខ្ពស់បំផុត និងមានការធានារហូតដល់ 11 ឆ្នាំ! 2. Magic Dispenser ជាបច្ចេកវិទ្យាដែលជួយកាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់ដោយមុខងារនេះអាចវាយបំបែកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវជាមួយនឹងស្លាបចក្រទាំង៦ ធ្វើឱ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹកដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះមុននឹងម៉ាស៊ីនចាប់ផ្តើមនូវប្រតិបត្តិការបោកគក់។ 3. Magic Filter (Powerful Filtration) ជាបច្ចេកវិទ្យាដែលបំពាក់មកជាមួយតម្រងពីរជាន់អាចចាប់យកកំទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាតដោយគ្មានជាប់កំទេចកំទីជាប់លើសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ! 4. WobbleTM Technology ជាបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ដែលជាមូលហេតុធ្វើឱ្យសម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។ 5....
កូឡាឡាំពួរ៖ បទបញ្ជាគ្រប់គ្រងចលនា របស់ប្រទេសម៉ាឡេស៊ី (MCO) ត្រូវបានពន្យាពេលម្តងទៀតដោយរយៈពេល ១៤ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១២ ខែឧសភា ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៣ ខែមេសា) ។ យោងតាមសារព័ត៌មាន Channel News Asia...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០.០០០នាក់ ។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា រុស្ស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈ ពេល២៤ម៉ោង កន្លងមកនេះមានចំនួន៤.៧៧៤នាក់ ដែលនាំឲ្យតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួន៦២.៧៧៣នាក់ ។ យោងតាមទិន្នន័យនៃការស្លាប់ដោយជំងឺកូវីដ១៩ សម្រាប់ប្រទេសរុស្ស៊ី...
មូស្គូ៖ នៅថ្ងៃអង្គារ ទី២១ ខែមេសានេះក្រសួង ការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួន បានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក ពីគ្នារយៈពេលពីរសប្តាហ៍បន្ទាប់ពីការធ្វើសមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូត្រូវបានលប់ចោល។ យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់គឺបានត្រៀមខ្លួន ត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃជ័យជំនះក្នុង សង្គ្រាមលោកលើកទី ២ របស់សហភាពសូវៀត...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសក្រិច បានស្វាគមន៍ចំពោះការ បរិច្ចាគរបស់ប្រទេសចិន ដែលបានជួយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលជាប្រទេសមានជនភៀសខ្លួន និងជនអន្តោប្រវេសន៍កំពុងស្នាក់ អាស្រ័យរាប់ពាន់នាក់ ។ លោក Zhang Qiyue អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសក្រិច បានពាំនាំជំនួយដែលជាម៉ាស់ សម្រាប់វះកាត់ ចំនួន២០.០០០ប្រអប់...
BBC៖ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា កងទ័ពបន្ថែមចំនួន ៧ ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅអាហ្វ្រិកខាងត្បូង ដើម្បីជួយទប់ស្កាត់ការបិទប្រទេស ប្រយោជន៍ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អាហ្រ្វិកខាងត្បូងមានករណីឆ្លងវីរុសកូរ៉ូណាកើនដល់ ៣.៤៦៥ ករណី ស្លាប់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក បានជួសជុលរួចហើយនោះ ដែលបណ្ដោយ ៥០ម៉ែត្រ ទទឹង២៥ ម៉ែត្រ និងមាន១០បន្ទាត់ អាចអង្គុយទស្សនាជាង១៦០០កៅអី បានចំណាយថវិកា ជិត៣លានដុល្លា។...