ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា លោក Jerome Salomon អគ្គនាយកសុខាភិបាល បានថ្លែងកាលពីថ្ងៃចន្ទថ បារាំង បានចុះបញ្ចីដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២០.២៦៥នាក់ ដែលបានក្លាយជាប្រទេសលំដាប់ថ្នាក់ទី៤ ដែលមានអ្នក ស្លាប់លើសពី២ម៉ឺននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីតាលី និងអេស្ប៉ាញ ។ នៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា យោងតាមការបញ្ជាក់ ឲ្យដឹងពីមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម (CSSE)នៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់១៧០.០០០ នាក់ហើយ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ។ ក្នុងចំណោមប្រទេសទាំងអស់នៅទូទាំងពិភពលោក សហរដ្ឋអាមេរិក ជាប្រទេសនាំមុខគេ ដែលមានអ្នកឆ្លង...
បរទេស៖កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅពេលថ្មីៗនេះ បានធ្វើការព្រមានសហរដ្ឋអាមេរិក ស្តីពីសកម្មភាពយោធានៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា កងទ័ពជើងទឹកអ៊ីរ៉ង់ ជាលទ្ធផល បានបង្កើនប្រតិបត្តិការល្បាតរបស់ខ្លួន ដែលក៏នឹងរក្សាសន្តិសុខដល់ការធ្វើដំណើររបស់នាវាអ៊ីរ៉ង់ និងប្រយុទ្ធប្រឆាំងចំពោះការរត់ពន្ធប្រេង។ កាលពីថ្ងៃពុធសប្ដាហ៍មុន យោធាសហរដ្ឋអាមេរិកបានិយាយថា នាវាទ័ពជើងទឹកកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ចំនួន១១គ្រឿង បានបើកចូលមកជិតនាវាទ័ពជើងទឹកនិងនាវាកងកម្លាំងការពារតំបន់ឆ្នេរអាមេរិក ដោយពិពណ៌នាថា ជាទង្វើបង្កហេតុប្រកបដោយគ្រោះថ្នាក់។ ចំណែកសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា “យើងសូមណែនាំឲ្យអាមេរិក គោរពតាមច្បាប់អន្តរជាតិ និងពិធីការដែនសមុទ្រ...
បរទេស៖ ប្រទេសចិនកាលពីថ្ងៃចន្ទ បានអំពាវនាវ ឲ្យ សហរដ្ឋអាមេរិក បញ្ឈប់ការស្តីបន្ទោសចំពោះការឆ្លងរាលដាលនៃវីរុសនេះដោយនិយាយថា ខ្លួនក៏ជាជនរងគ្រោះផងដែរ នៅពេលដែលសម្ពាធអន្តរជាតិ កើនឡើងលើទីក្រុងប៉េកាំងជុំវិញការដោះស្រាយ វិបត្តិរបស់ខ្លួន។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់អ្នកនាំពាក្យក្រ សួងការបរទេសចិនលោក Geng Shuangថា...
បរទេស៖ មនុស្សប្រមាណ ៨.០០០ នាក់ ដែលបានបាត់បង់ការងារ ឬត្រូវបានផ្អាកពីការងារ ដោយសារការផ្ទុះឡើងនៃជំងឺ Covid-19 កាលពីថ្ងៃច័ន្ទបានទទួលការទូទាត់សំណងដំបូងពីការិយាល័យសន្តិសុខសង្គម (SSO) របស់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការងាររបស់ប្រទេសថៃ លោក MR Chatu...
ថ្មីៗនេះ ក្រុមហ៊ុន MSI បានប្រកាសចេញនូវនូវម៉ូឌែលថ្មីៗជាច្រើនសម្រាប់ប្រកួតប្រជែងទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងតែមានតម្រូវការសម្រាប់បំពេញការងារ និងការកម្សាន្តហ្គេម ខណៈពេលដែលពិភពលោកតម្រូវអោយបំពេញការងារពីគេហដ្ឋាន។ MSI GF63 Thin ត្រូវបានអភិវឌ្ឍកាន់តែអស្ចារ្យ ដែលនឹងធ្វើអោយអ្នកលេងហ្គេមកាន់តែពេញចិត្តជាងមុន។ ប្រសិនបើអ្នកចាប់អារម្មណ៍ទៅក្រុមហ៊ុន MSI ហើយអ្នកកំពុងតែស្វែងរកកុំព្យូទ័រនេះ គឺជាម៉ូឌែលកុំព្យូទ័រលេងហ្គេមដែលមានសមត្ថភាពខ្លាំងក្លា និងជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន MSI ដែលផ្តោតទៅលើការលេងហ្គេមកាន់តែខ្លាំងក្លា។ កុំព្យូទ័រថ្មីនេះ ត្រូវបានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel...
ប៊ែកឡាំង៖ តួលេខថ្មីបានបង្ហាញកាលពីថ្ងៃច័ន្ទថា ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ -១៩ ចំនួន ១.៧៧៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលធ្វើអោយចំនួននៃការឆ្លងកើនឡើងកើនឡើងដល់ ១៤១.៦៧២ នាក់។ យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមតួលេខចេញផ្សាយដោយវិទ្យាស្ថាន Robert Koch...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កំពុងរៀប ចំធ្វើសន្និ សីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារ បន្ដរបស់ ក្រសួងរ៉ែ និងថាមពល» នៅជាន់ផ្ទាល់ដីសាលាប្រជុំB នៃទីស្ដីការ គណៈរដ្ឋមន្ដ្រី។ សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែមេសានេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដែលបានស្លៀកពាក់ជាប៉ូលីសបាន ធ្វើការបាញ់សម្លាប់មនុស្សសរុបដល់ទៅ១៦នាក់រួមមទាំង ស្ត្រីជាប៉ូលីសម្នាក់ផងដែរ នៅក្នុងខេត្តNova Scotiaនៃ ប្រទេសកាណាដា។ ហេតុការណ៍បាញ់សម្លាប់រង្គាល នេះបានអូសបន្លាយអស់រយៈពេល១២ម៉ោងមុនការបញ្ចប់ទៅដោយការប្រដេញរថយន្តរវាងប៉ូលីសនិងឧក្រិដ្ឋជនហើយជាលទ្ធផលខ្មាន់កាំភ្លើងបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះផង។អ្នកស្រុកនៅក្បែរកន្លែងកើតហេតុត្រូវបានប្រកាសឲ្យរក្សាខ្លួននៅក្នុងផ្ទះភ្លាមៗក្រោយហេតុការណ៍បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។ យោងតាមការក្រុមប៉ូលីសបានអះអាង ថាខ្មាន់កាំភ្លើងបានប្រើប្រាស់រថយន្តប៉ូលីសនិងបាញ់សម្លាប់ មនុស្សនៅច្រើនទីតាំងក្នុងខេត្តNova Scotiaនេះដែលនេះមានន័យថាតួលេខនៃអ្នកស្លាប់អាចនឹងកើនឡើង។ មកដល់ពេលនេះប៉ូលីសនៅមិនទាន់បានផ្តល់ព័ត៌មាន លំអិតពីរបៀបដែលខ្មាន់កាំភ្លើងនេះបានបាត់បង់ជីវិតនៅឡើយ ទេហើយក៏មិនអាចទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះដែរ៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖ រដ្ឋមន្រ្តីជប៉ុនបានឲ្យដឹងថារដ្ឋាភិបាលបានធានាបន្ទប់សណ្ឋាគារជាង ២១០,០០០ បន្ទប់នៅទូទាំងប្រទេស ដើម្បីផ្ទុកអ្នកដែលមានរោគសញ្ញាកូវីដ-១៩ និងអ្នកជម្ងឺដែលមិនមានរោគសញ្ញាខណៈប្រទេសព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ លោក Yasutoshi Nishimura រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីរដ្ឋាភិបាលបានពិនិត្យមន្ទីរពេទ្យនៅទីក្រុងតូក្យូ ជាកន្លែងដែលអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរត្រូវបានព្យាបាលនោះ រដ្ឋាភិបាលក៏បានទទួលរបាំងមុខចំនួន ១២០,០០០ ពីក្រុមហ៊ុនផងដែរ។ លោក Nishimura បានលេីកឡេីងថាក្នុងចំណោមបន្ទប់សណ្ឋាគារ ដែលធានាសុវត្ថិភាពរដ្ឋាភិបាលបានបញ្ចប់កិច្ចសន្យាសម្រាប់ប្រហែល ៦.០០០ បន្ទប់។ យោងតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ចំនួននៃការឆ្លងរោគដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុន...