បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីពិភាក្សាគ្នាអំពីការពន្យាពេលបញ្ចប់ការដោះដូរអ្នកទោស ដែលកំពុងតែរារាំងដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងខែកុម្ភៈរបស់ពួកគេ។ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍ថា មន្ត្រីចរចាបានជួបគ្នានៅក្នុងទីក្រុងដូហា កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងពិសេសសហរដ្ឋអាមេរិក លោក Zalmay Khalilzad និងលោកឧត្តមសេនីយ៍ Scott Miller...
សេអ៊ូល៖ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញកញ្ចប់ថវិកាបន្ថែមជាលើកទី ២ ចំនួន ៧,៦ ពាន់ពាន់លានវ៉ុនស្មេីនឹង (៦,៣ ពាន់លានដុល្លារ) ដើម្បីផ្តល់ប័ណ្ណទិញទំនិញ និងវិញ្ញាបនប័ត្រអំណោយ ដល់គ្រួសារ ដើម្បីជួយពួកគេកាត់បន្ថយបញ្ហាសេដ្ឋកិច្ចពីការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រួមជាមួយថវិកាពីរដ្ឋាភិបាលក្នុងតំបន់ រដ្ឋាភិបាលកណ្តាល នឹងចំណាយ ៩,៧ ពាន់ពាន់លានវ៉ុន សម្រាប់កញ្ចប់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ ១៤,៧៨...
ដោយសារតែការរីករាលដាល យ៉ាងគំហុកនៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន 2,000 ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។ ចាប់តាំងពីIsuzu បានបើកដំណើរការ អាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា “Isuzu Spirit” ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាងថ្វាយជូននៅដង្វាយជា រថយន្តភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាព សប្បុរសធម៌របស់ព្រះអង្គ ជាដើម។ លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថា ក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃពុធបាន ថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងត្បូង ដែលបានជួយផ្ដល់ ឧបករណ៍ធ្វើតេស្តរកមើលមេរោគឆ្លងកូវីដ-១៩ ដែលផលិត ដោយជនជាតិកូរ៉េចំនួន ៧៥ ម៉ឺន។ លោកបានសរសេរលើបណ្តាញសង្គម ធ្វីតទ័រដោយភ្ជាប់ជាមួយការលេីកឡេីងស្រដៀងគ្នាដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូងលោក Harry Harris ថា“ មានអំណរគុណ ចំពោះសាធារណរដ្ឋកូរ៉េ ចំពោះការធ្វើឱ្យការទិញឧបរកណ៍ រាប់រយរាប់ពាន់រាប់ពាន់នៃឧបរគណ៍ធ្វើតេស្តរកេជំងឺកូវីដ-១៩...
សេអ៊ូល៖ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ជ័យជំនះនៃការបោះឆ្នោតនៅសប្តាហ៍នេះសម្រាប់គណបក្សកាន់អំណាច ទំនងជានឹងកំណត់របៀបវារៈនយោបាយការបរទេស របស់ប្រធានាធិបតីលោក មូន ជេអ៊ីន ក្នុងនោះមានទាំងការចូលរួមជាមួយកូរ៉េខាងជើងផងដែរ។ ជ័យជម្នះក្នុងការបោះឆ្នោតសភាបាន ជួយជំរុញដល់រដ្ឋបាលលោកមូន ដែលគោលនយោបាយខាងក្រៅ បានប្រឈមនឹងភាពស្រពេចស្រពិលដោយសារបញ្ហាសម្ញែញសាច់ដុំរបស់កូរ៉េខាងជើង ភាពតានតឹងជាមួយជប៉ុន និងការសង្ស័យលើសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ នៅក្នុងការបោះឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃពុធគណបក្សប្រជាធិបតេយ្យរបស់ខ្លួនបានទទួលបានអាសនៈចំនួន ១៨០ នៅក្នុងរដ្ឋសភា ដែលមានសមាជិក ៣០០ នាក់៕ដោយ ឈូក...
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើអោយដាក់កម្មករដែលវិលត្រឡប់មកពីស្រុកកំណើត ដាច់ដោយឡែករយៈពេល១៤ថ្ងៃ
BBC៖ នៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២០ តាមទស្សនវិស័យនៃការសង្កេតនយោបាយ និងសន្តិសុខ លោកបណ្ឌិត Ha Hoang Hop អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ (Iseas, Singapore) បានប្រាប់សារព័ត៌មានប៊ីប៊ីស៊ីវៀតណាមថា៖ “ កំណត់សំគាល់ថ្ងៃទី ៣០ ខែមិនា របស់បេសកកម្មអចិន្រ្តៃយ៍របស់វៀតណាម នៅឯអង្គការសហប្រជាជាតិ (ញូវយ៉ក)...
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចប់យុទ្ធនាការលើកទី២ របស់ខ្លួន ក្នុងការចូលរួមផ្សព្វផ្សាយ សេក្តីណែនាំរបស់ក្រសួងសុខាភិបាល ដល់បណ្តាមូលដ្ឋានភូមិសង្កាត់ នៅក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុភិបាល បានប្រកាសពីស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេស មានអ្នកជាសះស្បើយថ្មីចំនួន ០៥នាក់ សរុបចំនួនអ្នកជាសះស្បើយកើនដល់ ៩៦នាក់ ក្នុងចំណោមអ្នកមានវីរុស១២២នាក់ និងគ្មានករណីវិជ្ជមានវីរុសថ្មីឡើយ ដែលលទ្ធផលនេះ...
ប៊ែកឡំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch ជាទីភ្នាក់ងារត្រួតពិនិត្យជំងឺរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដល់ទៅ៣.២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃ ពុធ ដោយបានកើនឡើង២៨៥នាក់ កាលពីថ្ងៃមុន ។ ស្ថិតិបានបង្ហាញថា សរុបទៅមានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រា គឺបានកើនឡើងដល់២.៤៨៦នាក់ ក្នុងរយៈពេលជាង២៤ម៉ោងមកនេះ...
បរទេស៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការតេស្តបាញ់សាកល្បង មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លីថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង មិនមែនជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។ លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណដូច្នេះថា “ខ្ញុំមិនគិតថា វាជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែងដល់យើង ចំពោះអ្វីដែលបានកើតឡើង វាអាចពាក់ព័ន្ធទៅនឹងពិធីអបអរខ្លះៗ ដែលកំពុងតែកើតមាននៅក្នុងប្រទេសកូរ៉េខាងជើង...